ការមិនបានលត់ដំ

យើង​មាន​ទី​លំនៅ ក្នុង​តំបន់​ព្រៃ ដូចនេះ យើង​មិន​សូវ​ទទួល​បាន​ពន្លឺ​ថ្ងៃ​ច្រើន នៅ​ក្នុង​រដូវ​ក្តៅ​ទេ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ចូល​ចិត្ត​ផ្លែ​ប៉េង​ប៉ោះ​ស្រស់​ ដូចនេះ ខ្ញុំ​ក៏​បា​ន​​សម្រេច​ចិត្ត​ដាំ​ដើម​ប៉េង​ប៉ោះ ក្នុង​ផើង នៅ​កន្លែង​មួយ​ចំនួន ដែល​មាន​ពន្លឺ​ថ្ងៃ​ច្រើន ។

ដើម​ប៉េង​បោះ​ទាំង​នោះ​ក៏​បាន​ចាប់​ផើ្តម​លូត​លាស់​យ៉ាង​ឆាប់​រហ័ស ។​ ខ្ញុំ​មាន​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង រហូត​ដល់​ពេល​ដែល​ខ្ញុំបាន​​ដឹង​ថា ពួក​វា​ដុះ​លឿ​ន គឺ​ដោយ​សារ​ពួក​វា​ខំ​ប្រឹង​លូត​ទៅ​រក​ពន្លឺ​ថ្ងៃ ដែល​មាន​កំណត់ ។​ ក្រោយ​មក ​ខ្ញុំ​បាន​ដឹង​ថា ដើម​ទាំង​នោះ​កំពុង​មាន​​បញ្ហា ព្រោះ​តួរ​ដើម​ប៉េង​ប៉ោះ​ទាំង​នោះ មាន​ទម្ងន់​ធ្ងន់​ពេក បាន​ជា​មិន​អាច​ទប់​ខ្លួន​មិន​​បាន​ទៀត​ឡើយ ។​ ខ្ញុំ​ក៏​រក​បាន​បង្គោល​សម្រាប់​ចង​ផ្អោប ។​ ខ្ញុំ​ក៏​លើក​តួរ​ដើម​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​ក៏​ចង​ផ្អោប​នឹង​បង្គោល​ដើម្បី​ឲ្យ​វា​​ឈរ​ត្រង់ ។​ ទោះ​បី​ជា​ខ្ញុំ​ព្យាយាម​ធ្វើ​ថ្មម​ៗ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​បាន​ធ្វើ​ឲ្យ​បាក់​ដើម​ប៉េង​បោះមួយ​ដើម ដែល​ត្រកួញ​ចូល​គ្នា នៅ​ពេល​ខ្ញុំ​ព្យាយាម​ពត់​វា​ឲ្យ​ឈរ​ត្រង់ ។​

ការនេះ​បាន​ក្រើន​រំឭក​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា គេ​ត្រូវ​ចាប់​ផ្តើម​​ធ្វើ​ការ​​លត់​​ដំ​​ មុន​​ពេល​ដែល​លក្ខណៈ សម្បត្តិ​មាន​​ភាព​​បត់​បែន ឬ​វៀច​វេ ។​

លោក​អេលី ដែល​ជា​​សម្តេច​សង្ឃ មាន​កូន​ប្រុស​ពីរ​នាក់ ដែល​គាត់​មិន​បាន​លត់​ដំ​ពី​មុ​ន​មក ។ ​នៅ​ពេល​ភាព​ទុច្ចរិត​របស់​ពួក​គេ​មាន​ភាព​អាក្រក់​យ៉ាង​ខ្លាំង គាត់​មិន​អាច​ធ្វើ​ព្រងើយ​ទៀត​ឡើយ បាន​ជា​គាត់​ស្តី​បន្ទោស​ឲ្យ​ពួក​គេ​ដោយ​សុភាព(១សាំយ៉ូអែល ២:២៤-២៥)។ ទោះ​ជា​យ៉ាងណា​​ក៏​ដោយ ការ​នោះ​គឺ​ហួស​ពេល​ទៅ​ហើយ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ប្រកាស​អំ​ពីផ​ល​វិបាក ដែល​ពួក​គេ​ត្រូវ​ទទួល ដោយ​បន្ទូល​ថា “អញ​នឹង​ជំនុំជំរះ​ពួក​គ្រួ​លោក​ជា​ដរាប​ទៅ ដោយ​ព្រោះ​អំពើ​ដ៏​លាមក​ដែល​លោក​បាន​ដឹង​ពី​ពួក​កូន​លោក ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​បណ្តាសា ហើយ​លោក​មិន​បាន​ហាម​ឃាត់​ដល់​គេ​ទេ”(៣:១៣)។

ការ​កែរ​តម្រង់​ធ្វើ​ឲ្យ​ឈឺ​ចាប់ ប៉ុន្តែ ការ​វៀច​វេ​នឹង​នាំ​ឲ្យ​មាន​ការ​ឈឺចាប់​ ខ្លាំងជាង​នោះ​ទៅ​ទៀត ។ – Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles