ជៀសវាងសំបក

ហ្អា៎ ជីវិត​សត្វ​ជ្រូក! ​ពីមួ​យ​ថ្ងៃ​ទៅមួ​យថ្ងៃ​ វា​គ្មាន​អ្វី​ធ្វើ​ទេ វា​គិត​តែន​នាល​​នៅក្នុ​ង​ភក់ ហើយ​និង​ស៊ីអា​ហារ​យ៉ាងស​ប្បាយ​ចិត្ត។ តើ​ពួក​វា​ស៊ី​អ្វី​ខ្លះ! ស្លឹក​ពោត ស្រួយ ឬ​ក៏ស៊ី​អាហារ​ដែល​នៅស​ល់​ពី​ផ្ទះ​បាយ ។

តើ​ជា​រឿង​ល្អឬ​? មិន​ល្អ? ប្រ​ហែល​ជារឿង​មិន​ល្អ​ចំពោះ​រឿង​កូន​ពៅវ​ង្វេ​ង​ទេមើល​ទៅ ។

គាត់​បា​​នញ៉ាំ​អា​ហារ​ជាមួ​យ​ស​ត្វ​ជ្រូក តែ​ពី​មុន​គាត់​មាន​គ្រា​យ៉ាង​កក់​ក្តៅ មាន​មរត​មាន​តម្លៃ មាន​ឪពុក​ពេញដោ​យ​សេចក្តី​ស្រឡាញ់ មាន​អានាគត​ភ្លី​ស្វា​ង ហើយ​ប្រហែល​ជា​មាន​អាហារ​ល្អបរិភោគ​ដែរ។ ប៉ុន្តែ​ការ​ទាំង​នេះ ​នៅតែមិ​នល្ម​ម​ចិត្ត​គា​ត់សោះ។ គាត់​ចង់​រក​ក្តី​សប្បាយ។ គាត់ច​ង់គ្រ​ប់គ្រ​ង​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់​ និង​ធ្វើ​អ្វី​ៗ​តាម​តែ​គាត់​ប្រាថ្នាច​ង់បា​ន។ វា​បាន​លទ្ឋ​ផល​មក​វិញ គឺ​ញ៉ាំអា​ហារ​ជ្រូក ។

ល្គឹក​ណា មនុស្ស​ជំទង់​មិន​យក​ចិ​ត្តទុ​ក​ដាក់ចំពោះ​ដំបូន្មាន​ឪពុក​ម្តាយ និង​សេច​ក្តីប​ង្រៀន​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ​នោះប្រហែ​ល​ជា​ជួប​ប្រទះនឹ​ងល​ទ្ឋ​ផល​ស្រដៀ​ង​នេះ។ រឿង​ដែល​តែង​តែ​ធ្វើ​ឱ្យ​ខ្ញុំត​ក់​ស្ល​ត់ទៅ​ទៀ​ត នៅ​ពេល​អ្នក​ណាម្នា​ក់​អះ​អា​ង​ថា ខ្លួន​ស្គាល់ព្រះ​យេ​ស៊ូវ តែ​រ​ស់នៅ​មិ​ន​តាម​ការ​បង្រៀន​របស់​ព្រះ​ជា​ម្ចាស់។

មិន​ថា ពួក​គេ​ជ្រើស​រើស​ធ្វើ​បា​បខា​ង​ផ្លូវ​ភេទ ប្រព្រឹត្ត​សារ​ធាតុ​ញៀន​ផ្សេង​ៗ ​លោភ​ចង់​បាន ឬ​ក៏​រឿង​មិន​ល្អ​ផ្សេ​ងៗ​ទៀត ព្រម​ទាំ​ងធ្វើ​ស​កម្ម​ភាព​ណាមួ​យ​ដែល​បោះ​បង់​ចោល​ព្រះជា​ម្ចា​ស់ នោះនឹ​ង​មាន​ហានិភ័​យយ៉ា​ង​អាក្រ​ក់​នៅ​ទីបញ្ចប់។

ប្រសិន​​បើ​យើង​នៅ​តែមិ​ន​ដឹង​ច្បាស់​ពី​ក្រម​សិលធម៍​ក្នុ​ងព្រះគ​ម្ពីទេ​ ហើយ​ធ្វេស​ ​​ប្រហែស​​នូ​វទំនាក់​ទំនង​ជាមួ​យ​ព្រះ​ជា​ម្ចាស់ នោះ​បញ្ហាប្រា​កដ​ជា​សំដៅ​មក​យើង​ជា​មិន​ខាន។ ​លោក​លូកា​ប្រាប់​យើង​ថា មនុស្ស​ជំទ​ង់នឹ​ងបា​ន​កែរ​ប្រែនូ​វរឿ​ង​អ្វី មួយ​ឱ្យ​ប្រសើរ​ឡើង​វិញ ​បន្ទាប់​ពី​គាត់​ភ្ញាក់​ដឹ​ង​ខ្លួន​ដោយ​ខ្លួន​ឯង(លូកា 15:17)។ ចូរ​រក្សា​នូវ​ចិត្ត​គំនិត​រ​បស់អ្ន​ក និង​រស់ នៅថ្វា​យព្រះ​ជាម្ចា​ស់ ដោយស្ថិ​ត​នៅ​ក្រោម​ការ​ណែ​នាំ​ពី​ព្រះ​បន្ទូល​ទ្រង់ យ៉ាង​ហោច​ណាស់ ​អ្នក​នឹង​មាន​អាយុវែ​ងដែ​រ ។ _David Brannon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles