សិប្បករដ៏ជំនាញ

ពេល​ដែល​ខ្ញុំ​ភ្ជាប់​​ពាក្យ​ជា​មួយ​ភរិយា​របស់​ខ្ញុំ ឪពុក​របស់​នាង​បាន​ឲ្យ​អំណោយ​ដ៏​ពិសេស​មួយ សម្រាប់​អាពាហ៍​ពិពាហ៍​របស់​យើង ។​ ​ក្នុ​ង​នាម​ជា​អ្នក​ផលិត​នាឡិកា និង​គ្រឿង​អល្ល័ង្កា គាត់​បាន​ធ្វើ​ជញ្ជៀន​សម្រាប់​មង្គល​ការ​របស់​យើង ។ គាត់​បាន​ធ្វើ​ជញ្ជៀន​សម្រាប់ខ្ញុំ ដោយ​ប្រើ​កម្ទេច​មាស ដែល​សល់​ពី​ការ​កែ​ទំហុំ​​នៃ​ជញ្ជៀន​ដទៃ​ទៀត និង​ហាក់​ដូច​ជា​មិន​សូវ​​មាន​តម្លៃ ។​ ប៉ុន្តែ នៅ​ពេល​ដែល​កម្ទេច​មាស​ទាំង​នោះ នៅ​ក្នុង​ដៃ​នៃ​សិប្បករ​ម្នាក់​នេះ គាត់​បាន​ធ្វើ​ឲ្យ​កម្ទេច​ទាំង​នោះ ក្លាយ​ទៅ​ជា​វត្ថុ​ដ៏​ស្រស់​ស្អាត ដែល​ខ្ញុំ​បា​ន​ស្រឡាញ់​យ៉ាង​ខ្លាំង រហូត​មក​ដល់​​ថ្ងៃ​នេះ ។​ គឺ​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​សិប្បក​រ​ដ៏​ជំនាញ​ម្នាក់ អាច​កែ​ច្នៃ​វត្ថុ ដែល​អ្នក​ដទៃ​ប្រហែល​ជា​យ​ល់​ថា គ្មាន​ប្រយោជន៍នោះ ។​

ព្រះ​ទ្រង់​ក៏​បាន​ធ្វើ​ការ​នៅ​ក្នុង​ជីវិ​ត​របស់​យើង តាម​របៀប​នេះ​ផង​ដែរ ។​ ទ្រង់​គឺ​ជា​សិប្បករ​ដែល​មាន​ជំនាញ​អស្ចារ្យ​បំផុត ដែល​បាន​ប្រមូល​កម្ទេច​ដែល​គ្មាន​ប្រយោជន៍ និង​​បែក​បាក់ នៃ​ជីវិត​របស់​យើង ដើម្បី​ស្អាង​ឡើង​វិញ​ ​ឲ្យ​មាន​តម្លៃ និង​មាន​ន័យ ។​ លោក​ហោរា​យេរេមា បាន​បក​ស្រាយ​អំពី​រឿង​នេះ ដោយ​ប្រដូច​​ព្រះ​រាជ​កិច្ច​របស់​ព្រះ ទៅ​នឹង​ការដែ​ជាង​ស្មូន​សូន​ដី​ឥដ្ឋ យ៉ាង​ដូច​នេះថា “បើ​កាល​ណា​ ភាជនៈ​ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​ខូច​នៅ​ដៃ​គាត់ នោះ​ក៏​ធ្វើ​ឡើង​ជា​ភាជនៈ​ផ្សេង​ទៀត​វិញ តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ(យេរេមា ១៨:៤)។”​

ទោះ​បី​ជា​យើង​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង មាន​ភាព​រញេរ​ញ៉ៃ​យ៉ា​​​ងណា​ក៏​ដោយ ក៏​ព្រះ​នៅ​តែ​អាច​សូន​យើង​ឲ្យ​ក្លាយ​ជា​ភាជនៈ ជា​ទី​គាប់​ព្រះ​ទ័យ​ទ្រង់ ។​ កាល​ណា​យើង​លន់​តួ​បាប ហើយ​ចុះ​ចូ​​ល ដោយ​ស្តាប់​បង្គាប់​តាម​ព្រះ​បន្ទូល​ទ្រង់ នោះ​គឺ​មាន​ន័យ​ថា យើង​បាន​អនុញ្ញាត​ឲ្យ​ព្រះ​ដ៏​ជា​ម្ចាស់ ធ្វើ​ការ​ប្រោស​លោះ នៅ​ក្នុង​ជីវិត​របស់​យើង(២ធីម៉ូថេ ២:២១)។ គឺ​មាន​តែ​តាម​មធ្យោ​បាយ​នេះ​ប៉ុណ្ណោះ ​ ដែល​កម្ទេច នៃ​ភាព​បែក​បាក់​របស់​យើង អាច​មាន​ភាព​ពេញ​លេញ និង​ល្អ​ប្រ​សើរ​ឡើង​វិ​ញ​បាន ។​ -Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles