ប្រឈមមុខនឹងភាពភ័យខ្លាច

អ្នក​ម្តាយ​ម្នាក់​ប្រាប់​កូន​ប្រុស​អាយុ​៥​ឆ្នាំ​ អោយ​ទៅ​យក​ស៊ុប​ប៉េង​ប៉ោះ​មួយ​កំប៉ុង​នៅ​ក្នុង​ទូរ។ កូន​ប្រុស​បដិសេធ​និង​តវ៉ាថា​៖ «វា​ងងឹត​ណាស់​នៅ​ទីនោះ»។ ម្តាយ​ប្រាប់​ចន្នី​ជា​កូន​ថា៖ វា​មិ​ន​អីទេ កុំ​ខ្លាច​អី។ ព្រះ​យេស៊ូ​នៅ​ទីនោះ។ ដូច្នេះ​ ចន្នី​បើក​ទ្វារយឺត​ៗ ហើយ​ឃើញ​ថា​ វា​ងងឹត​មើល​មិន​ឃើញ​សោះ ចន្នី​ស្រែក​ថា​៖ «ព្រះ​យេស៊ូ​អើយ​ ជួយ​ហុច​ស៊ុប​ប៉េង​ប៉ោះ​ខ្ញុំ​មួយ​កំប៉ុង?»។

សាច់​​រឿង​ដ៏​គួរ​អោយ​អស់​សំណើច​នេះ ធ្វើ​អោយ​ខ្ញុំ​នឹក​ដល់​លោក​គេឌាន។ ព្រះ​អម្ចាស់​លេច​មក​គេ​ឌាន ដោយ​ហៅ​គាត់​ថា៖ «នែ​អ្នក​ពូកែ​ក្លាហាន​អើយ ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង» (ចៅហ្វាយ ៦:១២) ហើយ​គាត់​អោយ​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​កណ្តាប់​ដៃ​របស់​ពួក​ម៉ាឌាន(ខ១៤)។ តែ​គេ​ឌាន​ទូល​ព្រះ​អម្ចាស់​ថា៖ «ទូ​លបង្គំ​ជា​គ្រួក្រ​ជាង​គេ​ក្នុង​ពួក​ម៉ា​ណាសេ ហើយ​ទូល​បង្គំ​​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​ពួក​ផ្ទះ​ឪពុក​ទូល​បង្គំ​ផង» (ខ១៥)។ ទោះ​ជា​ព្រះ​អម្ចាស់​មាន​បន្ទូល​តប​ថា៖ «អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ឯង​នឹង​វាយ​សាសន៍​ម៉ាឌាន​ ដូច​ជា​វាយ​នឹង​មនុស្ស​តែ​ម្នាក់»​ (ខ១៦) តែគាត់​នៅ​តែ​ភ័យ​ខ្លាច។ នោះ​គាត់​ទទូច​សុំ​ទ្រង់​សម្តែង​ព្រះ​គុណ និង​​ទី​សំគាល់​អោយ​គាត់​បាន​ដឹង​ផង​(ខ១៧; ៣៦-៤០)។​ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​ព្រះ​អម្ចាស់​ហៅ​គេឌាន​ដែល​ភ័យ​ខ្លាច​ថា អ្នក​ពូកែ​ក្លាហាន​ទៅ​វិញ? ពីព្រោះ​ថ្ងៃ​មួយ​គេ​ឌាន​នឹង​ក្លាយ​ជាមនុស្ស​ក្លាហាន​ដោយ​សារ​ទ្រ​ង់​ជួ​យ​គាត់។

យើង​មិន​ខុស​ពី​គេឌាន​ដែល​សង្ស័យ​ពី​សមត្ថ​ភាព និង​សក្តានុ​ពល​របស់​ខ្លួន។ តែ​កុំ​អោយ​សង្ស័យ​ថា ព្រះ​ជា​ម្ចាស់មិ​នអាច​ធ្វើ​អ្វី​នឹង​អ្នក​បាន​ឡើយ បើ​កាល​ណាយើ​ងទុក​ចិត្ត និង​​ស្តាប់​បង្គាប់​ទ្រង់។ ព្រះ​របស់​គេឌាន​ក៏​ដូច​ជា​ព្រះ​របស់​យើង​ដែរ បើ​ព្រះ​អាច​ជួយ​គេ​ឌាន​បាន ព្រះ​អង្គ​ក៏​អាច​ជួយ​យើង​បាន​ដែរ។ Albert Lee

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles