រូបភាពដ៏អស្ចារ្យ

ពីផ្ទះ​ខ្ញុំ​ទៅ​អាមេរិ​ច​ខាង​ជើង ថ្មី​ៗ​នេះ​ខ្ញុំ​ប្រើ Google Maps ដើម្បី​មើល​ជុំវិញ​ជិត​ខាង​ក្នុង​ណេរូប៊ី កេនយ៉ា ដែល​ជា​កន្លែង​គ្រួសា​រ​ខ្ញុំ​រស់​នៅ​២០​ឆ្នាំ​មុ​ន។ រូប​ភាព​បាន​ពីផ្កាយ​រណប​នៅ​លើអេ​ក្រង់​កុំព្យូទ័រ ខ្ញុំ​អាច​ឱ្យ​ខ្ញុំ​មើល​ឃើញ​ផ្លូវ ​ស្នាម​គំនូស​ផ្លូវ និង​អគារ។ នៅ​ករណី​ខ្លះ ខ្ញុំ​បាន​រូបភា​ព​ពី​កំរិត​ផ្លូវ ដែល​ខ្ញុំ​ឈ​នៅ​ទី​នោះ។ វា​ពិត​ជា​ច្បាស់ ប៉ុន្តែ​នោះ​ជា​រស​ជាតិ​ ដែល​តូច​នៃ​របៀប​ដែល​ព្រះ​ជា​ម្ចាស់ នឹង​មើល​ពិភព​លោក​យើង។ អ្នក​និពន្ធ​ទំនុក​តម្កើង​អប​អរសាទរ​ទិដ្ឋ​ភាព​ព្រះ​ជា​ម្ចាស់​ ដោយ​សរសេរ​ពាក្យ​ទាំង​នេះ“ព្រះ​យេហូវ៉ា​ទ្រង់​ទត​មក​ពី​លើ​ស្ថាន​សួគ៌ ទ្រង់​ឃើញ​មនុស្ស​លោក​ទាំងអស់​……. ក៏​ពិចារណា​មើល​អស់​ទាំង​ការ​ដែល​គេ​ធ្វើ​ដែរ…..ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​ទត​មក​លើ​អស់​អ្នក ដែល​កោត​ខ្លាច ​ដល់​ទ្រង់ គឺ​មក​លើ​ពួក​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្តី​សប្បុរសទ្រង់ ដើម្បី​នឹង​ជួយ​ឱ្យ​ព្រលឹង​គេ​រួច​ពី​ស្លាប់ ហើយ​ការពារ​ឱ្យ​គេរ​​ស់​នៅ​ក្នុង​គ្រាអំ​ណត់”(ទំនុក​តម្កើង​ ៣៣:១៣-១៩)។ មិន​ដូច​ផ្កាយ​រណប​ ដែល​គ្មាន​អារម្មណ៍ គឺ​ព្រះ​ជា​ម្ចាស់​ទ្រង់ទត​ ដោយ​ព្រះ​ហឫទ័យ​ស្រលាញ់​ នៅ​ពេល​ទ្រង់​ពិចារណា​តើ​យើង​ជា​អ្នក​ណា និ​​ងយើង​កំពុង​ធ្វើ​អ្វី។ ព្រះ​គម្ពីរ​ប្រាប់​ថាទ្រង់​ចង់​ឱ្យ​យើង​ទុក​ចិត្ត​ទ្រង់​និង​ដើរ​តាម​ផ្លូវ​ទ្រង់។ យើង​នឹង​មិន​ដែល​ឆ្ងាយ​ពី​ព្រះ​នេត្រ​ទ្រង់ឡើយ ហើយ​ទ្រង់​ដា​ក់​ព្រះ​នេត្រ​លើ​គ្រប់​គ្នា ដែ​​លមា​នសង្ឃឹម​លើ​ទ្រង់។ ហើយ​គ្រប់​អ្នក​ដែល​ស្គាល់​ព្រះជា​មា្ចស់​តាម​រយៈ​មាន​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ វា​ពិត​ជា​លើក​ទឹក​ចិត្ត​ពេល​ដែល​ដឹង​ថា​រាល់​ថ្ងៃ យើង​ជា​រូប​ភាព​ដែល​ទ្រង់​មើល​។ —David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles