ការព្យាយាមគេចពីទោសកំហុស

ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​កំពុង​បើក​បរ​តាម​ផ្លូវ​ធំ​ក្នុង​ទី​ក្រុង យើង​បាន​ឃើញ​អ្នក​បើក​បរ​ម្នាក់​បត់​ឆ្វេង ​តាម​ច្រក​សម្រាប់​បត់​ត្រឡប់​ក្រោយ ដែលគេទុកសម្រាប់​តែ​រថយន្ត​សង្រ្គោះបន្ទាន់​ប៉ុណ្ណោះ។ គាត់​កំពុង​មាន​គម្រោង​បត់​ត្រឡប់​ក្រោយ ចូល​ក្នុង​ផ្លូវ​មួយ​ទៀត។

អ្នក​បើក​បរ​រូប​នេះ​កំពុង​មើ​ល​ទៅ​ខាង​ស្តាំ​ដៃ​ខ្លួន ដើម្បី​រង់​ចាំ​គេ​បើ​ក​ផ្លូវ​ឲ្យ នៅ​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ដែល​ម​មា​​ញឹក​​នោះ ដូច​នេះ គាត់​ក៏​មិន​បាន​ដឹង​ថា ឡាន​ប៉ូលីស​កំពុង​​ចាំ​​ស្ទាក់គា​ត់ នៅ​ខាង​ឆ្វេង​ដៃ​ទេ។ ​ទី​បំផុត ពេល​គាត់​ឃើញ​មាន​ចន្លោះ​ក្នុង​ចរាចរណ៍ គាត់​ក៏​បើក​បត់​ត្រឡប់​ក្រោយ ហើយ​ក៏​បុក​ត្រូវ​ឡាន​ប៉ូលីស​នោះ ចំ​ពី​ក្រោយ​តែ​ម្តង។

វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ នៅ​ពេល​ដែល​យើង​ចូល​ចិត្ត​គិត​ថា យើង​អាច​រួច​ខ្លួន បន្ទាប់​ពី​យើង​បាន​ប្រព្រឹត្ត​ខុស​ហើយ​នោះ។ បន្ទាប់​ពី​ស្តេច​ដាវី​ឌ​បាន​ប្រព្រឹត្ត​ការ​កំផឹត​ជា​មួយ​នាង​បាត​សេ​បាហើយ ទ្រង់​ក៏​បាន​ផ្តោត​ទៅ​លើ “ការ​គេច​ពី​ការទទួល​ទោស​”ផង​ដែរ។ ប៉ុន្តែ ទ្រង់​​កំពុ​ង​មាន​​កា​រ​​ប៉ះ​​ទង្គិច​ពាក្យ​សម្តី​ ជា​មួយ​នឹង​​ហោរា​ណា​ថាន។ អំពើ​កំ​ផឹត ការ​បោក​បញ្ឆោត​របស់​ទ្រង់ និង​អំពើ​មនុស្ស​ឃាត​របស់​ទ្រង់ “បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​មិន​សព្វ​ព្រះ​ទ័យ”(២សាំយ៉ូអែល ១១:២៧) ដូចនេះ ពេល​ណា​ថាន​បើក​បង្ហាញ​អំពី​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​របស់​ស្តេច​អង្គ​នេះ ទ្រង់​ក៏​មាន​វិបត្តិ​សារី​យ៉ាង​ខ្លាំង។ ទ្រង់​បាន​សារ​ភាព និង​បាន​ប្រែ​ចិត្ត ហើយ​បាន​ទទួល​ការ​អត់​ទោស​បាប​ពី​ព្រះ។ ប៉ុន្តែ ផល​វិបា​ក​ដែល​កើត​ចេញ​ពី​អំពើ​បាប​របស់​ទ្រង់ មិ​ន​ដែល​ឃ្លាត​ចេញ​ឆ្ងាយ​ពី​គ្រួសារ​របស់​ទ្រង់​ឡើយ​(១២:១០)។

បើ​អ្នក​កំពុង​តែ​ព្យាយាម​គេច​ចេញ​ពី​ទោស​កំហុស​អ្វី​មួយ នោះ​សូម​ចាំ​ថា “បាប​​រប​ស់អ្នក នឹង​តាម​រក​អ្នក​ឃើញ”(ជនគណនា ៣២:២៣)។ ចូរ​ទៅ​សារភាព​បាប​នៅ​ចំពោះ​ព្រះ។ ចូរ​កុំ​លាក់​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ស្វែង​រក​ការ​អត់​ទោស​បាប ​ដែល​ប្រកប​ដោយ​ព្រះ​គុណ​របស់​ទ្រង់។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles