ការអរសប្បាយ ដោយសារការនឹកចាំ

ខ្ញុំមាន​​មិត្ត​ភ័ក្រ​ម្នាក់ ដែល​បាន​រាប់​អាន​គ្នា​ ជា​យូរ​មក​ហើយ ។ ក្នុង​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​ខួប​កំណើត​គម្រប់​អាយុ​៩០​ឆ្នាំ​របស់​គាត់ គាត់​បាន​ពិពណ៌នា​ថា “ថ្ងៃ​បុណ្យ​ខួប​កំណើត​របស់​ខ្ញុំ គឺ​ជាពេល…ដែល​​ខ្ញុំ​ត្រូវ​ធ្វើ​កា​រ​ឆ្លុះ​បញ្ចាំង​បន្តិច ដោយ​ក្រឡេច​មក​មើល​កញ្ចក់ ដើម្បី​បញ្ចាំង​មើល​ជីវិត​របស់​ខ្ញុំ ហើយ​ដោយ​ចំណា-យ​ពេល​ជា​ច្រើន​ម៉ោង ​ក្នុង“ការ​នឹ​ក​ចាំ​ពី​ព្រះ​គុណ​ព្រះ”។ យើង​​ងាយ​​នឹ​ង​លែង​នឹក​ចាំ​អំពី​ផ្លូវ​ទាំង​អស់ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​នាំ​យើង! ដូច​ដែល​មាន​សេចក្តី​ចែង​ថា “​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះគុណ​ណា​មួយ​របស់​ទ្រង់​ឡើយ”​(ទំនុកតម្កើង ១០៣:២)។

គាត់​គឺ​​ជា​​ប្រភេទ​មនុស្ស​ដែល​ខ្ញុំ​បាន​ស្គាល់ និង​បាន​កោត​សរសើរ​អស់​ជាង​៥០​ឆ្នាំ​មក​ហើយ ។​ ក្នុង​សំបុត្រ​របស់​គាត់ គាត់​មិន​បាន​និយាយ​អំពី​ការ​ខក​ចិត្ត​ទេ ផ្ទុយ​ទៅវិ​​ញ ពាក្យ​ពេចន៍​របស់​គាត់ គឺ​មាន​ពេញ​ទៅ​ដោយ​ការ​អរ​ព្រះ​គុណ និង​សរសើរ​តម្កើង​ព្រះ ។

ជា​បឋម គាត់​បាន​រំឭក​អំពី​សេចក្តី​មេត្តា​របស់​ព្រះ​អម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​គាត់​មាន​សុខភាព​ល្អ ឲ្យភរិយា​និង​កូន​ៗ​របស់​គាត់​មាន​អំណរ ឲ្យការងារ​របស់​គាត់​មាន​ជោគ​ជ័យ និង​អំណរ ឲ្យ​មិត្តភាព​របស់​គាត់​កាន់​តែ​​ល្អ​ប្រសើរ​ឡើង ហើយ​ឲ្យគាត់​មាន​ឱកាស​បម្រើ​​ទ្រង់ ។ គាត់​បាន​ចាត់​ទុក​ការ​ទាំង​អស់​នោះ​ ជា​អំណោយ​ពី​ព្រះ ដែល​គាត់​មិន​សម​នឹង​ទទួល តែ​គាត់​​បាន​ទទួល ដោយសារ​ព្រះ​គុណ​ទ្រង់ ។

បន្ទាប់​មក គាត់​រំឭក​អំពី​សេចក្តី​មេត្តា​ខាង​វិញ្ញាណ​របស់​ព្រះ ដែល​គាត់​បាន​ទទួល​តាម​រយៈ​ឥទ្ធិពល​នៃ​ឪពុក​ម្តាយ​របស់​គាត់​ដែល​ជា​គ្រីស្ទ​បរិស័ទ្ទ និង​ការ​បាន​ពិសោធ​នឹង​ការ​អត់​ទោស​បាប​របស់​ព្រះ ពេល​គាត់​បាន​ទទួល​ជឿ​ទ្រ​ង់ ​​ក្នុង​​វ័យ​ជំទង់ ។ គាត់​បាន​សរសេ​រ​សេចក្តី​​បញ្ចប់​​នៃ​​សំបុត្រ​​រប​ស់​គាត់ ដោយ​លើក​ឡើង​អំពី​ការ​លើក​ទឹក​ចិត្ត ដែល​គាត់​បាន​ទទួល​ពី​ពួក​ជំនុំ សាលា​រៀន និង​ក្រុម​បុរស​គ្រីស្ទ​បរិស័ទ្ទ ដែល​បាន​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ។

សរុ​ប​មក គាត់​បាន​បង្ហាញ​នូវ​សេចក្តី​អំណរ​ដែល​ទទួល​បាន​ពី​ការ​នឹក​ចាំ ដែល​ជា​គំរូ​ដែល​យើង​គួរ​យក​តាម ។ “ឱ​ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា ហើយ​គ្រប់​ទាំង​អស់​ដែល​រួម​នៅ​ក្នុង​ខ្លួន​អញ ចូរ​សរសើរ​ដល់​ព្រះនាម​បរិសុទ្ធ​នៃ​ទ្រង់​ដែរ”(ខ.១)។ – David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles