ការជួបជុំគ្នាឡើងវិញដ៏មានអំណរ

ជាច្រើន​ឆ្នាំ​កន្លង​ទៅ នៅ​ពេល​កូន​ៗ​របស់​យើង នៅ​ជា​ក្មេង​តូច​ៗ​នៅ​ឡើ​យ ។​ ខ្ញុំ​បាន​ជិះ​យន្ត​ហោះ​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​បេសកកម្ម ដែល​មាន​រយៈពេល​ដប់​ថ្ងៃ​ ។​ នៅ​សម័យ​នោះ គេ​អនុញ្ញាតិ​ឲ្យ​ប្រជាជន​ទៅ​ទទួល​ស្វាគមន៍​អ្នក​ដំណើរ នៅ​ច្រក​ចេញ​នៃ​អ្នក​ធ្វើ​ដំណើរ ។​ បន្ទាប់​ពី​​យន្តហោះ​ដែល​ខ្ញុំ​ជិះ​បាន​ចុះ​ចត​ហើយ ខ្ញុំ​ក៏​បាន​ដើរ​ចេញ​មក​តាម​ច្រក​ទ្វារ​នោះ ហើយ​បាន​ទទួល​ការ​ស្វាគមន៍​ពី​កូន​តូច​ៗ​របស់​យើង ដែល​មាន​ការ​អរសប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​បាន​ឃើញ​ខ្ញុំ​ចេញ​មក បាន​ជា​ពួក​គេ​ស្រែ​យំ ។​ ខ្ញុំ​ក៏​សម្លឹង​មើល​ប្រពន្ធ​របស់​ខ្ញុំ ឃើញ​នាង​កំពុង​ស្រក់​ទឹក​ភ្នែក ។​ ខ្ញុំ​​រ​ក​ពាក្យ​និយាយ​​មិន​រួច ។​ អ្នក​ដទៃ​ទៀត ដែល​យើង​មិន​ស្គាល់ ដែល​នៅ​មាត់​ទ្វារ ក៏​ខំ​ទប់​ទឹក​ភ្នែក​ផង​ដែរ នៅ​ពេល​កូន​ៗ​របស់​យើង​បាន​ឱប​ជើង​ខ្ញុំ ហើយ​ស្វាគមន៍ ដោយ​ការ​យំ​​ដូច​នេះ ។​ នោះ​ពិត​ជា​ឱកាស​ដ៏​អស្ចារ្យ​មែន ។​

ការ​ចង​ចាំ​អំ​ពី​ភាព​តាន​តឹង​នៃ​ការ​ស្វាគមន៍​លើក​នោះ បាន​​ក្លាយ​​​ជា​​ការ​ស្តី​ប​ន្ទោស​ដ៏​ស្រទន់ ដល់​ការ​ដាក់​អទិភាព ក្នុង​ចិត្ត​របស់​ខ្ញុំ ។​ លោក​សាវ័ក​យ៉ូហាន​​មាន​ការ​អន្ទះ​សារ ចង់​ឃើញ​ព្រះ​យេស៊ូវ​យាង​មក​វិញ ហើយ​គាត់​បាន​សរសេ​រថា “ព្រះអង្គដែល​ធ្វើ​បន្ទាល់​ពី​សេចក្តី​ទាំង​នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា អើ អញ​មក​ជា​ឆាប់ ។ អាម៉ែន ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក។”(វិវរណៈ ២២:២០) ក្នុង​បទ​គម្ពីរ​ដទៃ​ទៀត សាវ័ក​ប៉ុល​​​បាន​​និយាយ​អំពី​មកុដ ដែល​ត្រូវ​បាន​ត្រៀម​ទុក​សម្រាប់​អ្នក ដែល​“ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ”(២ធីម៉ូថេ ៤:៨)។ ប៉ុន្តែ ជួនកាល ខ្ញុំ​មាន​អារម្មណ៍​អន្ទះ​សារ​ចង់​ឃើញ​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ តែ​មិន​សូវ​អន្ទះ​សា​រ​ខ្លាំង ដូច​ការ​ដែល​កូន​ៗ​​ខ្ញុំ​រង់​ចាំ​ទ​ទួល​ខ្ញុំ​នៅ​ពេល​នោះ​ឡើយ ។​

ព្រះ​យេស៊ូវ​ទ្រង់​សក្តិសម នឹង​ទទូល​ស្រឡាញ់ និង​ការ​លះប​ង់​ដ៏ខ្លាំងបំផុតពី​យើង ហើយ​គ្មាន​ការ​អ្វី​នៅ​លើ​លោក​នេះ ដែល​អាច​ប្រៀប​ផ្ទឹម នឹង​ការ​គិត​អំពី​ការ​បាន​ជួប​ទ្រង់​មុខ​ទល់​នឹង​មុខ​ឡើយ ។​ សូម​ឲ្យ​យើង​មាន​សេចក្តី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ ចំពោះ​ព្រះ​សង្គ្រោះ​នៃ​យើង នៅ​ពេល​យើង​កំពុង​គិត​អំពី​ការ​ជួប​ជុំ​ដ៏​មាន​អំណរ ដែល​យើង​នឹង​មាន​ជា​មួយ​ទ្រង់ ។​ – Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles