សុវត្ថិភាពដ៏ពិតប្រាកដ

កំឡុង​ពេល​សង្រ្គាម​ត្រជាក់ ជា​សម័យ​កាល​ចលា​ចល​រវាង​មហា​អំណាច​ធំ​ៗ​ពីរ​នៅ​លើ​ពិភព​លោក​ នា​ពាក់ក​ណ្តាល​សតវត្ស​ទី​២០ គឺ​មនុស្ស​ភាគ​ច្រើន​រស់​នៅ​ក្រោម​ការ​គំរាម​កំហែង​របស់​អាវុធ​នុយ​ក្លេ​អ៊ែរ។ វា​ធ្វើ​​ឲ្យ​ខ្ញុំ​នឹក​ឃើញដ​ល់វិ​បត្តិ​មីស៊ីល​របស់​ប្រទេស​គុយ​បា នា​ឆ្នាំ​១៩៦២ យើង​គ្រប់​គ្នា​គិត​ថា អ្វី​ៗ​នឹង​ត្រូវ​រលាយ​សាបសូ​ន្យ។ពេល​នោះ​ខ្ញុំ​ទើប​តែឈាន​ចូល​អាយុ១​១​ឆ្នាំ​ប៉ុណ្ណោះ។

អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចង​ចាំជាង​គេ នោះ​គឺ​កា​រ​ជ្រួ​ល​ច្របល់​នៅ​សាលា​រៀន។ ពេល​ណា​ឮ​សម្លេង​កណ្តឹង​​រោទិ៍ យើង​ត្រូវ​ក្រា​ប​ក្រោ​ម​តុ ការពារ​ខ្លួន​ពី​គ្រាប់​បែក​អាតូមិក។ បើ​ខ្ញុំ​ក្រឡេក​មើល​ក្រោយ​វិញ វា​សរ​បញ្ជាក់​ថា គ្មាន​អ្វី​មួយ​អាច​ជួយ​សង្រ្គោះ​ខ្ញុំ​ពី​វាល​ពិឃាត​នៃ​អាវុធ​នុយ​ក្លេអ៊ែរ​ទេ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ច្រឡំអំ​ពី​សុវត្ថិភាព​ដ៏​ពិត​ប្រាកដ។

ទោះបី​ជាពេល​នេះ យើង​មិន​បានទទួល​ការ​គំរាម​ដូច​ជា​ពេល​នោះ​ក្តី តែ​ការ​ភ័យ​ខ្លាច​នៅ​តែ​មាន ភាគ​ច្រើន​យើង​មាន​ការ​ភ័យ​ខ្លាច​ខាង​វិញ្ញាណ​​ទៅ​វិញ។ បទគម្ពីរ​អេ​ភេសូរ ៦:១២ រំលឹក​យើង​ថា «ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រ​ប់គ្​រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់នៃ​សេ​ចក្តី​ងងឹត​នៅ​លោកីយនេះ​វិញ ហើយទា​ស់នឹ​ង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ»។ វា​ពិត​ជា​បច្ចា​មិត្ត​ដ៏​ខ្លាំង​ក្លា​មែន តែ​ព្រះ​ជាម្ចាស់​នៃ​យើង​នឹង​ការពារយើ​ងដោ​យសេ​ចក្តី​ស្រឡាញ់(រ៉ូម ៨:៣៥​, ៣៨-៣៩ ) ហើយ​អាវ​ក្រោះ​ជា​ប្រភព​ធនធាន​ខាង​វិញ្ញាណ​(អេភេសូរ ៦:១៣-១៧)។

ចំា​មើល​ថាតើ​ បាន​លទ្ធ​ផល​យ៉ាង​ណា​ដែរ។ ពេល​យើង​តយុទ្ធ​ជាមួ​យស​ត្រូ​វ​បែប​នេះ «គឺ​ក្នុង​សេចក្តី​ទាំង​នោះ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជំនះទៅទៀ​ត ដោយ​សារ​​​ព្រះ​អង្គ​ដែលទ្រង់​ស្រឡាញ់​យើង»(រ៉ូម៨:៣៧)។ ព្រះ​បិតា​គង់​នៅ​ស្ថាន​សួគ៌​នឹង​ប្រទាន​ក្តី​សុខ​សាន្ត​ដ៏​ពិត​ដ​ល់យើង។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles