ចូរធ្វើជាអ្នកកាន់គ្រឿង​សាស្រ្តាវុធ

សាសន៍​អ៊ីស្រាអែល និង​សាសន៍​ភីលីស្ទីន បាន​មាន​សង្រ្គាម​នឹង​គ្នា ។​ នៅ​ពេល​ស្តេច​សូល​សម្រាក នៅ​ក្រោម​ដើម​ទទឹម ជា​មួយ​នឹង​ពួក​ទ័ព​ទ្រង់ យ៉ូណាថាន និង​អ្នក​កាន់​គ្រឿង​សាស្រ្តា​វុធ​របស់​លោក ក៏​បាន​ចាក​ចេញ​ពី​បន្ទាយ​ទ័ព​ស្ងាត់​ៗ ទៅ​មើល​បន្ទាយ​របស់​ខ្មាំង ដើម្បី​ឲ្យ​បាន​ឃើញ​ព្រះអម្ចាស់​ ច្បាំង​ជំនួស​ពួក​ខ្លួន ដោយ​លោក​​ជឿ​​ថា “​គ្មាន​​អ្វី​ឃាត់ឃាំង​ដល់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ ដោយសារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ”(១សាំយ៉ូអែល ១៤:៦)។

យ៉ូណាថាន និង​អ្នក​ជំនួយ​របស់​លោក ហៀប​នឹង​ឆ្លង​កាត់​ផ្លូវ ដែល​នៅ​ចន្លោះ​ជ្រល​ង​ភ្នំ​ខ្ពស់​ៗ​ពីរ ។ ពួក​ខ្មាំង​សត្រូវ​ដែល​ប្រដាប់​ដោយ​អាវុធ កំពុង​ប្រចាំ​ការ​នៅ​លើ​កំពូល​នៃ​ជ្រលង​ភ្នំ​ទាំង​សង​ខាង ។​ ពួក​គេ​មាន​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ ក្នុង​ការ​ប្រឈម​មុខ​នឹង​ពួក​ទ័ព​សត្រូ​វ​ជា​ច្រើន​ដ៏​ ម្ល៉េះ ។​ នៅ​ពេល​យ៉ូណាថាន​ប្រាប់ថា លោក​នឹង​​ឡើង​រក​ពួក​សត្រូវ នៅ​លើ​ជ្រល​ង​ភ្នំ អ្នក​កាន់​គ្រឿង​សាស្ត្រា​វុធ​របស់​លោក​ មិន​ភ្ញាក់​ផ្អើល​ឡើយ ។​ គាត់​បាន​សួរ​លោក​ថា “តើ​នេះ​ជា​បំណង​ចិត្ត​របស់​លោក​ឬ? សូម​សម្រេច​តាម​បំណង​ចិត្ត​លោក​ចុះ”(ខ.៧)។ ដូចនេះ​ អ្នក​ទាំង​ពីរ​ក៏​ឡើង​ជ្រលង​ភ្នំ​នោះ ហើយ​ព្រះ​អម្ចាស់​ទ្រ​ង់​ក៏​បាន​ជួយ​ឲ្យ​ពួក​គេមាន​ជ័យ​ជម្នះ​លើ​ពួក​ខ្មាំង​សត្រូវ(ខ.៨-១៤)។ យើង​ត្រូវ​តែ​កោត​សរសើរ អ្នក​កាន់​គ្រឿង​សាស្ត្រា​វុធ​វ័យ​ក្មេង​ម្នាក់​នេះ ។​ គាត់​បាន​កាន់​​គ្រឿង​សាស្ត្រា​វុធ​ឡើង​ជ្រលង​ភ្នំ ហើយ​បាន​នៅ​ជាប់​ជាមួយ​យ៉ូណាថាន ដោយ​ដើរ​តាម​ជាប់​ពី​​ក្រោយ ហើយ​សម្លាប់​ពួក​ទ័ព​ដែល​យ៉ូណា​ថាន បាន​វាយ​ឲ្យ​របួស ។​

ពួកជំនុំ​ត្រូវ​ការ​អ្នក​ដឹកនាំ​ដែល​រឹង​មាំ ដើម្បី​ឲ្យ​យើង​អាច​ប្រឈម​មុខ​នឹង​ខ្មាំង​សត្រូវ​ខាង​វិញ្ញាណ​របស់​យើង ប៉ុន្តែ យើង​មិន​ត្រូវ​ឲ្យ​អ្នកដឹកនាំ​ទាំង​នោះ ប្រឈម​មុខ​នឹង​ពួក​ខ្មាំង​សត្រូវ​​តែ​ឯក​​ឯង​ឡើយ ។​ ពួក​គេ​ត្រូវ​ការ​ជំនួយ និង​ការ​គាំទ្រ​ពី​​មនុស្ស​​គ្រប់​​គ្នា នៅ​​ក្នុង​ពួក​ជំនុំ ដែល​ជា “អ្នក​កាន់​គ្រឿង​សាស្រ្តា​វុធ” ដ៏​ស្មោះ​ត្រង់ ដូច​អ្នក​និង​ខ្ញុំ ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជា​មួយ​ពួក​គេ នៅ​ក្នុង​ការ​ប្រយុទ្ធ​តតាំង​នឹង “ខ្មាំង​សត្រូវ​នៃ​វិញ្ញាណ​រ​បស់​យើង”។​ -​​ David C. Egner

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles