រំភើប

ពាក្យ​ស្លោក​ដែល​ពេញ​និយម​មួយ​និយាយ​ថា “ជិវិត​មិន​ត្រូវ​បាន​គេ​វាស់​ស្ទង់​ ដោយចំនួន​នៃ​ចលនា​ដង្ហើម​ដែល​យើង​ដក​នោះឡើ​យ ប៉ុន្តែ​ វា​ត្រូវ​បាន​គេ​វាស់​ដោយ​ឱកាស​ដែល​ធ្វើ​ឱ្យ​ចិត្ត​របស់​យើង​រំភើប​រី​ក​រា​យ​ទៅ​វិញ”។ ខ្ញុំ​ឃើញ​ឃ្លា​នេះ​នៅ​គ្រប់​ទី​កន្លែង និង​នៅ​លើ​អាវយឺ​ត​ដែល​ជាចំ​ណែក​មួយនៃ​សិ​ល្បះ។ វា​គឺ​ជា​ឃ្លាដែ​លស្រួ​ល​ចាំ ប៉ុន្តែ​ ខ្ញុំគិត​ថា វា​គឺ​ជា​ឃ្លាដែ​លនាំ​ឱ្យ​យល់​ខុស ។

ប្រសិន​បើ​យើង​វាស់​ស្ទង់​មើល​ជីវិត​ដោយ​ឱកាស រំភើប​រី​​ករា​យ នោះ​យើង​ប្រាកដជា​មិ​នយ​ល់ពី​ឱ​កាស​សាមញ្ញ​ៗ ឡើយ។ រីឯ​ការ​ហូប​ចុ​ក គេង ហើយ​និង​ការ​ដក​ដង្ហើម​ចេញ​ចូល ទាំង​នេះ​ហាក់​ដូច​ជា​រឿង​ដែល​សាមញ្ញ​ៗ ដែល​យើង​កំពុង​តែ​នៅ​ជា​មួយ​រាល់​តែ​ថ្ងៃ ហើយ​វា​ជារឿ​ង​ធម្មតា​មិន​ចាំបាច់​គិ​ត​ច្រើន​ឡើយ។ ទោះ​បី​យ៉ាង​នេះ​ក្តី ពួក​វា​ក៏​មិន​មែន​ជារឿ​ង​ដែល​សាមញ្ញ​ពេក​ដែរ។ គ្រប់​ម៉ាត់ គ្រប់​ពេល ដែល​ដក​ដង្ហើម​គឺ​ជាភា​ព​មហា​អស្ចារ្យ។ តាម​ការ​ពិត​ទៅការ​មាន​ដង្ហើមគឺ​ជា​អ​ព្ភូតហេតុ​ដ៏​អស្ចារ្យ​ច្រើន​ដង​​ជាង​អ្វី​មួយ ​ដែ​ល​ធ្វើឱ្យ​ចិ​ត្ត​របស់​យើង​សប្បាយ​ភ្លើត​ភ្លើន។ ស្តេច​សាឡូម៉ូន ​ប្រហែ​ល​ជាគា​ត់​មា​នឱ​កាស​សប្បាយ​ភ្លើត​ភ្លើន​ច្រើន​ជាង​អ្នក​ណាៗ​ទាំ​ង​អស់។ លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​បាន​ហាម​ឃាត់​ចិត្ត​មិ​នឱ្យ​មាន​សេចក្តី​អំណរ​ណាមួ​យ​ទេ”(សាស្តា​ 2:1-11)។ ទោះយ៉ា​ង​នេះ​ក្តី លោក​បាន​និយាយ​ចំអក​ឡក​ឡើយ​ពី​រឿង​នេះថា​ “ដ្បិត​ការ​ទាំ​ង​អស់​នេះ​ សុទ្ឋ​តែឥ​ត​ប្រយោជន៍ ហើយ​ជា​អសារ​ឥត​ការ​​ទទេ” (ខ17)។

មួយ​ជី​វិត​របស់​ស្តេច​សាឡូម៉ូន​បាន​រំលឹក​យើង​រាល់​គ្នាថា​ រឿង​ដែល​សំខាន់ នោះ ​ត្រូវ​ស្វែង​រក​អំណរ​នៅក្នុ​ងកិ​ច្ចការ​សាមញ្ញ​ៗ ដែល​យើង​ធ្វើ ដ្បិត​វា​គឺជា​រឿ​ងដ៏​អ​ស្ចារ្យ​ពិត​ប្រាកដ។ ​កិច្ចការ​ដែល​ធំ​ជាង នោះ​មិន​ប្រាកដថា​ល្អជា​ងទេ​។ ហើយកា​រ​ដែល​ច្រើន​ជាង នោះ​ក៏​មិន​ប្រាកដ​ថាជា​កា​រធ្វើ​ឱ្យ​ប្រសើ​រ​ឡើង​នោះដែ​រ។ រីឯ​ការដែ​ល​រវ​ល់ច្រើ​ន​ជាង នោះក៏​មិ​នបា​នធ្វើ​​ឱ្យ​យើង​កាន់​តែ​សំខាន់​ឡើង​នោះ​ទេ។ ជំនួស​ឱ្យ​ការ​ស្វែង​រក​នូវ​អត្ថន័​យ​នៃ​ឱកាស​សប្បាយ​ភ្លើត​ភ្លើន នោះ​យើង​រាល់​គ្នា គួរ​តែ​ស្វែង​យល់​ពី​អត្ថន័​យ ចលនា​ដង្ហើម ដែល​យើង​រាល់​គ្នាដ​ក ហើយ​ធ្វើ​យ៉ាង​ណាឱ្យ​វា​មា​នន័​យ​ពេញ​លេញ។_ Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles