មិត្តភ័ក្រដ៏ពិតប្រាកដ

អ្នក​ជំនាញ​ខាង​ការ​តាម​ដាន​ការ​ប្រែប្រួល​របស់​ពាក្យ​ ជា​ភា​សា​អង់​គ្លេស បាន​សន្មត់​​ថា ពាក្យ Unfriend (ឈប់​រាប់អាន) គឺ​ជា​ពាក្យ​ប្រចាំ​ឆ្នាំ​នៃ​វចនានុ​ក្រម​អក់​ស្វឺត​អាមេរិកាំង កាល​ពី​បី​បួន​ឆ្នាំ​មុន។ ពួក​គេ​បាន​ឲ្យ​និយម​ន័យ​ពាក្យ​នេះ​ថា ជា​កិរិយ៉ា​ស័ព្ទ​មួយ ដែល​មាន​ន័យ​ថា “ឈប់​រាប់​អាន​នរណា​ម្នាក់​ជា​មិត្ត​ភ័ក្រ នៅ​លើ​គេហទំព័​របណ្តាញ​សង្គម” ដែល​មាន​ដូច​ជា​ហ្វេស​ប៊ុក​ជា​ដើម។ នៅ​លើ​គេហ​ទំព័រ​នោះ អ្នក​ដែ​ល​ជា​friends(មិត្តភ័ក្រ) អនុញ្ញាត​ឲ្យ​បើក​មើល​ពត៌​មាន​ផ្ទាល់​ខ្លួន​ទៅ​វិញ​ទៅ​មក នៅ​លើ​ទំព័រ​ហ្វេស​ប៊ុ-ក។ អ្នក​ទាំង​នោះ​ប្រហែល​មិន​ដែល​បាន​ជួប​មុខ​គ្នា​ផ្ទាល់ ឬ​បាន​និយាយ​ពាក្យ​ជម្រាប​សួ​រគ្នានៅ​​លើបណ្តាញ​អ៊ីន​ធើណិ​ត​ឡើយ។ នៅ​ក្នុង​ពិភព​នៃ​ការ​រាប់​អាន​មិត្ត​ រយៈ​ពេល​ខ្លី​តាម​ អ៊ីន​ធើណិត យើង​កំពុង​ចាប់​ផ្តើម​ដឹង​ថា ការ​មាន​មិត្តភ័ក្រដ៏ពិតប្រាកដ គឺ​កាន់​តែ​មាន​ន័យ​ជ្រាល​ជ្រៅ​ជាង សម័យ​មុន​ទៅ​ទៀត។

ពេល​ដែល​ព្រះ​យេស៊ូវ​ហៅ​សិស្ស​របស់​ទ្រង់​ថា “សំឡាញ់” គឺ​ទ្រង់​មាន​បន្ទូល ​អំពី​ទំនាក់​ទំនង​ដ៏​ពិសេស​មួយ ដែល​មាន​ការ​ប្តូរ​ប្តេជ្ញ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​នោះ នៅ​សល់​ពេល​តែ​ប៉ុន្មាន​ម៉ោង​ទៀត ទ្រង់​នឹង​ត្រូវ​លះ​បង់​ព្រះ​ជន្ម(ខ.១៣) ហើយ​ទ្រង់​បាន​ឲ្យ​ពួកគេ​បញ្ជាក់​ពី​មិត្ត​ភាព​នោះ​ ដោយ​កាន់​តាមបញ្ញត្តិ​ទ្រង់(ខ.១៤)។ ការ​ដែល​គួ​រឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ គឺ​ព្រះ​​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​ថា “ខ្ញុំ​​មិន​​ហៅ​​ជា​​អ្នក​​បំរើ​ ទៀត ពី​ព្រោះ​អ្នក​បំរើ​គេ​មិន​ដឹង​ថា​ជា​ចៅហ្វាយ​ធ្វើ​អ្វី​ទេ គឺ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពី​ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះវរបិតា​ខ្ញុំ​មក”(ខ.១៥)

ក្នុង​មិត្តភាព​ដ៏​ពិត​ប្រាកដ អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ អាច​ជួយ​មិត្ត​ភ័ក្រ​របស់​ខ្លួន នៅ​ពេល​បាក់​ទឹកចិត្ត ឬ​មាន​ការ​ភ័យ​ខ្លាច។ នោះ​ជា​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង ដ្បិត​ទ្រង់​ជា​មិត្ត​សំឡាញ់​ដ៏ស្មោះ​ត្រង់​របស់​យើង អស់​កល្ប​ជា​និច្ច។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles