ព្រះអង្គជាព្រះជាម្ចាស់លើទាំងអស់

ពេល លោកប៉ូលីខាប(គ.ស. ៦៩-១៥៥) ធ្វើជាអភិបាលក្រុមជំនុំនៅស្មៀណា អាជ្ញាធររ៉ូម៉ាំងបង្ខំគាត់អោយជេរព្រះគ្រិស្ត​ បើគាត់ចង់បានសេរីភាព។ លោកឆ្លើយតបថា៖ « ខ្ញុំបានបម្រើព្រះអង្គអស់ រយៈ​ពេល៨៦ឆ្នាំមកហើយ ទ្រង់គ្មានកំហុសឡើយ។ តើអោយខ្ញុំប្រមាថព្រះអង្គសង្គ្រោះខ្ញុំម្តេចកើត?» ស្រាប់តែមន្ត្រី រ៉ម៉ាំងគំរាមថា៖ «បើឯងមិនផ្លាស់ប្តូរគំនិតទេ យើងនឹងយកឯងទៅដុតក្នុងភ្លើង»។ លោកប៉ូលីខាបនៅតែមិនប្តូរចិត្ត ។ ដោយសារតែលោកមិនជេរប្រមាថព្រះគ្រិស្ត គេក៏យកគាត់ទៅដុតទាំងរស់។ ប៉ុន្មានសតវត្សមុននោះ ពេលយុវជនបីនាក់ឈ្មោះ សាដ្រាក់ មេសាក់ និង អ័បេឌនេកោ ក៏ប្រឈមមុនអញ្ចឹងដែរ តែពួកគេទូលឆ្លើយដល់ស្តេចថា៖ «បពិត្រព្រះរាជានេប៊ូក្នេសា…នោះព្រះនៃយើងខ្ញុំដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយអោយយើងខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយយើងខ្ញុំរួចពីព្រះហស្តទ្រង់ដែរ។ តែបើមិនជួយទេ នោះសូមអោយទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ (ដានីយ៉ែល ៣:១៦-១៨) ពួកគេមានបទពិសោធន៍ស្រដៀងគ្នា តែមានលទ្ធផលផ្សេងគ្នា។ លោកប៉ូលីខាបត្រូវគេដុតទាំងរស់ ប៉ុន្តែសាដ្រាក់ មេសាក់ អ័បេឌនេកោ បានរួចជីវិតពីគុកភ្លើងវិញ។ ទោះជាមានលទ្ធផលផ្សេងគ្នាក៏ដោយ ក៏សាច់រឿងទាំងពីរបង្ហាញពីជំនឿដូចគ្នា។ ពួកគេបង្ហាញជំនឿពួកគេចំពោះព្រះជាម្ចាស់ ដែលថាទ្រង់អាចធ្វើបានគ្រប់ទាំងអស់។ គឺជាជំនឿដែលបង្ហាញថា ទ្រង់គឺជាព្រះជាម្ចាស់លើទាំងអស់ ទោះជាទ្រង់សង្រ្គោះយើង ឬ មិនបានសង្គ្រោះក្តី។ ទ្រង់តែមានផែនការជានិច្ច។ យើងត្រូវសម្រេចចិត្តដើរតាមទ្រង់ ដោយអលប៊ត លី (Albert Lee)។

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles