រឿងសោកសង្រេងតាំងពីដើមដល់ចប់

ក្រុងយេរូសាឡឹម​ហ៊ុំព័​ទ្ធ​ជុំវិ​ញដោ​យអ​ណ្តាត​ភ្លើង រួច​ព្យាការី​យេរេមា​ទួញ​យំសោ​ក។ ទំនាយ​របស់​គាត់​ថ្លែង​ពី​កា​រ​ជំនុំ​ជម្រះ​រប​ស់ព្រះជា​ម្ចាស់ ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​យក​ចិត្ត​ទុ​កដា​ក់។ ឥឡូវនេះ ទំនាយ​រ​បស់លោ​ក​បាន​សម្រេ​ចហើយ។ កណ្ឌ​គម្ពី​របរិទេវ​ដ៏ខ្លីនេះ​ បាន​កត់​ត្រានូ​វសោ​ក​សង្រេង​អំពី​ការ​បំផ្លាញ​ក្រុង​យេរូ​សាឡឹម។

លោក​យេរេមា​បាន​សរសេរ​កណ្ឌគ​ម្ពី​រ​នេះ ដោយប្រើ​អក្ស​រហេព្រើរ​ចំនួន​ប្រហែល​២២​ប៉ុណ្ណោះ គឺ​ជា​វិធី​សាស្រ្តមួ​យ​ដែល​ធ្វើឲ្យ​អ្នក​អាន ងាយ​ចង​ចាំ​សា​ច់​រឿ​ងនេះ។ ទោះជា​យ៉ាង​ណា​ក៏ដោ​យ វិធី​សាស្រ្ត​នេះមិ​នបា​ន​បង្រួ​ញ​ទុក្ខ​សោក​រប​ស់គាត់​ឡើ​យ។ លោក​បា​នចំ​ណា​យពេល​សញ្ជឹង​គិត និង​ឆ្លុះប​ញ្ចាំង​អំពី​ខ្លួ​ន​គាត់ ដូច​ជា​សរសេរ​ពី​ការ​ឈឺ​ចាប់​របស់​គាត់។ អ្នក​អាច​គិត​ថា លោក​កំពុ​ងតែ​រៀ​ន​រ​ង​ទុក្ខលំបាក​ពី​ដើម​រហូត​ដល់ច​ប់។

នៅ​ចំក​ណ្តាល​ទុក្ខ​វេទនា​នោះ គាត់បា​នទ​ទួល​ការ​សម្រាល​ទុក្ខ​មក​ពី​ព្រះជាម្ចា​ស់។ ដោយកា​រ​រំលឹក​អំពី​អធិបតេយ្យ​ភាព និងការ​ល្អរ​ប​ស់​ព្រះ​ជា​ម្ចាស់​បាន​ផ្តល់​ក្តី​សង្ឃឹម ដែល​គាត់​ត្រូវ​ប្រឈម​មុខ​នៅ​ពេល​អនា​គត។ «ដ្បិត​ព្រះ​អម្ចាស់ ទ្រង់​មិន​បោះប​ង់​ចោល​នៅ​ជាដ​រា​បទេ​ តែ​ទោះបើ​ទ្រ​ង់​ធ្វើ​ទុក្ខ​ក៏ដោ​យ គង់​តែ​ទ្រង់​នឹង​អាណិត​មេត្តា ដោយ​សេច​ក្តី​សប្បុរ​សដ៏​ប​រិបូរ​របស់​ទ្រង់​ដែរ»(បរិទេវ ៣:៣១-៣២)។

បើអ្ន​ក​ឆ្លង​កាត់ប​ទពិ​សោធន៍​ឈឺចា​ប់​ណាមួ​យ​នៅពេ​ល​ថ្មីៗ​នេះ ចូ​រប្រើ​ប្រាស់​ពេលវេលា​ឈឺចា​ប់រ​បស់អ្នក​ ឆ្លុះ​បញ្ចាំ​ងពី​កា​រល្អ​របស់​ព្រះជា​ម្ចាស់​វិញ។ រួ​ចម​ក អ្ន​កនឹ​ងទទួ​ល​បា​ន​បទ​ពិសោធន៍​នៃ​ការ​សម្រាល​ទុក្ខ និង​ក្តីសង្ឃឹមនា​ពេល​អនាគត។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles