“ក្បាច់រចនានៅលើផែនដី”

ទឹក​​ជ្រោះ​ណាយ​អាការ៉ា ហ៊្វលស៍(Niagara Falls) ស្ថិត​ក្នុង​ចំណោម​ទីកន្លែង​​ដ៏​អស្ចារ្យ​បំផុត ដែល​ព្រះ​បាន​បង្កើត នៅ​ក្នុង​ធម្មជាតិ ហើយ​នៅ​ជ្រុង​ម្ខាង​នៃ​ទឹក​ជ្រោះ​នោះ​ ​មាន​សួន​ច្បារ​រុក្ខ​សាស្រ្ត​មួយ ដែល​មាន​សោភ័ណ្ឌភាព​ស្រស់​ស្អាត​អស្ចារ្យ ។​ សួន​ច្បារ​នោះ​មាន​ឈ្មោះដែល​មា​ន​ន័យ​ថា ផ្ទះ​ពិពណ៌​ផ្កា ។​ សួន​​ច្បារ​នោះ​គឺ​​ជា​ផ្ទះ​ពណ៌​បែតង ដែ​ល​មាន​ដើម​ផ្កា និង​មាន​រុក្ខជាតិ​ដ៏​កម្រ​ជា​ច្រើន​មុខ ។​ ម្យ៉ា​ង​វិញ​ទៀត ក្រៅ​ពី​ពពួក​ផ្កា ដែល​ខ្ញុំ​បាន​សង្កេត​មើល​ជា​មួយ​ភរិយា​ខ្ញុំ មាន​ការ​មួយ​ទៀត ដែ​ល​យើង​ចាប់​អារម្មណ៍ដែរនោះ​​ គឺ​ពាក្យ​ដែល​គេ​សរសេរ​អំពី​ទីកន្លែង ។​

នៅទីនោះ គេ​សរសេ​រ​ពាក្យ​មួយ​ឃ្លា​​​​ថា “សូម​ប្រិយ៍​មិត្ត​អញ្ជើញ​ចូល​ទស្ស​នា​​ស្នា​​ព្រះហស្ថ​ដ៏​ស្រស់​ស្អាត​របស់​ព្រះ ដែល​ជា​ក្បាច់​រចនា នៅ​លើ​ផែនដី”។ នេះ​គឺ​ពិត​ជា​ការ​បកស្រាយ​ដ៏​គួរ​ឲ្យ​ស្ងប់​ស្ងែង អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ពរ​ ឲ្យ​ពិភព​លោក​នេះ មាន​សោភ័ណ្ឌភាព​ដ៏​អស្ចារ្យ​យ៉ាង​នេះ !

ព្រះ​ទ្រង់​បាន​បង្កើត “ក្បាច់​រចនា​នៅ​លើ​ផែន​ដី” ផ្សេង​ៗ​ជា​ច្រើន​​ទៀត​ ដែល​រួម​មាន​ព្រៃ​ទឹក​ភ្លៀង ដែល​មាន​រុក្ខជាតិ​បៃ​តង​ជា​ច្រើន នៅ​ប្រទេស​ប្រេ​ស៊ីល សម្រស់​ដ៏​ត្រជាក់​នៅ​ផែន​ទឹកកក នៃ​រង្វង់​តំបន់​ប៉ូល វាល​ស្រែ​ស្រូវ​សាឡី​ដ៏​ធំល្វឹង​ល្វើយ នៅ​វាល​ទំនាប​នៃ​អាមេរិក​ខាង​ជើង និង​តំបន់​សេរេនកេធី​(Ser-engeti) ដែល​ជា​ទឹក​ដី​ដ៏​មាន​ជីជាតិ​ដ៏​ធំធេង នៅ​អាហ្វ្រិក ។​ តំបន់​ទាំង​នេះ គឺ​ដូច​ជា​តំបន់​ដែល​បាន​ពិពណ៌​នា នៅ​ក្នុង​ព្រះ​គម្ពីរ អេសាយ ៤១ ដែល​បាន​រំឭក ឲ្យ​យើង​សរសើ​រ​តម្កើង​ព្រះ ដោយ​ព្រោះ​​ស្នា​ព្រះ​ហស្ថ​ដ៏​អស្ចារ្យ ។​

ព្រះ​គម្ពីរ​ក៏​បាន​រំឭក​ឲ្យ​យើង​ដឹង​ផង​ដែរ​ថា ភាព​អស្ចារ្យ​នៃ​រុក្ខជាតិ​នី​មួយ​ៗ គឺ​ជា​ផ្នែក​មួយ​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ ។​ ព្រះ​ទ្រង់​បាន​ផាត់​ពណ៌​ឲ្យ​ពិភព​លោក​មានស​ម្រស់​ដ៏​ត្រចះ​ត្រ​ចង់ ដោយ​បង្កើត​រុក្ខជាតិ​ដ៏​ស្រស់​ស្អាត​ជា​ច្រើន ដែល​រាប់​ចាប់​ពី ផ្កា​កុលាប(អេសាយ ៣៥:១)​ ផ្កា​ឈូក(ម៉ាថាយ ៦:២៨)​ រហូត​ដល់​ដើម​​តាត្រៅ ដើម​នាងនួន ដើម​កកោះ និង​ដើម​ស្រល់(អេសាយ ៤១:១៩-២០)។​ ចូរ​អរ​សប្បាយ​នឹង​ភាព​អស្ចារ្យ​នេះ ហើយ​ចូរ​ចំណាយ​ពេល​សរសើរ​តម្កើង​ព្រះ ដោយព្រោះ​​ “ក្បាច់​រចនានៅ​លើ​ផែន​ដី”​ចុះ ។​ – Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles