សេចក្តីសន្យាដែលអ្នកអាចពឹងផ្អែកបាន

បន្ទាប់​ពី​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក រដ្ឋាភិបាល​អាមេរិក បាន​អនុម័ត​​​ច្បាប់​កាន់​​តែ​​តឹង​រឹង​ជាង​មុន ដើម្បី​ការពារ​ប្រជា​ជន ឲ្យ​រួច​ពី​ការ​អនុវត្តន៍​នៃ​ធនាគា ដែល​​មិន​អាច​ទុក​ចិត្ត​បាន ។​ ធនាគា​ទាំ​ង​ឡាយ​ត្រូវ​ឆ្លើយ​​តប​ ចំពោះ​​ច្បាប់​​នេះ ដោយ​​ធ្វើ​ការ​កែ​សម្រួល​គោល​ការណ៍​មួយ​ចំនួន​របស់​ខ្លួន។​ ធនាគា​របស់​ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​​ម​ក​ខ្ញុំ ដើម្បី​​បញ្ជាក់​អំពីការកែសម្រួលនោះ។​ នៅ​ពេល​ខ្ញុំ​អាន​សំបុត្រ​នោះ​ចប់ ខ្ញុំ​មិន​សូវ​បាន​ទទួលនូវ​​ចម្លើយ​ទេ ផ្ទុយ​ទៅ​​វិញ ខ្ញុំ​មាន​សំណួរ​កាន់​តែ​ច្រើន ។​ ក្នុង​សំបុត្រ​នោះ មានប្រើ​​ពាក្យ​ “យើង​ខ្ញុំ​ប្រហែល​ជា”​ និង​ពាក្យ “អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​យើង​ខ្ញុំ” ដែល​ពាក្យ​ទាំង​នេះ គឺ​ពិត​ជា​មិន​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ទុក​ចិត្ត​បាន​ឡើយ!

ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​សញ្ញា​ចាស់ បាន​ដក​ស្រង់​ជា​ច្រើន​ដងពីព្រះ​​បន្ទូលព្រះ នូវ​ពាក្យ “អញនឹង” ។​ ព្រះ​បាន​សន្យា​ចំពោះ​ស្តេច​​ដាវីឌ​​ថា “នោះ​អញ​នឹង ​តាំង​ពូជពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​សោយរាជ្យ​ឡើង​ជំនួស​ឯង ហើយ​អញ​នឹង ​តាំង​រាជ្យ​វា​ឲ្យ​ខ្ជាប់ខ្ជួន​ឡើង គឺ​វា​ដែល​នឹង​ស្អាង​វិហារ​១​សំរាប់​ឈ្មោះ​អញ ហើយ​អញ​នឹង ​តាំង​បល្ល័ង្ក​នៃ​រាជ្យ​វា ឲ្យ​នៅ​ស្ថិតស្ថេរ​ជា​ដរាប​ទៅ”(២​សាំយ៉ូអែល ៧:១២-១៣)។ គ្មាន​អ្វី​ដែល​មិន​ច្បាស់​លាស់ នៅ​ក្នុង​ព្រះ​បន្ទូល​​ទាំង​នោះ​ឡើយ ។​ ដោយ​សារ​ស្តេច​សាឡូម៉ូន​ បាន​ទទួល​ស្គាល់​ភា​ព​ស្មោះ​ត្រង់​របស់​ព្រះ ចំពោះ​ព្រះ​បន្ទូល​សន្យា​ នោះ​​ទ្រង់​ក៏​បាន​អធិស្ឋាន នៅ​ពេល​សម្ភោធ​ព្រះ​វិហារ​ថា “ទ្រង់​បាន​រក្សា​សេចក្តី​សន្យា ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​អ្នក​បំរើ​ទ្រង់ គឺ​នឹង​ដាវីឌ ជា​បិតា​ទូលបង្គំ ទ្រង់​បាន​មាន​ព្រះបន្ទូល​ដោយ​ព្រះឱស្ឋ​ទ្រង់ ហើយ​សម្រេច​​សេចក្តី​នោះ ដោយ​ព្រះហស្ត​ទ្រង់ ដូច​ជា​មាន​មក​សព្វ​ថ្ងៃ​នេះ”(២របាក្សត្រ ៦:១៥)។​ ជា​ច្រើន​សតវត្សរ៍ក្រោមមក សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​ថា គ្រប់​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ គឺ​សុទ្ធ​តែ​ជា “បាទ” នៅ​ក្នុង​ព្រះ​គ្រីស្ទ ​(២កូរិនថូស ១:២០)។

នៅ​ក្នុង​ពិភព​លោក ដែល​មាន​ទៅ​ដោយ​ភាព​មិន​ច្បាស់​លាស់ យើង​ត្រូវ​ទុក​ចិត្ត​លើ​ព្រះ ដែល​តែង​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ប​ន្ទូល​សន្យា​ជា​និច្ច ។​ – Julie Ackeman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles