ពិភពសត្វស្រម៉ោច

ក្នុង​នាម​ខ្ញុំ​ជា​នាយក​នៃ​សកលវិទ្យាល័យ ថ្ងៃ​​ចែ​ក​សញ្ញាប័ត្រ គឺ​ស្ថិត​ក្នុង​ចំណោម​ថ្ងៃ​ដែល​ពិសេស​បំផុត ។​ ថ្ងៃ​មួយ នៅ​ពេល​ខ្ញុំ​កំពុង​ដើរ​ទៅ​កាន់​ពិធី​ចែក​សញ្ញាប័ត្រ ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ នៅ​ពេល​ខ្ញុំគិត​ថា និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ចេញ​ទៅ​ក្នុង​លោកិយ ដោយ​អំណាច​បំផ្លាស់​បំប្រែ នៃ​នគរ​របស់​ព្រះ​គ្រីស្ទ ។​ នៅ​តាម​ផ្លូវ​ដើរ ខ្ញុំ​បាន​កត់​សំគាល់​ពួកស​ត្វ​ស្រម៉ោច​ដ៏​ឧស្សាហ៍​ព្យាយាម កំពុង​រវល់​វា​​ទៅ​មក ដើម្បី​​បំពេញ​កិច្ចការ​ជា​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ។​ ខ្ញុំ​ក៏​គិត​ថា សត្វ​ស្រម៉ោច​ទាំង​នោះ មាន​កិច្ចការ​ដែល​សំខាន់​ជាង​ការ​ធ្វើ​សំបុក នៅ​ក្នុង​ពំនូក​ខ្សាច់​នោះ​ទៅ​ទៀត ។​

យើង​ងាយ​នឹង​វង្វេង​នៅ​ក្នុង​ពិភព​នៃ​សត្វ​ស្រម៉ោច ពោល​គឺ​នៅ​ពេល​ដែល​យើ​ង​មាន​ការរ​វល់​យ៉ាង​ខ្លាំង នឹង​កិច្ចការ​ប្រចាំ​ថ្ងៃ​រ​បស់​ខ្លួន នាំឲ្យ​ខក​ខាន​មិន​បាន​អរ​សប្បាយ​នឹង​ទិដ្ឋភាព​ដ៏​ធំជាង នៃ​កិច្ចការ​ដែល​ព្រះ​ទ្រង់​កំពុង​ធ្វើ​នៅ​ទូទាំង​ពិភព​លោក ។​ ខ្ញុំ​បាន​ទទួល​ដំណឹង​​ថា ការងារ​នៃ​ព្រះ​វិញ្ញាណ កំពុង​មាន​ភាព​ផុស​ផល​នៅ​ទូទាំង​តំបន់​អាមេរិក​ខាង​ត្បូង ។​ ក្នុង​មួយ​ថ្ងៃ​ៗ មាន​មនុស្ស​រាប់​ពាន់​នាក់​ទទួល​ជឿ​ព្រះ នៅ​ទ្វីប​អាហ្រិក ។ គ្រីស្ទ​បរិស័ទ​ដែល​គេ​បៀត​បៀន កំពុង​មាន​ការ​រីក​លូត​លាស់ ហើយ​តំបន់​អាស៊ី​កំពុង​មាន​កា​រ​កក្រើក​ ដោយ​សារ​ចលនា​ដំណឹង​ល្អ ! តើ​ដំណឹង​ទាំង​នេះ បាន​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​អ្នក ក្នុង​ការ​អធិស្ឋាន​របស់​អ្នក និង​ក្នុង​ការ​ចាយ​វាយ​របស់​អ្នក​ឬ​ទេ?

ពេល​ខ្ញុំ​គិត​អំពី​ការ​មាន​ទម្លាប់​ផ្តោត​ ទៅ​​លើ​​ការ​ដែ​លមិន​សូវ​សំខាន់​ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំ​ពី​​ការ​ដែល សាវ័ក​ប៉ុល​ធ្វើ​របាយការណ៍​ថា “​អ្នក​ដេម៉ាស​បាន​លះ​ចោល​ខ្ញុំ​ហើយ ដោយ​គាត់​ស្រឡាញ់​លោកីយ៍​នេះ”​(២ធីម៉ូថេ ៤:១០)។ ខ្ញុំ​ឆ្ងល់​​ ថា​តើ​លោក​ដេ​ម៉ាស បាន​ស្តាយ​ក្រោយ ចំពោះ​ការ​ដែល​​ខ្លួន​បាន​បោះ​បង់​ចោល​ដំណឹង​ល្អ ដើម្បី​ពំនូក​ខ្សាច់​នៃ​លោកិយ​​ឬទេ?

សូម​យើង​ចាក​ចេញ​ពី​ពិភព​នៃ​សត្វ​ស្រម៉ោច ហើយ​ផ្តោត​ចិត្ត និង​ជីវិត​របស់​យើង ទៅ​លើ​ការ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​វិញ ។ – Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles