ចូរស្វែងរកក្តីសង្ឃឹម

ការសិក្សា​ស្រាវ​ជ្រាវ​មួយ​នៅសា​កលវិ​ទ្យា​ល័យ​ រកឃើញ​ថា ក្មេង​ជំទង់​ជ​ន​ជាតិ​អាមេរិក​ជិត១៥% មាន​អារម្មណ៍​ថា ពួកគេទំ​នង​ជា​ស្លាប់មុ​នពេ​លខួ​ប​កំណើត​៣៥ឆ្នាំ​។ ការ​ប្រមើល​មើល​បែប​ទុទិដ្ឋិនិយម​បែប​នេះ ទំនង​ជា​ផ្សាភ្ជា​ប់ទៅ​នឹ​ងអ​ត្តចរិ​ត​ធ្វេស​ប្រហែស​របស់​ពួក​គេ។ លោក​វេជ្ជ​បណ្ឌិត អាយរីស បូរ៉ូស្គី ជា​អ្នក​និពន្ធ ​ទស្សនា​វដ្តី​ជំងឺ​កុមារ​មាន​ប្រសាសន៍​ថា៖ «យុវ​ជ​ន​ទាំង​នេះ​​ប្រហែល​ជា​ប្រថុយ​ប្រថាន​នឹង​ជីវិត ព្រោះ​ពួក​គេ​អស់​សង្ឃឹម និង​គ្មាន​សេស​សល់​អ្វី​ច្រើន​ទេ»។

គ្មាន​នរណា​ម្នាក់​ស៊ាំនឹ​ងការអស់​សង្ឃឹម​ឡើយ​។ បទ​គម្ពី​រទំនុ​កដំ​កើង​សុំជំ​នួយ​ពី​ព្រះអ​ង្គម្ត​ងហើ​យ​ម្តង​ទៀត ពេល​ណាជី​វិត​ធ្លាក់​ក្នុង​ភាពង​ងឹត។ ឱ​ព្រលឹង​ខ្ញុំ​អើយ ​ហេតុ​អ្វីបា​ន​ជា​ត្រូវអ​ស់​សង្ឃឹម​ដូច្នេះ? ហេតុ​អ្វីបា​ន​ជា​ឯង​រំខា​នខ្ញុំ​ដូច្នេះ? «ចូរសង្ឃឹម​ដល់​ព្រះ​អង្គ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើ​រដល់​ទ្រ​ង់​ទៀត » (ទំនុកដំកើង ៤២:៥)។ នៅ​ក្នុង​ការ​បោះជំ​ហាន​ដោយ​សេចក្តី​ជំនឿ អ្នក​និពន្ធ​គម្ពី​រ​ទំនុក​ដំកើង មិន​ដែល​ភ្លេច​ពី​ព្រះជាម្ចា​ស់ឡើ​យ ទ្រង់ក៏​មិ​ន​ដែល​បោះប​ង់ចោ​លយើង​ឡើយ។

លោក​ឃទីស អាល់គីស​បានស​រសេ​រថា៖ «សេចក្តី​សង្ឃឹ​ម​លើព្រះ​ជាម្ចាស់​បាន​ទទួល​​ថាមពល​តាមរ​យៈវ​ត្ត​មានព្រះ​អង្គ… និង​ទទួល​ថា​មព​លដោយ​សារ​អនា​គត​របស់​ព្រះ​ជាម្ចាស់​នៅក្នុ​ងជី​វិត​ខ្ញុំ»។ យើង​អាច​ប្រកាស​ជាមួ​យអ្ន​កនិ​ពន្ធ​គម្ពី​រទំនុក​ដំកើង​ថា៖ «យើង​នឹង​បាន​សរសើរ​ដល់ទ្រង់​ទៀត»(ខ.៥)។ អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ​មិន​គួរ​រា​ររែ​កក្នុ​ងកា​រស្វែ​ងរ​ក​យោបល់ពេលអ​ស់ស​ង្ឃឹម​នោះឡើ​យ។ ហើយ​កុំ​គិត​ថា ជំនឿ និង​ការ​អធិស្ឋាន​សាមញ្ញ​ពេក​មិន​អាច​ជួយ​យើង​បាន​ដែរ។ ព្រះ​ជា​ម្ចាស់​តែង​ផ្តល់​ក្តីស​ង្ឃឹម​ដល់​យើង​ជានិ​ច្ច ។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles