ចូរកុំសើចចម្អកឲ្យគេ

ការ​បើក​បរឡាន​ដឹក​ទំនិញ​ធំៗ​​ នៅ​លើ​ផ្លូវ​ដែល​មានទឹកកក នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋអាឡាស្កា ហាក់​ដូច​ជា​កិច្ចការ​មួយ ដែល​តម្រូវ​ឲ្យ​មាន​ការ​កម្សាន្ត​សប្បាយខ្លះៗ​។ ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​បើក​បរ​ម្នាក់​បាន​ឮ​អ្នក​បើក​បរ​ម្នាក់​ទៀត​ឈ្មោះ អាលិច សើច​ញឹក​ញាប់ ហើយ​ឮ​ៗ តាមវិទ្យុទាក់​ទង ​រវាង​​ឡាន​​ដឹក​​ទំនិញ​​មួយ​​នឹ​ង​ឡាន​មួយទៀត អ្នកបើក​បរ​រូបនោះ​ក៏​មាន​អារម្មណ៍​ថា​គួរ​ឲ្យ​ធុញ​ទ្រាន់។ ដូច​នេះ គាត់​ក៏​និយាយ​បង្អាប់​អាលិច និង​បង្អាប់​សម្លេង​ឮ​ៗ ដែល​ជា​បុគ្គលិក​លក្ខណៈ​របស់​គាត់។

មិន​យូរ​ប៉ុន្មាន អ្នក​បើក​បរ​ដែល​បាន​និយាយ​រិះ​គន់​គេនេះ ក៏​បាត់​បង់​ការ​បញ្ជា​រ​ថយន្ត​ដ៏​ធំ​របស់​ខ្លួន ហើយ​ក៏​ធ្លាក់​ចូល​ក្នុង​ស្នាម​ភ្លោះ ជាប់​នៅ​ក្នុង​ព្រឹល​រហូត​ដ​ល់​ភ្លៅ​រថយន្ត​របស់​ខ្លួន។ ហើយ​តើ​យើង​យល់​ថា មាន​អ្នក​បើក​បរ​ណាដែល​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដាច់​ស្រយ៉ាល​មួយ​នេះ ហើយ​បាន​ឃើញ​គាត់​ជួប​ស្ថាន​ភាព​ដ៏​លំបាក​នេះ? ជា​ការ​ពិត​ណាស់ មាន​តែ​អាលិច​ទេ ដែល​បើក​តាម​នោះ។

ដូចនេះ បើ​អ្នក​ជា​អាលិច​វិញ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច? តើ​អ្នក​នឹង​បន្ត​បើក​បង្ហួស ដោយ​សើច​យ៉ាង​ខែង​រ៉ែង ចំពោះ​បញ្ហា​របស់​អ្នក​ដ​ទៃ​ឬ? ប៉ុន្តែ អាលិចមិន​​បាន​ធ្វើដូចនេះ​ទេ។ គាត់​បាន​ឈប់ ហើយ​ចំណាយ​ពេល​បី​បួន​ម៉ោង ដើម្បី​ជួយ​ជីក​ព្រឹល​ចេញ​ពី​ឡាន​របស់​ឲ្យ​​អ្នក​រិះ​គន់​របស់​គាត់។ ពេល​​គាត់​បានបា​នជួយ​សព្វ​គ្រប់​ហើយ គាត់​គ្រាន់​តែនិយាយ​ថា “បើ​ខ្ញុំ​អាច​មាន​ឱកាស​កែ​ប្រែ នោះ​ខ្ញុំ​រីករាយ​នឹង​ធ្វើ​ការ​កែ​ប្រែ”។ បន្ទាប់​មក គាត់​ក៏​សើច​ទៀត។

នេះ​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​យើង​ទាំង​អស់​គ្នា។ តើ​នេះ​មិ​ន​មែន​ជា​អ្វី​ដែល​ព្រះ​គ្រីស្ទ​បានបង្គាប់​ឲ្យ​យើ​ង​ធ្វើ ក្នុង​ព្រះ​គម្ពីរ​លូកា​ជំពូ​ក​៦ គឺ​ឲ្យ​ជួយ​អ្នក​ដទៃ ទោះ​គេ​ជា​ខ្មាំង​សត្រូវ​របស់​យើងក៏​ដោយ? នៅ​ពេល​ក្រោយ បើ​មាន​នរណា​ម្នាក់​និយាយ​អ្វី​អំពី​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ចូល​ចិត្ត នោះ​សូម​គិត​ដល់​អាលិច ហើយ​កុំ​សើច​ចម្អក​ឲ្យ​អ្នក​នោះ​ឡើយ។ ចូរ​ធ្វើ​អ្វី​ដែល​វិជ្ជមាន សម្រាប់​អ្នក​នោះ ហើយ​ការ​ធ្វើ​ដូច​នេះ នាំ​ឲ្យ​អ្នក​អាច​រក​បាន​មិត្ត​ភ័ក្រ​ម្នាក់​ទៀត។ -Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles