ផ្លូវនាំទៅរកព្រះពរ

លោករ៉ូប៊ីន និង​លោក​ស្ទីវ មាន​ព័ន្ធ​កិច្ច​ផ្តល់​ការ​ប្រឹក្សា​យោ​បល ដែល​ពួក​គាត់​រក​ប្រាក់ចំ​ណូល​បាន​តិច​តួច។ ពេល​ថ្មី​ៗ​នេះ មាន​គ្រួសារ​មួយ​ជួប​វិបត្តិ​គ្រួសារ បង្ខំ​ឲ្យពួ​ក​គាត់​ត្រូវ​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ទាំង​ទៅ​ទាំង​មក​សរុប​ជាង​៥០០០​ម៉ាយ។ បន្ទាប់​ពីបា​នដោះ​ស្រា​យប​ញ្ហារួ​ច​ហើយ ពួក​គេ​ក៏​ត្រឡប់​មក​ផ្ទះវិ​ញ។ ពេល​បើក​បាន​២០០​០​ម៉ាយ រថ​យន្ត​ក៏ចា​ប់​ផ្តើម​មាន​ឮស​ម្លេង​ខុស​ពីធ​ម្មតា​នៅ​ត្រង់​ម៉ាស៊ីន។ ជាង​ឡាន​ក៏ឆែ​ក​មើល ហើយ​ប្រាប់​គាត់​ថា៖ «ធ្វើ​វា​រួច​ហើយ តែអ្នក​ត្រូវ​តែ​ទិ​ញម៉ាស៊ី​នថ្មី​​មក​ផ្លាស់»។

ពួកគេ​គ្មា​នល​ទ្ធភាព​ទិញ​ម៉ាស៊ីន​ថ្មី​ទេ ដូច្នេះ​ក៏​បង្ខំ​ចិត្ត​បើក​រថយ​ន្ត​មក​ផ្ទះ​វិញ។ ក្នុង​ពេល​បី​ថ្ងៃ គម្រប​ប្រេង​ម៉ាស៊ីន​ក៏​បាត់ ។ ពួក​គេអ​ធិស្ឋា​នទៅ​រ​ក​ព្រះ​អង្គ។ ក្រោយ​មក​ពួក​គេ​ដើរ​យឺត​ៗ​តា​មផ្លូ​វចូ​ល​ផ្ទះ។ ស្រាប់​តែ​ពួក​គេ​បា​នឮ​រថយន្ត​បេសក​ជន ដែល​ជួយ​ប្រជាជ​ន​នៅ​ទីនោះ។ ពួក​គេ​​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ត​ជាខ្លាំ​ងដោ​យសា​រ គេ​ប្តូរ​ម៉ាស៊ីន​ថ្មី​ឲ្យ​ដោយ​មិន​គិត​លុយ។ បើសិ​ន​លោក​ស្ទីវ​ត្រូវ​ជួស​ជុល​រថយន្ត​របស់​គាត់​នៅតា​មផ្លូ​វ​វិញ គាត់​នឹង​ចំណាយ​លុយ​រាប់​ពាន់​ផោន ដែលគាត់​គ្មាន​លទ្ធ​ភាព​សោះ។

នៅ​ក្នុង​គម្ពីរ​និក្ខ​មនំ​១៥ ពេល​ជន​ជាតិ​អ៊ីស្រាអែ​លនៅ​វាល​​រហោ​ស្ថាន មាន​ពេល​មួយ​នោះពួ​កគេ​អ​ត់ទឹ​ក​ប្រើ​ប្រាស់​៣​ថ្ងៃ ហើយ​មិន​ដឹង​ទៅ​រក​ទីណា។ ប៉ុន្តែ​ព្រះជា​ម្ចាស់​ជ្រាប​ពី​បញ្ហា​នេះ។ ចម្លើយ​រង​ចាំ​ពួក​គេ​នៅ​ម៉ារ៉ា (ខ.២៥) និង អេលីម (ខ.២៧)។ ចូរ​ចង​ចាំថា​ ព្រះ​ជាមា្ចស់​មិន​ត្រឹម​តែ​ផ្គត់​ផ្គង់​ទឹក​តាម​តម្រូវ​ការ​ប៉ុណ្ណោះ​ទេ តែ​ព្រះ​អង្គ​ឲ្យ​គេ​បាន​សម្រាក​ទៀត​ផង។ មិន​ថាស្ថា​នភាព​អ្នក​លំបាក​លំបិន​ប៉ុណ្ណា​ យើង​ជឿទុ​ក​ចិត្ត​ថា ព្រះ​អង្គនៅ​តែ​ដឹ​ក​នាំ​យើង។ ព្រះអ​ង្គជ្រា​ប​ថា យើង​ពិត​ជាត្រូ​វ​ការ​អ្វី ហើយ​ទៅ​រក​នៅ​កន្លែ​ង​ណា។-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles