ព្រះបុត្រាត្រូវបានលើកតម្កើង

យោង​តាម​រឿង​ព្រេង​និទាន អាយដាហូ​ជា​ឈ្មោះ​រដ្ឋ​មួយ​របស់​សហ​រដ្ឋ​អាមេរិក មក​ពី​ពាក្យ​សូសុន​របស់​ឥណ្ឌា «អ៊ីដាហូ» តែ​ពេល​បក​ជា​ភាសា​អង់​គ្លេស​ថា«មើល! ព្រះ​អាទិត្យ​រះ​ពី​លើ​ភ្នំ»។ ខ្ញុំ​តែង​គិត​ថា ព្រះ​អាទិត្យ​រះ​ពី​ទិស​ខាង​កើត​ជះ​ពន្លឺ និង​ផ្តល់​ជីវិត​​ដល់​មនុស្ស​នៅ​ជ្រលង​ភ្នំ។ ខ្ញុំ​ក៏​នឹក​​ចាំ​ពី​ព្រះ​បន្ទូល​សន្យា​ក្នុង​គម្ពីរ​ម៉ាឡា​គី «ព្រះ​អាទិត្យ​នៃ​សេចក្តី​សុច​រិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​អោយ​ជា​នៅ​ក្នុង​ចំអេង​ស្លាប» (ម៉ាឡាគី ៤​:២)។ ​នេះ​ជា​ព្រះ​បន្ទូល​សន្យា​មិន​អាច​ដក​យក​បាន​ឡើយ​គឺ​ថា ព្រះ​អម្ចាស់​យេស៊ូ​នឹង​យាង​មក​វិញ ហើយ​«ជីវិត​ទាំង​នោះ​ឯង​នឹង​​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ អោយ​បាន​សេរីភាព​នៃ​ សិរីល្អ​របស់​ពួក​ព្រះ​វិញ» (រ៉ូម ៨:២១)។

រាល់​ពេល​ព្រះ​អាទិត្យ​រះ​ឡើង យើង​នឹក​ដល់​ពេល​ព្រឹក​ដ៏​អស់​កល្ប ហើយ​ពន្លឺ​ព្រះ​អាទិត្យ​រះ​ឡើង​មាន​ទាំង​អំណាច​ប្រោស​អោយ​ជានៅ​ក្នុ​ង​ចំអេង​ស្លាប​នៃ​ទ្រង់​។ រួច​មក​របស់​សព្វ​សារពើ​ដែល​ទ្រង់​បាន​បង្កើត​ត្រឡប់​ទៅ​ជា​ថ្មី​​វិញ ហើយ​ក៏​គ្រប់​លក្ខណ៍​ផង។ ពេល​នោះ​គ្មាន​ជំងឺ គ្មាន​វិបត្តិ​ហិរញ្ញ​វត្ថុ គ្មាន​ការ​បាត់​បង់ និង​ គ្មាន​អាយុ​កំណត់​ទៀត​ទេ។ ព្រះ​គម្ពីរ​ចែង​ថា «…អ្នក​រាល់​គ្នា​នឹង​មាន​សេរី​ភាព អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ​ដូច​គោដែល​ចេញ​ពី​ក្រោល» (ម៉ាឡាគី ៤​:២)។ នេះ​ជា​ក្តី​រំពឹង​និង​​ក្តី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ» (វិវរណៈ២២:២០)។ ព្រះ​យេស៊ូ​អើយ​! សូម​ទ្រង់​យាង​មក​ជា​ឆាប់ ។ David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles