ការនេសាទនៅកន្លែងគ្មានត្រី

ខ្ញុំមានមិត្ត​ល្អ​ម្នាក់ ដែល​ខ្ញុំ​បាន​ទៅ​ស្ទូច​ត្រី​ជា​មួយ​​ ម្តង​ម្កាល ។​ គាត់​គឺ​ជា​អ្នក​ដែល​ចេះ​គិ​ត​បាន​ល្អិត​ល្អន់​ ។​ បន្ទាប់​ពី​គាត់​បាន​ស្លៀក​ខោ​សម្រាប់​ដើរ​លុយ​ទឹក​ និងពាក់​​ស្បែក​ជើង​ក​វែង ហើយ​​បាន​ប្រ​មូល​ឧបករណ៍​របស់​ខ្លួន​ហើយ គាត់​ក៏​បាន​អង្គុយ​នៅ​លើ​ផ្នែក​ខាង​ក្រោយ​នៃ​ឡាន​វែន​របស់​គាត់ ហើយ​សម្លឹង​មើល​​ទឹក​ទន្លេ​ចុះ​ឡើ​ង​ៗ អស់​ពេល​យ៉ាង​ហោច​ណាស់ ក៏​១៥​នាទីដែរ​ ដើម្បី​រក​មើល​មាត់​ត្រី ។​ គាត់​ក៏​និយាយ​ថា “ការ​ស្ទូច​ត្រី​នៅ​​កន្លែង​គ្មាន​ត្រី គឺ​គ្មាន​បាន​ប្រយោជន៍​អ្វី​ទេ”។​ ការ​នេះ​បា​ន​នាំ​ឲ្យ​ខ្ញុំ​គិត​ដល់​សំណួរ​មួយ​ទៀត គឺ “តើ​ខ្ញុំ​ត្រូវ​ទៅ​នេសាទ​វិញ្ញាណ​មនុស្ស នៅ​កន្លែង​ដែល​គ្មាន​មនុស្សឬ?”

គេ​បាន​ថា ព្រះ​យេស៊ូវ​​​​ជា “មិត្ត​សំឡាញ់នឹងអ្នកយកពន្ធ​ និងមនុស្សមានបាប”(លូកា ៧:៣៤)។​ ក្នុង​នាម​​ជា​គ្រីស្ទ​បរិស័ទ យើង​មិន​ត្រូវ​ប្រព្រឹត្ត​តា​ម​​លោកិយ​ឡើយ​ ប៉ុន្តែ ត្រូវ​ចូល​ទៅ​ក្នុង​លោកិយ ដោយ​គ្មាន​ការ​រើស​អើង ដូច​ព្រះ​យេស៊ូវ​ដែរ ។​ ដូច​នេះ​យើ​ង​ត្រូវ​សួរ​ខ្លួន​ឯង​ថា : តើ​ខ្ញុំ​មាន​លក្ខណៈដូច​ព្រះ យេស៊ូវ​​ នៅត្រង់ចំណុចនៃ​ការ​​រា​ប់​​អាន​មនុស្ស​មាន​បាប​ឬទេ?​ បើ​សិន​ជា​ខ្ញុំ​រាប់​អា​ន​តែ​គ្រីស្ទ​បរិស័ទ នោះ​​អាចមានន័យថា ខ្ញុំ​កំពុង​តែ​នេសាទ​​មនុស្ស “នៅ​កន្លែង​ដែល​គ្មាន​មនុស្ស​សម្រាប់​នេសាទ​ហើយ” ។​

ការ​ចំណាយ​ពេល​ជា​មួយ អ្នក​មិន​ជឿ​ព្រះ គឺ​ជា​ជំ​ហាន​ទី​មួយ នៃ​ការ​នេសាទ​មនុស្ស ។​ បន្ទាប់​មក​យើង​បង្ហាញសេចក្តីស្រឡាញ់ ចេញ​ពី​ចិត្ត​ដ៏​សប្បុរស ដែល​អាច​យល់​ចិត្ត នៃ​អ្នក​ដែល​និយាយ​ដោយ​ខ្វះ​ការ​ពិចារណា និង​ស្តាប់​ឮ​ស​​ម្លេង​ទួញ​យំ​ ក្នុង​ជម្រៅ​នៃ​វិញ្ញាណ​របស់​ពួក​គេ ។​ យើង​​សួរ​ពួក​គេ​ថា “តើ​អ្នក​អាច​ប្រាប់ ឲ្យ​ខ្ញុំ​បាន​ដឹង​អំពី​រឿង​នោះ ជា​បន្ថែម​ទៀត​បាន​ទេ?” ហើយ​​យើង​ថែរ​បំប៉ន​វិញ្ញាណ​ពួក​គេ ដោយ​ការ​អាណិត​អាសូរ ។​ លោក​គ្រូ​គង្វាល​ចច ហ័រប៊ើត​(George Herbert ឆ្នាំ ១៥៩៣ ​ដល់ ១៦៣៣) បាន​មាន​ប្រសាសន៍​ថា “នៅ​ក្នុង​ភាព​ចៅរ៉ាវ​នេះ គឺ​មាន​ការ​ចែក​ចាយ​ព្រះ​បន្ទូល​​ជា​ច្រើន”។​

ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​តាម​របៀប​នេះ មិន​កើត​ឡើង​ដោយ​ឯក​ឯង​ឡើយ ប៉ុន្តែ គឺ​មាន​ប្រភព​មក​ពី​ព្រះ​តែ​ប៉ុណ្ណោះ ។​ ដូច​នេះ​ហើ​យ យើង​អាច​អធិស្ឋាន​ថា “ឱ​ព្រះ​អម្ចាស់​អើយ នៅ​ពេល​ទូល​បង្គំ​ចំណាយ​ពេល​ជា​មួ​​យ​អ្នក​មិន​ជឿ នៅ​ថ្ងៃ​នេះ សូម​ជួ​យ​ឲ្យ​ទូល​បង្គំ អាច​ស្តាប់​ឮ​សម្លេង​ដែល​​ខ្វះ​​អំណរ អាច​ឃើញ​ទឹក​មុខ​ដែល​មាន​ទុក្ខ​​ព្រួយ ឬ​ភ្នែក​ដែល​អស់​សង្ឃឹម ដែល​ទូល​បង្គំ​ងាយ​នឹង​មើល​រំលង ដោយ​សារ​ទូល​បង្គំ​គិត​អំពី​ខ្លួន​ឯង​ខ្លាំង​ពេក ។​ សូម​ឲ្យ​​ទូល​បង្គំ​មាន​សេចក្តី​ស្រឡាញ់ ដែល​បង្ហូរ​ចេញ និង​មាន​ប្រភព​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ។​ សូម​ឲ្យ​ទូល​បង្គំ​ស្តាប់​អ្នក​ដទៃ​និយាយ បង្ហាញ​សេចក្តី​អាណិត​របស់​ទ្រង់ ហើយ​និយាយ​អំពី​សេចក្តី​ពិត​របស់​ទ្រង់​ នៅ​ថ្ងៃ​នេះ”។​ – David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles