អាជីវកម្មដែលមានហានិភ័យ

នៅលើ​កាត​ជូន​ពរ​បុណ្យណូ​អែល​មួយ​ចំនួន ដែល​អ្នក​នឹង​ទទួ​លបា​ន​នៅ​ឆ្នាំនេះ​មុ​ខជា នឹង​មាន​រូប​បុរស​ម្នាក់​ដែល​ឈរ​នៅ​ពី​ក្រោយ​ស្មា​រប​ស់នា​ង​ម៉ារី គឺ​ជាមនុស្ស​ម្នាក់ ដែល​បាន​បង្ហាញ​ចេញ​នូវ​កា​រយ​ក​ចិត្ត​ទុក​ដាក់ចំពោះ​ព្រះ​ឱរស់​យេស៊ូ​វ។ ឈ្មោះ​រប​ស់គា​ត់​គឺ យ៉ូសែប ។ ក្រោយ​ពី​ថ្ងៃ​កំណើត​ព្រះ​យេស៊ូវ​គ្រី​ស្ទ​មក លោកយ៉ូសែប មិន​សូវ​បាន​ឮ គេនិ​យាយ​អំ​ពីគា​ត់ម្ត​ងទៀ​តឡើ​យ។ ប្រសិន​បើយើង​មិ​នបា​នដឹ​ង​រឿង​នៅ​លើកា​តជូ​នព​រ​នេះច្បា​ស់​ទេ នោះ ​យើង​គិត​ថា​ លោក​យ៉ូសែប គឺ​ជា​ម្នាក់​នៅ​ជិត​កន្លែង​ដែល​ព្រឹត្តិ​ការណ៍​មួយ​កើត​ឡើង​មិន​សំខាន់​ឡើយ ឬ​បើ​ជា​ការ​ចាំបា​ច់ណា​ស់ គាត់​ជា​អ្នក​ជួយ​ធ្វើ​ឱ្យ​ព្រះយេស៊ូវ​ប្រកាស​ថា​ប្រសូត​មក​តាម​ដំណ​វ​ង្សហ្លួ​ងដេ​វី​ឌប៉ុ​ណ្ណោះ។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក្នុង​សាច់​រឿ​ង​នេះ មុខងា​រ​ដែល​លោ​កយ៉ូ​សែ​ប បាន​សម្តែង​គឺ​មាន​សា​រៈសំ​ខាន់​ខាង​ផ្នែក​យុទ្ឋ​សាស្ត្រ​ស​ម្បើមណា​ស់។ ប្រសិន​បើ​លោក​មិន ​បាន​ស្តាប់​តា​មប​ង្គាប់​រ​បស់​ទេ​វតា​ឱ្យយ​ក​នាង​ម៉ារា​ធ្វើ​ជា​​ប្រពន្ឋ (ម៉ាថាយ 1:20) ​នោះលោ​ក​បាន​ដា​ក់បេ​សកម្ម​រប​ស់ព្រះ​យេ​ស៊ូវ​ក្នុ​ងហា​និភ័យ​មួយ បើ​តាម​ការ​ស្មាន​ទុក​ជា​មុ​នរ​ប​ស់​មនុ​ស្សយើ​ង។ ហើយ​រី​ឯកា​រ​យ​កនា​ង​ម៉ារី​ធ្វើ​ជាប្រ​ព​ន្ឋវិ​ញ ក៏​ជា​កិច្ច​កា​រដែល​មាន​ហានិភ័យ​ដែរ។ បើមា​ន​រឿង​ផ្ស​ព្វ​ផ្សាយ​ចេ​ញទៅ​ក្រៅ​ថា ​លោកធ្វើ​ជា​ឪពុ​ក​ទារ​ក​ម្នាក់​មុន​រៀប​ការ នោះគេ​រា​ប់គា​ត់​ថាបំ​ពាន់​លើច្បា​ប់​រប​ស់ជ​ន​ជា​តិយូ​ដា​យ៉ាង​ធ្ង​ន់ធ្ងរ និ​ងធ្វើ​ឱ្យគា​ត់​អា​ម៉ាស​មុខ​ជាសា​រធារណៈ​ទៀត​ផង។ រហូត​មក​ដល់​ពេ​លនេះ​ យើង​រាល់​គ្នា​មា​នកា​រ​ដឹង​គុ​ណចំពោះលោ​ក ដែល​សុខ​ចិ​ត្តប្រ​ថុយ​ដា​ក់កិ​ត្ត​យស​រប​ស់លោ​ក​ ដើម្បីចូ​លរួ​ម​ចំណែ​ក និង​ជួយសម្រួល​ដល់​កា​រផ្ស​ព្វផ្សា​យ​កិច្ច​ការ​រប​ស់ព្រះ​ជា​ម្ចា​ស់ ។

ក្នុងចំ​ណោម​យើង​រា​ល់គ្នា​​ភាគ​ច្រើន​មាន​លក្ខណៈស្តួ​ចស្តើ​ង​ណាស់ បើ​ប្រៀប​ជា​មួយ ​អ្នក​សម្តែង​កំពូ​លៗ​ក្នុ​ង​លោកី​យនេះ​​។ សូម្បី​យ៉ាង​នេះ​ក្តី យើង​រាល់​គ្នា​បាន​ត្រា​សហៅ​ឱ្យ​ស្តា​ប់​បង្គា​ប់តា​ម។ អ្នក​ណាទៅ​ដឹ​ងថា​មា​នអ្វី​ខ្លះ​ដែល​ព្រះ​ជាម្ចា​ស់​បាន​រក្សា​ទុក កាល​ណាយើ​ង​សុខ​ចិត្ត​ចុះចូ​លចំ​ពោះព្រះ​ហ​ឬទ័​យ​រប​ស់​ព្រះជា​ម្ចា​ស់ សូម្បី​តែពេ​ល​ខ្លះ​កិច្ចកា​រ​នេះនាំ​ម​កហា​និភ័យ​ដល់​យើង​រាល់​គ្នា​ក៏​ដោយ!__ Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles