នាំឲ្យប្រែចិត្តម្តងម្នាក់ៗ

លោកចន វូលមែន(John Woolman) ជាគ្រូអធិប្បាយ ដែល​​​ធ្វើ​ដំណើ​រ​បេសកកម្ម​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ។​ គាត់​បាន​ធ្វើ​យុទ្ធ​នាការ​ផ្ទាល់​ខ្លួន ដើម្បី​បញ្ចប់​របប​ទាស​ភាព​ ក្នុង​តំបន់​អាមេរិក ដែល​ពួក​អាណា​និគម​និយម​កំពុង​កាន់​កាប់​នៅ​សម័យ​នោះ ។​ លោក​វូល​មែន​បាន​ជួប​ជា​មួយ​ម្ចាស់​ទាស​ករ ដើម្បី​និយាយ​អំពី​ភាព​អយុត្តិធម៌ នៃ​ការ​យក​ជីវិត​របស់​អ្នក​ដទៃ ធ្វើ​ជា​កម្ម​សិទ្ធិ ។​ ទោះ​បី​ជា​លោក​វូល​មែន​មិន​បាន​លប់​បំ​បាត់របប​ទាស​ភាព​ទាំង​ស្រុង​ក៏​ដោយ ក៏​គាត់​បាន​បញ្ចុះ​បញ្ចូល​ពួក​ម្ចាស់​ទាសករ​ជា​ច្រើន​រូប ឲ្យ​​លែង​ទាសក​ឲ្យ​មាន​សេរីភាព ។​ គាត់​បាន​ទទួល​ជោគ​ជ័យ ដោយ​សារ​គាត់​បាន​ទៅ​បញ្ចុះ​បញ្ចូល​ពួក​គេ ដោយ​ផ្ទាល់ ។​

ព្រះ​គម្ពីរ​ភីលេម៉ូន ក៏​បាន​ចែង​អំពី​ការ​អំពាវ​នាវ​ស្រដៀង​គ្នាផ​ងដែរ ។​ លោក​អូនេស៊ីម គឺ​ជា​ទាស​ក​រ​​ដែល​បាន​រត់​គេច​ខ្លួន ពី​លោក​ភី​លេម៉ូន ដែល​ជា​ម្ចាស់​ទាសករ​ដែល​បាន​ទទួល​ជឿ​ព្រះ ។​ លោក​អូនេស៊ីម​ក៏​បាន​ទទួល​ជឿ​ព្រះ​តាម​រយៈ​ការងារ​បម្រើ​ព្រះ​របស់​សាវ័ក​ប៉ុល ហើយ​សាវ័ក​ប៉ុល ក៏​បាន​បញ្ជូន​គាត់​ឲ្យ​វិល​​ត្រឡប់ ទៅ​កាន់​លោក​ភីលេម៉ូន​វិញ ដោយ​ផ្ញើពាក្យ​ទៅ​ថា “ដ្បិត​​ប្រហែល​ជា​ដោយ​ហេតុ​នោះ បាន​ជា​គាត់​ឃ្លាត​ចេញ​ពី​អ្នក​ទៅ​ជា​យូរ​បន្តិច ដើម្បី​ឲ្យ​អ្នក​បាន​គាត់​វិញ ឲ្យ​នៅ​ជាប់​ជា​ដរាប​ទៅ តែ​មិន​មែន​ដូច​ជា​បាវ​បំរើ​ទៀត​ឡើយ គឺ​លើស​ជាង​បាវ​បំរើ​ទៅ​ទៀត ទុក​ដូច​ជា​ប្អូន​ស្ងួនភ្ងា​វិញ”(ខ.១៥-១៦)។ កាល​ពី​មុន លោក​អូនេស៊ីម​គ្រាន់​តែ​ជា​ទាសករ​ម្នាក់​ប៉ុណ្ណោះ តែ​សេចក្តី​ជំនឿដែល​គាត់​មាន​ចំពោះ​ព្រះ​យេ​ស៊ូវ បាន​​​កែ​ប្រែ​ទំនាក់​ទំនង​រវាង​គាត់ និង​ម្ចាស់​របស់​គាត់​ដែល​ជា​អ្នក​ជឿ​ព្រះ​ ។​ គាត់​ក៏​ជា​បង​ប្អូន​ស្ងួន​ភ្ញា​ក្នុង​ព្រះ​ផង​ដែរ ។​ សាវ័ក​ប៉ុល​បាន​ជះឥទ្ធិពល​ដល់​មនុស្ស ដែល​រស់​នៅ​ក្នុង​សម័យ​នោះ ដោយ​នាំ​​មនុស្ស​​ឲ្យ​ប្រែ​ចិត្ត​ម្តង​ម្នាក់​ៗ។​

ដោយសារ​អំណាច​បំផ្លាស់​បំប្រែ​នៃ​ដំណឹង​ល្អ មនុស្ស​និង​ស្ថានភាព អាច​មាន​ការ​ផ្លាស់​ប្តូរ ។​ សូម​យើង​ខិត​ខំ​ជះឥ​ទ្ធិពល​ដល់​ពិភព​លោក​របស់យើង ដោយ​នាំ​ឲ្យ​មនុស្ស​ប្រែ​ចិត្ត​ម្តង​ម្នាក់​ៗ គឺ​ដូច​ដែល​សាវ័ក​ប៉ុល និង​លោក​វូលមែន​បាន​ធ្វើ​​ជា​គំរូដល់​យើង​ស្រាប់។​ – Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles