អ្នកមិនដឹងអំពីលទ្ធផល នៅពេលខាងមុខឡើយ

ក្នុង​អំឡុង​ពេល នៃ​ការ​បណ្តុះ​បណ្តាល​ផ្នែក​ទេវ​វិជ្ជា អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​ដឹក​នាំ​កម្ម​វិធី​បោះ​ជំរុំ​នៅ​រដូវ​ក្តៅ សម្រាប់​ពួក​យុវជន​ប្រុស​ស្រី នៅ​សមាគមន៍​យុវជ​ន​គ្រីស្ទ​បរិស័ទ(YMCA)។ ជា​រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​ចាប់​ផ្តើម​កម្ម​វិធី​ប្រចាំ​ថ្ងៃ​នីមួយ​ៗ ដោយ​និយាយ​រឿង​ខ្លី​មួយ ដែ​លនៅ​ក្នុង​នោះ ខ្ញុំ​បាន​ព្យាយាម​បញ្ចូល​ដំណឹង​ល្អ​ផង​ដែរ ។​

ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា ការ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ គឺ​​​មាន​ន័យ​ថា ក្លាយ​ជា​ស្នា​ព្រះ​ហស្ថ​ថ្មី នៅ​ក្នុង​​ព្រះ​គ្រីស្ទ ហើយ​ដើម្បី​ឲ្យ​ពួក​គេ​កាន់​តែ​ងាយ​ស្រួល​យល់ ខ្ញុំ​ក៏​បាន​ចែក​ចាយ​អំពី​រឿង​របស់​សត្វ​រមាំង​មូស៍ ដែល​ចង់​ក្លាយ​ជា​ស​ត្វ​សេះ ។​ សត្វ​រមាំង​មូស៍ បាន​ឃើញ សេះ​ព្រៃ​មួយ​ហ្វូង ហើយ​វា​យល់​ថា សេះ​ព្រៃ​ទាំង​នោះ គឺ​ជា​ស្នា​​​ព្រះ​ហស្ថ​ដ៏​ស្រស់​ឆើត​ឆាយ ហើយ​វា​ចង់​មាន​រូប​សម្បត្តិ​ដូច​នោះ​ផង​ដែរ ។​ ដូចនេះ វា​ក៏​រៀន​ត្រាប់​តាម​សេះ ។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​មិន​ព្រម​ទទួល​ស្គាល់​ថា វា​ជា​សត្វ​សេះ​ឡើយ ព្រោះ​វា​គឺ​ជា …សត្វ​រមាំង​មូស៍​ទេ ។ តើ​ធ្វើ​ដូចម្តេច​ឲ្យ​សត្វ​រមាំង​មូស៍​ អាច​ក្លាយ​ជា​សេះ​បា​ន? ជា​ការ​ពិត​ណាស់ បើ​មិន​បាន​កើត​ម​ក​ជា​សត្វ​សេះទេ​ គឺ​មិន​អាច​ក្លាយ​ជា​សត្វ​សេះ​បាន​ឡើយ ។​ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ពន្យល់ អំពីរ​បៀប​ដែល​យើង​គ្រប់​គ្នា​ សុទ្ធ​តែ​អាច​កើត​ជា​ថ្មី​បាន ដោយ​ជឿ​លើ​ព្រះ​យេស៊ូវ ។​

ក្នុង​រដូវ​ក្តៅ​នៅ​ឆ្នាំ​​មួយ ខ្ញុំ​មាន​បុគ្គលិក​ផ្នែក​ប្រឹក្សា​យោបល់​ម្នាក់ ឈ្មោះ​ហេនរី(Henry) ដែល​មាន​ការ​ទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ជំនឿ​លើ​ព្រះ ។​ ចំពោះ​គាត់ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី ក្រៅ​ពី​ស្រឡាញ់​គាត់ និង​អធិស្ឋាន​ឲ្យ​គាត់​ឡើយ ហើយ​គាត់​បាន​ចាក​ចេញ នៅ​ចុង​បញ្ចប់​នៃ​រដូវ​ក្តៅ ដោយ​ចិត្ត​រឹង​មិន​ព្រម​ទទួល​ជឿ​ព្រះ​ឡើយ ។​ កាល​នេះ​បាន​កើត​ឡើង​ ជា​ង​៥០​ឆ្នាំ​កន្លង​មក​ហើយ ។​ តែ​ពីរ​បី​ឆ្នាំ​មុ​ន ខ្ញុំ​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់ ពី​លោក​ហេនរី ។​ នៅក្នុ​ងឃ្លា​ដំបូង​នៃ​សំបុត្រ​នោះ គាត់​​បាន​​សរសរ​​ថា “ខ្ញុំ​សរសេ​សំបុត្រ​នេះ ដើម្បី​ប្រាប់​ឲ្យ​អ្នក​ដឹង​ថា ខ្ញុំ​បាន​កើត​ជា​ថ្មី​ហើយ ហើយ​ឥឡូវ​នេះ នៅ​ទី​បំផុត​ខ្ញុំ​ក៏​បាន​ក្លាយ​ជា​សត្វ​សេះ”។ ការ​នេះ​បាន​បញ្ជាក់​ដល់​ខ្ញុំ​ថា យើង​ចាំ​បា​​​​​ច់ត្រូវ​បន្ត​អធិស្ឋាន និង​ដាំ​គ្រាប់​ពូជ នៃ​ព្រះ​បន្ទូល​ព្រះ(ម៉ាកុស ៤:២៦) ដើម្បី​ឲ្យ​គ្រាប់​ពូជ​នេះ​បាន​ដុះ ហើយ​បង្កើត​ផល​ផ្លែ​នៅ​ថ្ងៃណា​មួយ ។​- David H. Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles