ការមានគោលបំណងថ្មី

សណ្ឋាគារ​មួយ ដែល​មាន​អាយុ​៦០​ឆ្នាំ កំពុង​ត្រូវ​បាន​គេជួស​ជុល​កែ​​ទៅ​ជា​​ផ្ទះ​ល្វែង ។​ កប៉ាល់មួយ​គ្រឿង​ដែល​ច្រេះ​ស៊ី ដែល​គេ​បាន​ចត​ទុក​ចោល​នៅ​កំពុង​ផែរ កំពុង​តែ​ត្រូវ​បាន​គេ​ស្តា​ឡើង​វិញ ហើយ​អាច​ក្លាយ​ជា​ទៅ​សណ្ឋាគារ ឬ​សារះ​មន្ទី ។​ អាគារ​ហេងហ្កា៦១(Hangar 61) គឺ​ជា​​ស្ថាបត្យ​កម្ម ដែល​គួរ​ឲ្យ​កោត​សរសើរ នៅ​អាកាស​យាន្ត​ដ្ឋាន នៅ​រដ្ឋ​ខូឡូរ៉ាដូ នៃ​សហរដ្ឋ​អាមេរិក ហើយ​កំពុង​តែ​ត្រូវ​បាន​គេ​កែ​ប្រែ​ឲ្យ​ក្លាយ​ជា​ព្រះ​វិហារ​មួយ ។ ​សំណង់​អាគារ​នីមួយ​ៗ គឺ​សុទ្ធ​តែ​មាន​មុខងារ​ដ៏​ជាក់​លាក់​របស់​ខ្លួន ហើយ​ក្រោយ​ម​ក គេ​ក៏​មិន​អាច​ប្រើ​ប្រាស់​បាន​តទៅ​ទៀត ។​ តែ​មាន​អ្នក​ដែល​អាច​មើល​ឃើញ សេចក្តី​សន្យា និង​គោល​បំណ​ងថ្មី​មួយ នៅ​ក្នុង​សំណង់​អាគារ​នីមួយ​ៗ ។​

បើ​សិន​​​សំណង់​អាគារ​អាច​ទទួល​បាន​ជីវិ​តថ្មី និង​គោល​បំណង​ថ្មី តើមានមូលហេតុ​អ្វី​ដែ​ល​​មនុស្ស​មិន​អាច​ទទួល​​បា​នយ៉ាង​ដូចនេះ​​ដែរ? សូម​ពិចារណា​អំពី​ពួក​បុរស ក្នុ​ង​ព្រះ​គម្ពីរ ដែល​ជីវិត​របស់​ពួក​គេ​មា​ន​ការ​ផ្លាស់​ប្តូរ​ទិស​ដៅ ដោយ​គ្មាន​ការ​រំពឹង​ទុក​ជា​មុន ។​ អ្នក​ទាំង​នោះ​មាន​ដូច​ជា លោក​យ៉ាកុប ដែល​បាន​បោក​ចំបាប់​ជា​មួយ​ទេវតា​នៃ​ព្រះ​អម្ចាស់​(លោកុប្បត្តិ ៣២) លោក​ម៉ូសេ ដែល​បាន​សន្ទនា​ជា​មួយ​គុម្ព​បន្លា​ដែល​កំពុង​ឆេះ(និក្ខមនំ ៣) លោក​ប៉ុល ដែល​បាន​ខ្វាក់​ភ្នែក​អស់​មួយ​រយៈពេល​(កិច្ចការ ៩)។ ពួក​គេ​មាន​ដំណើរ​ជីវិត​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​ ពួក​គេ​ទាំង​អស់​បាន​ផ្លាស់​ប្តូរ​គោល​បំណង​​របស់​ខ្លួន នៅ​ពេល​ដែល​ការ​ជួប​ជា​មួ​យ​ព្រះ បាន​នាំ​ឲ្យ​ពួក​គេ​​ដើរ​តាម​ផ្លូវ​ថ្មី ។​

យើង​ក៏​អាច​ពិសោធន៍​​នឹ​ង​កាលៈទេសៈ ដែល​ផ្លាស់​ប្តូរ​គោល​បំណង​នៃ​ជីវិត​របស់​យើង​ផង​ដែរ ។​ ប៉ុន្តែ ព្រះ​ទ្រង់​​​រំឭ​ក​យើង​ថា ទ្រង់​ស្រឡាញ់​យើង មុន​​ពេល​យើង​ស្រឡាញ់​ទ្រង់ ។ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹ​ង​ប្រទាន​សេចក្តី​សង្ឃឹម​ថ្មី និង​អនាគត ។​ ចូរ​ថ្វាយ​​ទុក​ព្រួយទាំងអស់ដល់​ទ្រង់ ព្រោះ​ទ្រង់​យក​​ព្រះ​ទ័យ​ទុកដាក់​ចំ​​ពោះ​យើង(១យ៉ូហាន ៤:១៩ យេរេមា ២៩:១១​ ១ពេត្រុស ៥:៧ យ៉ូហាន ១០:១០)។

នៅ​ពេល​អ្នក​នៅ​តែ​បន្ត​ទុក​ចិត្ត​លើ​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់ នោះ​ចូរ​ទូល​សូម​ឲ្យ​ទ្រង់​បើក​សម្តែង​ទិ​សដៅ​ថ្មី និ​ង​គោល​បំណ​ងថ្មី​ ដែល​ទ្រង់​មាន​សម្រាប់​ជីវិត​អ្នក ។​ – Cindy Hess Kaspe

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles