កំណែទម្រង់ និងការក្រឡាប់ចាក់

គុណ​តម្លៃ​នៃ​ព្រះ​រាជ្យ​ដែល​ព្រះ​យេស៊ូ​បាន​យាង​មក​បង្កើត​ ពិត​ជា​ខុស​ពី​សម័យ​របស់​ទ្រង់។ ពួក​ផារីស៊ី និង​​គ្រូ​ក្រិត្យវិន័យ​ទាម​ទារ​ចង់​បាន​ការ​កោត​សរសើរ​ពី​មហា​ជន។ ហើយ​ពួក​គេ​ច្រើន​នៅ​តែ​ធ្វើ​ដូច្នេះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

នៅ​ក្នុង​គម្ពីរ​លូកា​១៤ ព្រះ​យេស៊ូ​បង្រៀន​ជា​ប្រស្នា​ដល់​ពួក​អ្នក​ដើរ​តាម​ព្រះ​អង្គ​ កុំ​អោយ​ធ្វើ​ដូច្នោះ​ឡើយ។ នៅ​ក្នុង​ប្រស្នា​នោះ​ មាន​មនុស្ស​ដែល​ចង់​អង្គុយ​កន្លែង​មាន​កិត្តិ​យស​ជាង​គេ​ នៅ​ក្នុង​ពិធី​មង្គល​ការ(ខ៧-៨)។ ទ្រង់​មាន​បន្ទូល​ថា ពួក​គេ​នឹង​អាម៉ាស បើ​គេ​ប្រកាស​ជា​សាធារណៈ​អោយ​ទៅ​អង្គុយ​កន្លែង​មួយ​សម​នឹង​ឋានៈ​គា​ត់(ខ៩)​ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តទៀត​ស្តី​អំពី​អ្នក​ដែល​ត្រូវ​គេ​អញ្ជើញ​ក្នុង​ពិធី​ជប់​លៀង។ ទ្រង់​មាន​បន្ទូល​ថា ពួក​គេ​មិន​គួរ​អញ្ជើញ​មិត្ត​សំឡាញ់ និង​ក្រុម​គ្រួសារ​ឡើយ តែ​ពេល​អ្នក​រៀប​ចំ​ពិធី​ជប់​លៀង​ គួរ​អញ្ជើញ​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​​អ្នក​ខ្វាក់​វិញ យ៉ាង​នោះ​អ្នក​នឹង​បាន​ពរ​ពិត ដ្បិត​មនុស្ស​ទាំង​នោះ​ គ្មា​ន​អ្វី​នឹង​សង​អ្នក​វិញ​ទេ(ខ១៣-១៤)។

ពេល​ឮ​ពាក្យ​នេះ តើ​អ្នក​បាក់​ទឹក​ចិត្ត​ឬ ដែល​អ្ន​កមិន​បាន​អញ្ជើញ​ក្រុម​អ្ន​កមាន​ នៅ​ក្នុង​ក្រុម​ជំនុំ ឬ អ្នក​ជិត​ខាង​អ្នក? ជាប់​គាំង​នៅ​កាំ​ទី​២ ដែល​អ្នក​គួរ​ឡើង​ដល់​កាំ​ទី៨ ឬ​យ៉ាង​ហោច​ណាស់​ដល់​កាំ​ដែល​មាន​មុខ​មាន​មាត់​មែន​ទេ? ចូរ​ស្តាប់​ព្រះ​បន្ទូល​ព្រះ​យេស៊ូ​វិញ៖ «ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ» (ខ១១)។ នេះ​ហើយ​ជា​​ការ​ផ្លាស់​ប្តូរ ហើយ​រាជ្យ​របស់​ព្រះ​ជា​ម្ចាស់​ ខុស​ពី​រាជ្យ​របស់​យើង​រាល់​គ្នា។ Dave Egner

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles