ការលើកបន្ទុកធ្ងន់

ថ្ងៃមួយ​ខ្ញុំ​បា​ន​ឃើញ​កូន​ប្រុស​របស់​ខ្ញុំ កំពុង​ព្យាយាម​លើកដុំ​ដែក​ទម្ងន់​២​គីឡូក្រាម ឲ្យ​ខ្ពស់​ផុត​ក្បាល​របស់​វា ។ នេះ​ជា​សេចក្តី​ប្រាថ្នា​ដ៏​ធំ​ សម្រាប់​ក្មេង​ដែល​មាន​អាយុ​ពី​របី​ឆ្នាំ ។​ វា​អាច​លើក​ដុំ​ដែក​នោះ​ផុ​ត​ពី​ដី បាន​កម្ពស់​តែ​ពីរ​បី​សង់​ទីម៉ែត្រ​ទេ ប៉ុន្តែ កែ​វ​ភ្នែក​របស់​វា​បញ្ជាក់​អំពី​ការ​តាំង​ចិត្ត ហើយ​មុខ​របស់​វា​ក៏​ឡើង​ក្រហម ដោយសារ​ការ​ប្រឹង​លើក​នោះ ។​ ​ខ្ញុំ​ក៏ជួយ​លើក​វា ហើយ​យើង​ក៏​រួមគ្នា​លើក​ដុំ​ដែក​នោះ​ឡើង​លើ ឆ្ពោះ​ទៅ​រក​ពិដាន​ផ្ទះ ។​ ការ​លើក​ដុំ​ដែក មាន​ការ​ពិបាក​សម្រាប់​វា តែ​សម្រាប់​ខ្ញុំ គឺ​ងាយ​ស្រួល​ទេ ។​

នៅ​ពេល​យើង​មាន​កិច្ចកា​រដែល​ពិបាកៗ​ធ្វើ នោះ​ចូរ​យើង​គិត​ដល់​ព្រះ​យេស៊ូវ​ចុះ ។​ នៅ​ពេល​ជីវិត​របស់​យើង​ហាក់​ដូច​ជា​មាន ​ទៅ​ដោយ​ទុក​លំបាក់​ជាច្រើន ដែល​កំពុង​វិល​វល់ នោះ​ព្រះយេស៊ូវ​ទ្រង់​អាច​ជួយ​យើង​យ៉ាង​ងាយ ទោះ​នោះ​ជា​ការឈឺ​ធ្មេញ ឬ​ជា​ការ​ឈ្មោះ​ប្រកែក​គ្នា​ដ៏​ធ្ងន់​ធ្ងរ ឬ​ក៏​សូម្បី​តែ​ការ​លំបាក​ទាំង​អស់​នោះ​កើត​ឡើង ក្នុង​ពេល​តែ​មួយ​ក៏​ដោយ ។​ ទ្រង់​អាច​ដោះ​ស្រា​​យ​អ្វី​ៗ​​​គ្រប់​​យ៉ាង ហេតុ​​នេះ​ហើយ​បាន​ជា​ទ្រង់​មាន​​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​”​(ម៉ាថាយ ១១:២៨)។

តើ​អ្នក​នឿយ​ហត់ ដោយសារ​បញ្ហា​ដែល​កើត​មាន​មិន​ចេះ​ចប់​​មិន​ចេះ​ហើយ​ឬ? តើ​អ្នក​មាន​ទុក្ខ​លំបាក ដោយ​ភាព​តប់​ប្រមល់ និង​ការ​ព្រួយ​បារ​ម្ភ​ឬ​? មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​ជា​ដំណោះ​ស្រាយ​ដ៏​ពិត ។​ ការ​ចូល​ទៅ​ជិត​ព្រះ​អម្ចាស់ ដោយ​ការ​អធិស្ឋាន នាំ​ឲ្យ​យើង​អាច​ផ្ទេរ​បន្ទុក​យើង ដល់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ជួយ​ទ្រ​ទ្រង់​យើង​(ទំនុក​តម្កើង ៥៥:២២)។ នៅ​ថ្ងៃ​នេះ ចូរ​ទូល​សូម​ឲ្យ​ទ្រង់​ជួយ​អ្នក ក្នុង​គ្រប់​ការ​ទាំង​អស់ចុះ ។ នៅ​ពេល​ទ្រង់​ដក​បន្ទុកចេញ​​ពី​យើង នោះ​ទ្រ​ង់​នឹង​ប្រទាន​ឲ្យ​វិញ្ញាណ​យើង​ មាន​ការ​សម្រាក ដ្បិត​នឹម​របស់​ទ្រង់​ងាយទេ ហើយបន្ទុករបស់ទ្រង់ក៏ស្រាលដែរ(ម៉ាថាយ ១១:២៩-៣០)។​​

– Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles