ប៉ុល វ័យចាស់

ការធ្វើ​ខួប​កំណើត​លើក​ទី​៦០​របស់​ខ្ញុំ ពិត​ផ្លាស់​ការ​គិត​ពី​ជីវិត​របស់​ខ្ញុំៈ ខ្ញុំ​ធ្លាប់​គិត​ថា​មនុស្សពេល​ដល់​អាយុ​៦០​គឺ​ចាស់​ហើយ ។ នោះ​ខ្ញុំ​ចាប់​ផ្តើម​រាប់ចំនួន​ឆ្នាំ​ដែល​ខ្ញុំអា​ច​ធ្វើការ ខ្ញុំ​ប្រហែល​មាន​១០​ទៀត។ ខ្ញុំចេះ​ឈ្លក់​នឹង​ការ​គិត​នេះ រហូត​ដល់​ខ្ញុំចង​ចាំអ្ន​ក​ធ្វើ​ជា​មួយម្នាក់​ដែល​ពូកែ​ធ្វើ​ការ​ ហើយ​មាន​អាយុ​៨៥​ឆ្នាំ​ហើយ។ ដូច្នេះ​ខ្ញុំ​បាន​ទៅ​រក​គាត់​ហើយ សួរ​តើ​ជិវិ​ត​នឹ​ង​ទៅ​ជា​យ៉ាង​ម៉េចបន្ទាប់​ពី​អាយុ​៦០។ គាត់​ប្រាប់​ខ្ញុំ​ពី​ឱកាស​ព័ន្ធ​កិច្ច​ដែល​អស្ចារ្យ ​មួយ​ចំនួន ដែល​ព្រះ​ជា​ម្ចាស់​បាន​ឲ្យ​គាត់​លើស​ជាង​២៥​ឆ្នាំហើយ។ លោក​សាវ​ក​ប៉ុល សំដៅ​ទៅ​ខ្លួន​លោក​ថា​មាន​អាយុច្រើន ក្នុង​ភីលេម៉ូន១:៩…….ជា​អ្នក​មាន​វ័យ​ចាស់​ហើយ….. ជំនួស​កូន​ខ្ញុំ គឺ​ឈ្មោះ​អូនេស៊ីម​នេះ(ខ.៩-១០)។ លោកប៉ុល​កំពុង​សុំ​ភីលេម៉ូន ឲ្យ​ទទួល​អ្នក​បំរើ​ដែល​រត់​ចេញ​ពី​គាត់វិញ​គឺ​អូនេស៊ីម។ អ្នក​សិក្សា​ខ្លះ​ជឿ​ថា​ លោក​ប៉ុល​មាន​អាយុប្រហែល​សែ​សិប​ឆ្នាំ​ក្រាស់ ឬ​ហាសិប​ឆ្នាំ​ស្តើង​ ពេល​ដែល​កាត់​សរសេ​រ​សៀវភៅ​នេះ ហើយ​ប្រាកដ​ជា​មិន​មែន​ជា​ប្រជាជន​វ័យ​កណ្តាល​ដូច​ស្តង់​ដារ​ឥឡូវ។ ទោះ​បី​ជា​យ៉ាង​ណា ការ​សង្ឃឹ​ម​រស់​ក្នុង​សម័យ​នោះ​ គឺ​ខ្លី​ជាង។ តែ​ទោះ​បី​អា​យុច្រើន តែ​លោក​ប៉ុល​នៅ​តែ​បន្ត​បំរើ​ព្រះ​ជា​ម្ចាស់​ សំរាប់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៀត។ ក្នុង​ពេល​ដែល​យើង​ប្រហែល​ជួបនឹង​ការ​កំណត់​ខាង​ឯ​រូប​កាយ​ ឬ​ផ្នែក​ផ្សេង​ទៀត តើ​នឹង​មាន​បញ្ហា​អ្វី​បើ​យើង​បន្ត​ធ្វើ​អ្វី​ ដែល​យើងអាច​សំរាប់​ព្រះ​ជា​ម្ចាស់​ រហូត​ដល់​ពេល​ដែល​ទ្រង់​ត្រាស់​ហៅ​យើ​ង​ឱ្យ​ទៅ​ផ្ទះ​វិញ។ —Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles