ចូរឲ្យពន្លឺអ្នកចែងចាំងឡើង!

ខ្ញុំមាន​អារម្មណ៍​នឿយ​ណាយ នៅ​ពេល​ដែល​ខ្ញុំ​មិន​ឃើញ​គេ មក​ជួស​ជុល​​បង្គោល​ភ្លើង តាម​ផ្លូវ​មុខ​ផ្ទះ​ខ្ញុំ ទោះ​បី​ជា​ខ្ញុំ​បាន​ព្យាយាម​ទូរស័ព្ទ​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ ។​ បង្គោល​ភ្លើង​ទាំង​នោះ មាន​ភាព​ចាំបាច់​ណាស់​សម្រាប់​ការ​បំភ្លឺ​ផ្លូវ ពេល​ងងឹត ដូចនេះ​ បង្គោល​ភ្លើង​នី​មួយ​ៗ​ចាំ​បាច់​ត្រូវ​មាន​ដំណើរ​ការ ។​ ខ្ញុំ​បារម្ភ​ថា បើ​នៅ​តែ​ងងឹត​ដូច​នេះ​ទៀ​ត ខ្ញុំ​ប្រហែល​ជា​អាច​បើក​បរ​ប៉ះ​ក្មេងៗ ដែល​ដើរ​ទៅ​សាលា​រៀន ពេល​ខ្ញុំ​បើក​ឡាន​ចេញ​ពី​ផ្ទះ នៅ​ពេល​ព្រលឹម​ស្រាង​ៗ​ជា​មិន​ខាន​ទេ​ ។​

ព្រះ​គម្ពីរ​បាន​ចែង​ជា​ច្រើន​ដង អំពី​ពន្លឺ ។​ ព្រះយេស៊ូវ​ទ្រង់​​បាន​មាន​បន្ទូល​ថា ទ្រង់​ជា​ពន្លឺ​នៃ​លោកិយ​(យ៉ូហាន​៩:៥)។ មាន​​សេចក្តី​បង្រៀន​​ឲ្យ​យើង​ “ពាក់​គ្រឿង​សឹក​នៃ​ពន្លឺ” ដោយ​ប្រដាប់​ខ្លួន ដោយ​ព្រះអម្ចាស់(រ៉ូម ១៣:១២-១៤)។​ បទ​គម្ពីរ​ម៉ាថាយ ៥:១៦ បាន​បង្រៀន​ថា យើង​ត្រូវ “​ឲ្យ​​ពន្លឺ​​របស់​យើង បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​យើង​ប្រព្រឹត្ត រួច​សរសើរតម្កើង ដល់​ព្រះវរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថានសួគ៌”។

ពន្លឺ​ដែល​មិន​ចែង​ចាំង គឺ​លែង​មាន​ប្រយោជន៍​ទៀត​ហើយ ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា គ្មាន​អ្នក​​ណា​​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា(ម៉ាថាយ ៥:១៥)។ ការ​ប្រព្រឹត្ត​រប​ស់​យើង(គឺ​ពន្លឺ​រ​​​បស់​យើង) គួរ​តែ​នាំ​មនុស្ស ឲ្យ​ស្គាល់​ព្រះ​មួយ​អង្គ ដែល​ទ្រង់​ជា​ពន្លឺ ។​ កាល​ពី​ដើម យើង​មិន​មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​យើង​ទេ តែ​ឥឡូវ​នេះ​យើ​ង​ត្រូវបញ្ចេញ​ពន្លឺ នៃ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​គេ​ស្គាល់​​ទ្រង់​​(អេភេសូរ ៥:៨)។

ព្រះទ្រ​ង់បា​ន​ដាក់​យើង​នៅ​ក្នុង​បរិស្ឋាន​ដ៏​ជាក់​លាក់​ណា​មួយ ដែល​អាច​ឲ្យ​យើងចែងចាំងឡើង ដោយ​​ពន្លឺ​នៃ​ទ្រង់ ។ ចូរ​យើង​កុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង ក្លាយ​ជា​បង្គោល​ភ្លើង ដែល​មិន​មាន​ពន្លឺ​នោះ​ឡើយ ។​ ចូរ​ឲ្យ​ពន្លឺ​អ្នក​បាន​ចែង​ចាំង​ឡើង ! – Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles