តើព្រះមានកាតព្វកិច្ចឬ?

មិត្តភ័ក្រ​របស់​ខ្ញុំ​ម្នាក់បាន​ផ្ញើ​រូប​ថត នៃ​ព្រះ​វិហារ​ដ៏​ស្រស់​ស្អាត ទាំង​២០ នៅ​ទូទាំង​ពិភព​លោក ។​ ព្រះ​វិ​ហារ​នីមួយ​ៗ មាន​ទីតាំង​នៅ​ឆ្ងាយ​ៗ​ ដូ​ច​ជា​នៅ​ប្រទេស​អៀឡង់ និង​ប្រទេស​ឥណ្ឌា​ជា​ដើម ហើយ​មាន​លក្ខណៈស្ថាបត្យ​កម្ម​ពិសេស​ៗ​រៀង​ៗ​ខ្លួន ។​

ទី​កន្លែង​ថ្វាយ​បង្គំ ដែល​ស្រស់​ស្អាត​បំផុត ក្នុង​សម័យ​លោក​យេរេមា គឺ​ជា​ព្រះវិហារ នៅ​ក្រុង​យេរូសា​ឡិម ដែល​ស្តេច​យ៉ូសៀស ទើប​តែ​បាន​ជួស​ជុល និង​ស្អាង​ឡើង​វិញ នៅ​សម័យ​នោះ(២របាក្សត្រ ៣៤-៣៥)។ ពួក​បណ្តាជន​មាន​ការ​ងុបងល់​នឹង​សំណង​អាគារ​ដ៏អ​ស្ចារ្យ​នោះណាស់​(យេរេមា ៧:៤) ហើយ​ដោយ​សារ​ភាព​ល្ងត់​ខ្លៅ ពួក​គេ​យល់​ថា កា​រ​មាន​ព្រះ​វិហារ នៅ​ទីនោះ គឺ​មាន​ន័យ​ថា ព្រះ​នឹង​ការពា​រ​ពួក​គេ ឲ្យ​រួច​ពី​​ខ្មាំង​សត្រូវ​របស់​​ខ្លួ​នជា​មិន​ខា​ន​ទេ ។​

ផ្ទុយ​ទៅវិ​ញ លោក​យេរេមា​បាន​នាំ​ឲ្យ​ពួក​គេ​គិត​អំពី​អំពើ​បាប​ ដែល​មាន​ក្នុង​ជីវិត​របស់​ពួក​គេ​វិញ​(ខ.៣,៩-១០)។​ ព្រះ​ទ្រង់​មិន​កោត​ស្ងប់​ស្ងែង នឹង​អាគារ​ស្អាត​ៗ ដែល​គេ​បា​នសង់​ឡើង ក្នុង​ព្រះ​នាម​ទ្រង់​ឡើយ តែ​ទ្រង់​សព្វ​ព្រះ​ទ័យ​ចំ​ពោះ​ភាព​​​ស្រស់​​ស្អាត​នៅ​ក្នុង​ចិត្ត នៃ​អ្នក​ដែល​ដើរ​ចូល​​ក្នុង​ព្រះវិហារ​ ។ ទ្រង់​មិន​ចាប់​អារម្មណ៍​នឹង​ការ​ថ្វាយ​បង្គំ ដោយ​ការ​សម្តែង​ចេញ​ខាង​ក្រៅ តាម​ក្រឹត្យ​វិន័យ ដោយ​គ្មាន​ភាព​បរិសុ​ទ្ធនៅ​ក្នុង​ផ្នែក​ខាង​ក្នុងឡើយ ។​ គេ​មិន​ត្រូវ​យល់​ថា ព្រះ​ទ្រង់​ការពារ​មនុស្ស ដោយ​សារ​តែ​ពួក​គេ​បាន​អនុវត្ត​តាម​សាសនា​នោះទេ ។​

ព្រះ​ទ្រង់​គ្មាន​កាតព្វ​កិច្ច​​​​​ធ្វើ​ការ​​អ្វី​​មួយ​សម្រាប់​យើង ដោយ​សារ​យើង​បាន​អាន​ព្រះ​គម្ពីរ អធិស្ឋាន ហើយ​ប្រកប​គ្នា​ជា​មួយ​អ្នក​ជឿ​ដទៃ​ទៀត​ឡើយ ។​ គេ​មិន​អាច​ប្រើ​ទ្រង់​តាម​ចិត្ត​បាន​ឡើយ ។​ គោល​បំណ​ង​នៃ​ការ​ធ្វើ​នូវ​សកម្មភាព​ទាំង​នោះ គឺ​ដើម្បី​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំន​ង​កាន់​តែ​ល្អ​ជា​​មួយ​ព្រះ​​អម្ចាស់ ហើយ​ជួយ​ឲ្យ​យើង​រស់​នៅ តាម​របៀប​ខុស​ប្លែក​​​ពី​មនុស្ស​របស់​លោកិយ ដែល​នៅ​ជុំវិញ​ខ្លួន​យើងទៅ​វិញ​ទេ ។​- C. P. Hia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles