មិនអីទេ

ថ្មី​ៗ​នេះ ប្តី​របស់​ខ្ញុំ ហើយ​និ​ងខ្ញុំ បាន​ជួប​មនុស្ស​កំលោះ​ម្នាក់​ដែល​ធ្លា​ប់​ស្គាល់​គ្នា​កាល​ពី​មុន​មក។ ពួក​យើង​បាន​ស្គាល់​គាត់​ជា​ច្រើន​ឆ្នាំក​ន្លងម​ក​ហើយ តាំង​ពី​គាត់​នៅ​ក្មេង​ៗ​មក​ម៉្លេះ។ ពួក​យើង​បា​នសំណេះសំ​ណាល​គ្នា​ពី​កម្ម​វិធី​បុណ្យ ណូអែល​យ៉ាង​ជក់​ចិត្ត នៅ​ពេល​ម៉ាថា​យបា​ន​ប្រើសំ​លេង​សាប្រាណូ​បុរស​ដែល​ល្អឥ​ត​ខ្ចោះ ច្រៀង​ចំរៀង​បទ​ “មិន​អី​ទេ” ដែល​ជា​ស្នាដៃ​និព​ន្ឋ​ដោយ Wayne Kirkpatrick and Michael W. Smith។ បទ​នេះ​ច្រៀង​បានយ៉ាង​ពិរោះ ណាស់ ​ហើយ​ក៏ជា​កា​រច​ង​ចាំមួ​យ​យ៉ាង​អ​ស្ចារ្យ​ដែរ ។

មិន​អីទេ​ មិន​អី​ទេ

ចូរ​តម្លើង​សំលេង​របស់​អ្នក ហើយ​ច្រៀង​ចុះ

ពីព្រោះ​អេម៉ាញ៉ូ​អែល​ប្រសូត​ហើយ

ប្រសូត​មក​ជា​ព្រះអ​ម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​រ​ប​ស់​យើង។

ច្រៀងថា​ ហាលេលូយ៉ា ច្រៀង​ថា ហាលេលូយ៉ា មិន​អីទេ​នៅ​ក្នុង​ចិត្ត។

ពេល​ស្តាប់​ពាក្យ​គ្រប់​ម៉ាត់​នៃ​បទ​​​ចំរៀង​នេះ នៅ​ថ្ងៃ​បុណ្យ​ណូអែល ធ្វើ​ឱ្យ​យើង​គ្រប់​រូប​ស្រាក​ស្រាន្ត​នៅ​ក្នុង​ចិត្ត​ច្រើន​ណាស់។ ប៉ុន្តែ​ ក៏​មាន​មនុស្ស​មួយ​ចំនួន​មិន​បានជ​ក់​ចិត្ត​គំនិត​ពី​អត្ថប​ទ​ចំរៀង​នេះ​ទេ ពីព្រោះ​ការ​រស់​នៅ​របស់​គេ កំពង់​ស្ថិត​នៅ​ក្នុង​ភាព​ច្របូក​ច្របល់។ ពួក​គេ​ធ្លាប់​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន​ដូច​ជា បាត់​បង​នូ​វ​សេចក្តី​ស្រឡាញ់ គ្មាន​ការ​ងារ​ធ្វើ មាន​ជម្ងឺ​ធ្ងន់​ធ្ងរ ឬ​ក៏មា​នទុ​ក្ខក្រៀ​ម​ក្រំនៅ​ក្នុ​ងចិ​ត្ត​គ្មាន​ថ្ងៃ​ណាបា​ន​ធូ​រស្បើ​យ​ឡើ​យ។ ក្នុង​ចិត្ត​រប​ស់ពួ​កគេ​បា​ន​ស្រែ​កយំខ្លាំង​ៗ​ថា “មិន​មាន​អ្វី​ល្អទា​ល់​តែសោះ​សំ​រាប់​រូប​ខ្ញុំ!”

យើង​រាល់​គ្នាដែ​លម​ក​អប​អរ​សាទ​រខួ​បកំ​ណើត​​​របស់​ព្រះ​អង្គ​សង្គ្រោះ​រ​បស់​យើង ទោះ​​ជា​មាន​ស្រមោល​អតីត​កាល​ខ្មៅ​ងងឹត​នៅ​ជាប់​ព្រលឹង​របស់​យើង​យ៉ាង​ណាក៏​ដោ​យ នោះ​គ្រប់​យ៉ាង​មិន​អីទេ​ដោយសារ​តែ​មាន​ព្រះ​គ្រីស្ទ។ យើង​រាល់​គ្នាមិ​ន​នៅឯ​កកោ​រ​ ក្នុង​ការ​ឈឺចាប់​រប​ស់​យើង​តែម្នា​ក់ឯ​ង​ទៀត​ទេ។ ព្រះ​ជា​ម្ចាស់​គង់​នៅ​ក្បែរ​យើង ហើយ​សន្យា​ថា​មិន​បោះប​ង់​យើង​ចោល​ឡើយ(ហេព្រើរ 13:5)។ ទ្រង់​សន្យា​ថា ទ្រង់​ផ្តល់​ព្រះ​គុណ​រ​បស់ទ្រង់​ល្មម​ដល់​យើង​រាល់​គ្នា(២កូរិនថូស 12:9)។ ព្រះ​ទ្រង់​សន្យាទៀ​ត​ថា ទ្រង់​នឹង​បំពេ​ញ​គ្រប់​ទាំង​អស់ ដែល​យើង​រាល់​គ្នាត្រូវ​ការ(ភីលីព 4:19)។ ព្រះ​អង្គ​ក៏​បាន​សន្យាដែ​រ​ថា ទ្រង់​ឱ្យ​ជីវិ​ត​អស់​កល្ប​ជានិ​ច្ចដ​ល់​យើង​រាល់​គ្នា ​(យ៉ូហាន 10:27-28)។

ល្គឹក​ណាយើ​ងរំ​លឹក​ពី​សេចក្តី​សន្យា​របស់​ព្រះ​ជា​ម្ចាស់ នោះ​យើង​នឹង​យល់​ព្រម​ជា​មួយ​លោក​កវី John Greenleaf Whittier ដែល​លោក​បាន​រៀប​រា​ប់ថា​ “នៅ​ខាង​មុខ​ខ្ញុំ ក៏​ដូច​ពី ​ក្រោយ​ខ្ញុំ មាន​ព្រះ​គង់​ជាមួ​យនោះ​ មិន​អីទេ​នៅ​ក្នុ​ង​ចិត្ត ។”—Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles