ដោះទំពក់ច្រវ៉ាក់ចេញ

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​បញ្ជាក់​យ៉ាង​ច្បាស់​ ដល់​ពួក​សិស្ស​ទ្រង់​ថា ទ្រង់ “ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត”(យ៉ូហាន ១៤:៦)។ ទ្រង់​ជា​ផ្លូវ​តែ​មួយ​គត់ ទៅ​កាន់​ព្រះ​វរបិតា ហើយ​ជំនឿ និង​ការ​ប្តេជ្ញា​ចិត្ត​ដែល​យើង​មាន​ចំពោះ​ទ្រង់ នឹង​នាំ​ឲ្យ​យើង​មាន​សេចក្តី​ស្រឡាញ់ និង​ការ​ស្តាប់​បង្គាប់ ហើយ​នាំ​ឲ្យ​យើង​បាន​ទៅ​ដល់​ផ្ទះ​ដ៏​អស់កល្ប​ជា​និច្ច​នៅ​នគរ​ស្ថាន​សួគ៌។

គ្រីស្ទីណា​(Christina) ដែល​ជា​សិស្ស​សាលា​ព្រះ​គម្ពី​រ​នៅ​ក្រុង​មីង(Minsk) ប្រទេស​បេឡារូស​(Belarus) ​បាន​សរសេរ​នៅ​ក្នុង​ទីបន្ទាល់​របស់​ខ្លួន​ថា “ព្រះ​យេស៊ូវ​បាន​សុគត​សម្រាប់​មនុស្ស​គ្រប់​គ្នា សូម្បី​តែ​អ្នក​មាន​បាប​ធ្ងន់​បំផុត ក៏​ទ្រង់​បាន​សុគត​ជួស​​​ដែរ។ ព្រះអម្ចាស់​ទ្រង់​នឹង​ទទួលឧ​ក្រឹដ្ឋ​ជន​អាក្រក់​បំផុត ដែ​ល​ចូ​ល​មក​រក​ទ្រង់​ដោយ​ជំនឿ។

ព្រះ​យេស៊ូវ​បាន​គោះ​ទ្វារ​ចិត្ត​ខ្ញុំ​អស់​រយៈ​ពេល​យ៉ាង​យូរ។ ខ្ញុំ​ក៏​បាន​បង្ហើប​ទ្វារ​ចិត្ត​របស់​ខ្ញុំ ហើយ​​ក៏​បាន​ក្លាយ​ជា​អ្នក​ជឿ​ព្រះ។ ប៉ុន្តែ ខ្ញុំ​មិន​បាន​ដោះ​ទំពក់​ច្រវ៉ាក់​ចេញ​ពី​ទ្វារ​ទេ ព្រោះ​ខ្ញុំ​មិន​ទាន់​ថ្វាយ​ជីវិត​ដាច់​ដល់​ទ្រង់​”។

គ្រីស្ទីណា​ក៏​បាន​ដឹង​ថា ខ្លួន​មិន​ត្រូវ​ធ្វើ​ដូច​នេះ​ឡើយ ហើយ​គាត់​ដឹង​ថា ព្រះ​កំពុង​បង្គាប់​គាត់​ឲ្យ​​​ប្រែ​ចិត្ត​។ “ខ្ញុំ​ក៏​បាន​លត់​ជង្គង់​នៅ​ចំពោះ​ទ្រង់ ហើយ​បើក​ទ្វារ​ចិត្ត​ឲ្យ​បាន​ធំ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន”។ នាង​ក៏​បាន​ដោះ​ច្រវ៉ាក់​ចេញ​ពី​ទ្វារ។

អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត នឹង​ធ្វើ​កា​រ​អ្វី​ដែល​ទ្រង់​បង្គាប់​ឲ្យ​ធ្វើ ដោយ​មិន​ដាក់​ច្រវ៉ាក់​ជាប់​ទ្វារ​ចិត្ត ឬ​មាន​ទ្វារ​ខាង​ក្រោយ​ឡើយ។ យើង​មិន​ត្រូវ​រក្សា​ទុក​ផ្នែក​ណា​មួយ​នៃ​ជីវិត​រប​ស់​យើង សម្រាប់​ខ្លួន​ឯង​ឡើយ។ យើង​ក៏​មិន​ត្រូវ​លាក់​ទុក​អំពើ​បាប​ណា​មួយ​ដែរ។
បើ​សិន​ជា​អ្នក​មិន​ព្រម​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះ ដូច​គ្រីស្ទី​ណា​ទេ ពេល​នេះ​ជា​ពេល​ដែល​អ្នក​ត្រូវ​ដោះ​ទំពក់​ច្រវ៉ាក់​នោះ ចេញ​ពី​ទ្វា​រ​ចិ​ត្ត​របស់​អ្នក​។ ចូរ​លះ​ចោល​ផ្នែក​ទាំង​ឡាយ​ណា​របស់​ជីវិ​ត​អ្នក ដែល​អ្នក​បាន​រក្សា​ទុក​សម្រាប់​ខ្លួន​ឯង។ ចូរ​បើក​ទ្វារ​ជីវិ​ត​រប​ស់អ្នក ហើយ​ចូរ​ពិសោធ​នឹង​ក្តី​អំណរ ដែល​បាន​ពី​ការ​ស្តាប់​បង្គាប់ និង​ការ​បង្កើត​សិស្ស។-Dave Egner

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles