ការខាតបង់នៃជម្លោះ

ក្នុងខ្សែ​វីដេអូ​ឯក​សារ ស្តី​អំពី​សង្រ្គាម​លោក​លើក​ទី​១ អ្នក​ពិពណ៌​នា បាន​មាន​ប្រសាសន៍​ថា បើសិ​ន​ជា​គេ​ត្រូវ​ដង្ហែរ សព​ជន​ជាតិ​អង់​គ្លេស ដែល​បាន​​បាត់​បង់​ជីវិត​ក្នុង “សង្រ្គាម​ដើម្បី​បញ្ចប់​សង្រ្គាម​ទាំង​អស់” នោះ​គេ​ត្រូវ​ដើរ​ដង្ហែរ​ជា​បួន​ជួរ កាត់​តាម​វិមាន​រំឭក​សង្រ្គាម នៅទីក្រុងឡុង ពិធី​បុណ្យ​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ប្រាំ​ពី​រ​ថ្ងៃ ។ ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​ពិភព​លោក​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជញ្ជឹង​គិត​ អំពី​ការ​ខាត​បង់​ដ៏​ធ្ងន់​ធ្ងរ​នៃ​សង្គ្រាម ដែល​​រួម​​មាន ការ​ខាត​បង់​ប្រាក់​ចំណាយ​លើ​សង្រ្គាម ការ​ខូច​ខាត​ទ្រព្យស​ម្បត្តិ និង​ការ​រំខាន​ដល់​ដំណើរ​ការ​សេដ្ឋ​កិច្ច តែ​ទន្ទឹម​នឹង​នេះ គ្មាន​ការ​ខាត​បង់​មួយ​ណា ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​បាត់​បង់​ជីវិត​មនុស្ស​ឡើយ ។ ពួក​ទាហាន និង​ជន​ស៊ីវិល​គឺ​ជា​​អ្នក​បង់​ថ្លៃ​ការ​ខូត​ខាត​ដ៏​ធ្ងន់​ធ្ងរ​ទាំង​នេះ ដែល​មាន​ការ​កើន​ឡើង ​យ៉ាង​ឆាប់​រហ័ស ដោយ​សេចក្តី​ទុក្ខ​សោក​នៃ​អ្នក​ដែល​បាន​រួច​ជីវិត ។​ ដូចនេះ សង្រ្គាម​ពិត​ជា​នាំ​ឲ្យ​មាន​ការ​ខាត​បង់​ខ្លាំង​ណាស់ ។​

ពេល ​ដែល​អ្នក​ជឿ​ព្រះ​ធ្វើស​ង្រ្គាម​ទាស់​ប្រឆាំង​នឹងគ្នា​​ឯង ការ​ខាត​បង់​ក៏​មាន​កម្រិត​ខ្ពស់​ផង​ដែរ ។​ សាវ័ក​យ៉ាកុប​បាន​បង្រៀន​ថា «ឯ​សេចក្តី​ទាស់ទែង និង​សេចក្តី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​មក​ពី​ណា តើ​មិន​មែន​មក​ពី​សេចក្តី​សំរើប ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់​គ្នាទេ​អី?» (យ៉ាកុប ៤:១)។ ពេល​យើង​ខំ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ជួន​កាល​យើង​បាន​​ឈ្លោះ​​ប្រកែកគ្នា​ ដោយ​មិន​បាន​គិត​ដល់​ការ​ខាត​បង់ ដែល​កើត​មាន​ចំ​ពោះ​កា​រ​ធ្វើ​​បន្ទាល់​របស់​យើង​ដល់​លោកិយ និង​ដល់​ទំនាក់​ទំនង ដែល​យើង​មាន​ជា​មួយ​គ្នាទេ ។ ហេតុ​នេះ​ហើយ​ បាន​ជាសាវ័ក​យ៉ាកុប​បាន​លើ​ក​ទឹក​ចិត្ត​យើង ​នៅ​ក្នុង​បទ​គម្ពីរ​ខាង​មុខ​ថា “ រីឯ​ផល​នៃ​សេចក្តី​សុចរិត នោះ​បាន​ព្រោះ​ចុះ​ដោយ​សេចក្តី​មេត្រី សំរាប់​ពួក​អ្នក​ដែល​រក​សេចក្តី​មេត្រី​នោះ​ឯង(៣:១៨)”។

បើ​សិន​ជា​យើង​ ចង់​ធ្វើ​ប​ន្ទាល់​ថ្វាយ​ព្រះ​អម្ចាស់​នៃស​ន្តិភាព នៅ​ក្នុង​ពិភព​លោក​យើង​នេះ អ្នក​ជឿ​ព្រះ ចាំ​បាច់​ត្រូវ​ឈប់​ឈ្លោះ​ប្រកែក​គ្នា ហើយ​ងាក​មក​រក​ការ​មាន​សន្តិភាព​ចំពោះ​គ្នា​វិញ ។- Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles