របៀបចាស់

ខណៈដែល​យើង​បោះ​ពួយ​ចូល​មក​ក្នុងសតវត្ស​ថ្មី​នេះ យើង​ឃើញ​មានការ​កើន​ឡើង​នៃ​ស្តង់​ដារ​ ដែល​មនុស្ស​សួរ​ ដោយ​គោរព​តាំងពី​យូរ​យារ​មក​ហើយ។ នេះ​ត្រូវ​បាន​ពណ៌នា​យ៉ាង​លំអិត​ថ្មីដោយ​តារា​ប្រជាប្រិយ​ក្មេង​ៗ​ ក្មេង​ស្រី​ម្នាក់​ អះ​អាង​ជំនឿ​ក្នុងព្រះ​គ្រីស្ទ។ នៅ​ពេល​កំពុង​ពិភាក្សា​លើ​ស្តង់​ដារ​សំរាប់​ការ​បិទបាំង​ខ្លួន​ ដោយ​របៀប​ស្លៀក​ពាក់ នាង​បន្ថយ​ការ​រិះ​គន់​លើការ​ស្លៀក​ពាក់​ដែល​ផុត​លើ​ផុត​ក្រោម​ នាង​ថា“នោះ​តាមបែប​ចាស់​”។ នាង​គឺ​ទាំង​ត្រូវ​និង​ខុស។ ក្នុង​ន័យ​មួយ នាង​គឺ​ត្រូវ។ ស្តង់​ដារ​នៃ​ការ​ស្លៀក​ពាក់​គ្រីស្ទាន​គឺ “បែប​ចាស់”។​ វា​ត្រូវ​បាន​សរសេ​រ​ចុះ​ជាង​២០០០​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​អាកប្បកិរិយា​នាង​ប្រាប់​ថា​ស្តង់​ដារ​បុរាណ​អាច​ថា​ខុស។ តែ​ក្នុង​ន័យដែល​ពិត​មួយ គោលការណ៍​​ព្រះ​គម្ពីរ​មិន​មែន​ចាស់​ឡើយ​ គឺគ្មាន​ពេល​វេលា​កំណត់​ទេ។ ទោះ​បី​សរសេរ​យូរ​ហើយ​តែ​នៅតែ​ថ្មី​និង​អាច​អនុវត្ត​បាន។ ទាក់​ទង​នឹង​សំណួរ​នៃ​ការ​បិទបាំង​កាយ ព្រះ​គម្ពីរ​និយាយ​ថា​ពួក​ស្រី​ៗ​ “គួរ​តែ​ងខ្លួន​តាមបែប​គួរ​សម” (១ធីម៉ូថេ២:៩) វា​នៅ​តែ​ពិត​សព្វ​ថ្ងៃ​ ដែល​ថាយើង​មិន​គួរ​ស្លៀក​ពាក់​ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​នោះ​ទេ។ គោល​ការណ៏​ជា​ទូទៅ​មួយ​គឺ​“កុំ​ឱ្យ​ត្រាប់​តាមសម័យ​នេះ​ឡើយ​ ចូរ​ឱ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ”(រ៉ូម១២:២) ជា​បញ្ជា​ឆ្នាំ​២០១១​ដែលអាច​នាំ​ទៅ​ដល់​សំណួរ​ ពី​របៀប​នៃ​ការ​ស្លៀក​ពាក់។ ដូច្នេះ​ ទោះ​យើង​ជា​តារា​ប្រជា​ប្រិយ​ឬ​ជា​អ្នក​អង្គុយ​មើល​ក្មេង កុំ​ខ្វល់​នឹង​ពាក្យ “បែប​ចាស់” ប្រសិន​យើ​ងធ្វើ​នោះ​គឺ​តាម​ព្រះ​គម្ពីរ។ —Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles