ការលើកលែងទោសរបស់ព្រះជាម្ចាស់

នៅ រាល់​ឆ្នាំ​ នា​ចុង​ខែ​វិច្ឆិកា ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក បាន​ចេញ​ការ​សុំទោស​ជា​សាធា​រណៈ​ក្នុងពិ​ធីអ​រព្រះ​គុ​ណ។ នៅក្នុ​ង​ពិធី​នោះ ប្រធានាធិ​បតី​មួយ​រូប​របស់​សហរដ្ឋ​អាមេរិ​កថ្លែ​ងស​ន្ទរក​ថា៖ «ភ្ញៀវ​កិត្តិយស​​របស់​យើង​នៅថ្ងៃ​នេះ ដូច​ជា​ភ័យ​បន្តិច។ គ្មាន​នរណាម្នា​ក់ប្រា​ប់​គាត់​ថា ខ្ញុំ​នឹង​លើក​ទោស​គាត់​ទេ»។ មាន់​បារាំង​ដ៏​កំសត់​មាន​ហេតុផ​លនឹ​ង​ភ័យ​ខ្លាច ព្រោះ​គេនឹ​ងយ​ក​វា​ធ្វើជា​អាហារ​ពេល​ល្ងាច​បុណ្យ​អ​រ​ព្រះ​គុណ​ថ្ងៃ​នេះ។

យើង​ក៏មិ​នខុ​សគ្នា​អ្វី​ដែរ ពេល​ណាយើ​ង​ដឹង​ថាខ្លួ​នមា​នបា​ប។​ បើសិ​ន​ជា​គ្មា​​ន​ព្រះ​ជាម្ចាស់​លើក​លែង​ទោស​ទេ នោះ​យើង​នឹង​វិនាស។ លក្ខខ​ណ្ឌ​នេះ គឺ​ជា​លទ្ធ​ផល​ផ្ទាល់​កើត​ចេញ​ពី​កំហុស​របស់​យើង​។ ព្រះ​គម្ពី​រចែ​ង​ថា៖ «ឈ្នួលរ​បស់​អំពើ​បាប​គឺ​ជាសេច​ក្តីស្លា​ប់»​(រ៉ូម ៦:២៣)។ ទោះ​ជា​យ៉ាង​ណា យើង​បាន​រួច​ពី​ទោស​មួយ​ជីវិត ដោយ​សារ​ព្រះ​បុត្រា​ព្រះ​ជាម្ចា​ស់ទ​ទួល​បាប​ជំនួ​សយើង នៅ​លើ​ឈើ​ឆ្កាង​។ អំពើបា​ប​យើង​ជាប់​ឆ្កាងជា​មួ​យព្រះ​អង្គ យើង​រ​ស់​ក្នុង​សេច​ក្តីសុ​ចរិត ដោយសារ​ស្នាម​រំពាត់​លើ​អង្គ​ទ្រង់​យើង​បាន​ជាសះ​ស្បើ​យ (១ពេត្រុស ២:២៤)។ ទី​មួយ បទ​ព្រះគម្ពីរ ​យ៉ូហាន ១:៧ ប្រាប់យើ​ងថា​ ព្រះ​លោហិត​ព្រះយេ​ស៊ូវ​បាន​សម្អាត​យើង​រួច​ពីបា​ប​ហើយ។

យើង​ដឹង​ថា ព្រះ​ជា​មា្ចស់​បាន​លើស​ទោស​យើង​​រួច​ពីបា​ប​ហើយ ពេល​យើង​ប្រកាស​ទទួល​ស្គាល់ព្រះយេ​ស៊ូវ គឺ​ជា​ព្រះអ​ម្ចាស់ ហើយ​ជឿថា​ព្រះបិ​តា​បាន​ប្រោស​​ព្រះ​យេស៊ូវឲ្យរស់​ពី​សុគត​ឡើង​វិញ (រ៉ូម ១០:៩)។

ថ្ងៃនេះ​ ចូរ​ពិចារណា​មើល ថា​តើអ្ន​ក​ត្រូវ​ឆ្លើយ​តប​ចំពោះព្រះ​ជា​ម្ចាស់​ដោ​យរបៀប​ណា ដែល​ទ្រង់​ដែល​បាន​ប្រទាន​ការ​អត់ទោ​ស​ដល់​អ្នក​ដូ​ច្នេះ ។-Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles