ជីវិតដ៏ប្រសើរ

អ្នកទស្សនៈ​វិទ្យា​គិត​ចុះ​ឡើង​“អ្វីជា​​ជីវិត​ដែល​ល្អ ហើយ​អ្នក​ណា​ទទួល​បាន​វា?” ខ្ញុំ​ភ្លាម​ៗ​គិត​ពី​មិត្ត​ល្អ​ខ្ញុំ​ម្នាក់​គឺ រ៉យ(Roy)។ រ៉យ​ជា​បុរស​ស្លូត​បូត ស្ងៀម​ស្ងាត់​ដែល​មិន​ចង់​បាន​ការ​ទទួល​ស្គាល់ ជា​មនុស្ស​ដែល​ទុក​សេចក្តី​ថែរក្សា​នៃជីវិត​គាត់​ទៅ​ព្រះ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​និង​ជា​អ្នក​ដែល​រវល់​ខ្លួន​គាត់​តែ​ម្នាក់ ជា​មួយ​ព្រះ​ហឫទ័យ​ព្រះ​បិតា។ គាត់​សំឡឹង​មើល​ពី​ការ​ដែល​នៅ​ស្ថាន​សួគ៌។ ដូច​ដែល​គាត់​រំលឹក​ខ្ញុំ​ថា “យើង​គ្រាន់​តែ​អ្នក​សំចត​នៅ​ទីនេះ​ទេ”។

រ៉យ​ស្លាប់​កាល​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះចុ​ង​ក្រោយ។ ពេល​ធ្វើ​ពិធីបុណ្យ​រំលឹក​ដល់​គាត់ មិត្ត​ភក្តិ​ទាំង​ឡាយ​សំណេះ​សំណាល​លើ​ការ​ជះឥ​ទ្ធិ​ពល​គាត់​លើ​ជីវិត​ពួក​គេ។ មនុស្ស​ជា​ច្រើន​និយាយ​ពី​សេចក្តី​សប្បុរស​គាត់ ការ​ឱ្យ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង ការ​បន្ទាប​ខ្លួន និង​អាណិត​អាសូរ​ដោយ​ស្លូត​បូត។ សំ​រាប់​មនុស្ស​ជា​ច្រើន គាត់​ជា​ការ​សំដែ​ង​ឱ្យ​ឃើញ​ពី​សេចក្តី​ដែល​គ្មាន​លក្ខ​ខណ្ឌ​របស់​ព្រះ​ជា​ម្ចាស់។ បន្ទាប់​ពី​ពិធី​បុណ្យ ​កូន​ប្រុស​រ៉យ​បើក​ឡាន​ទៅក​ន្លែង​ឧបត្ថម្ភ​ក្នុង​ការ​រស់​នៅ​ដែលជា​​កន្លែង​ឪពុក​គាត់​រស់​នៅ​ដល់​ថ្ងៃ​ចុង​ក្រោយ។ គាត់​ប្រមូល​សំភារៈ​ឪពុក​គាត់​ទាំង​អស់ៈ ស្បែក​ជើង​ពី​រ​គូរ ខោ​ខ្លី​និង​វែង​បី​បួន និង​របស់​របរ​កំប៉ិ​កំប៉ុក​បី​បួន ​នេះ​ជា​ទំនិញ​នៅ​លោកិយ​របស់​រ៉យ ហើយ​ប្រគល់​ឱ្យក​ន្លែង​បរិច្ចាគ​ក្នុង​តំបន់។ រ៉យ​មិន​ដែល​មាន​អ្វី​ដែល​ចាត់​ទុក​ថា​ជា​ជីវិត​ល្អ​នោះ​ទេ ប៉ុន្តែ គាត់​គឺមា​ននៅ​ក្នុង​ព្រះ​នេត្រ​ព្រះ​ជា​ម្ចាស់​ គឺ​មាន​ក្នុង​អំពើ​ល្អ។

ជក មាក្សដូណាល់(George MacDonald)បាន​សរសេ​រថា “តើ​មួយ​ណា​ដែល​ជា​អ្នក​ស្នង​ទ្រព្យ​លោកិយ​និង​ស្ថាន​សួគ៌ៈ តើ​អ្នក​ដែល​មាន​ផ្ទះ​រាប់​ពាន់ ឬ​អ្នក​ដែល​គ្មានផ្ទះ​សំរាប់​ខ្លួន​ឯង មាន​ដប​ដែល​គាត់​គោះ​ឱ្យ​មាន​ភាព​អឹក​អ​ធឹក​?” ជីវិត​រ៉យ​គឺ​ចុង​ក្រោយ​មក​គឺ​ល្អ។​ —David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles