អរព្រះគុណព្រះដែលឲ្យយើងមានតន្រ្តី

តន្រ្តី​មាន​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ព្រះ​គម្ពីរ។ ចាប់​តាំង​ពី​កណ្ឌ​លោកុប្បត្តិ រហូត​ដល់​កណ្ឌ​វិវរណៈ ព្រះ​បាន​ឲ្យ​តន្រ្តី​ករ ធ្វើ​កា​រ​ថ្វាយ​ទ្រង់។ ទ្រង់​បាន​ប្រើ​ភ្លេង ដើម្បី​ហៅ​ បណ្តាជន​ឲ្យ​ចូល​មក​ថ្វាយ​បង្គំ​ទ្រង់ និងដើម្បី​បញ្ជូន​ពួក​គេ​ចេញ​ទៅ​ធ្វើសង្គ្រាម ដើម្បី​សម្រួល​អារម្មណ៍​ក្រេវ​ក្រោធ និង​ដើម្បី​ធ្វើ​ឲ្យ​មាន​ចិត្ត​ឆេះ​ឆួល​ខាង​វិញ្ញាណ ដើម្បី​អបអរ​ជ័យ​ជម្នះ និងដើម្បី​កាន់​ទុក្ខ​ពេល​ជួប​ការ​បាត់​បង់។ គេ​អាច​ប្រើ​តន្ត្រី នៅ​ក្នុង​ឱកាស​ទាំង​អស់ ហើយ​តន្រ្តី​ជា​សិល្បៈ​ដែល​មាន​គ្រប់​ទម្រង់។ នៅ​ក្នុង​តន្រ្តី មាន​អ្នក​ដើរ​តាម និង​អ្នក​ដឹក​នាំ មាន​បទ​ចម្រៀង​ធម្មតា និ​ងចម្រៀងលាយ​ឡំ មានឧបករណ៍​ភ្លេង​ដែល​ងាយ​ប្រើ និង​ឧ​បករណ៍ភ្លេង​ដែល​គេ​ពិបាក​ប្រើ មាន​ទំនុក​ភ្លេង និង​ភាព​ស៊ី​សង្វាក់​គ្នា មាន​ចង្វាក់​លឿន និង​ចង្វាក់​យឺត ហើយ​មាន​ណោត​ខ្ពស់ និង​ណោត​ដែលទាប។

យើង​អាច​ប្រដូច​តន្រ្តី​ទៅ​នឹង​ពួក​ជំនុំ ព្រោះ​មនុស្ស​ម្នាក់​ៗ​ចូល​រួម ដោយ​ធ្វើ​អ្វី​ដែល​ខ្លួន​អា​ចធ្វើ​បានប្រសើរ​បំផុត។ យើង​គ្រប់​គ្នាច្រៀង និង​លេងភ្លេងតាម​ណោត​ខុស​គ្នា និង​តាម​ពេល​ផ្សេង​គ្នា ប៉ុន្តែ​យើង​ម្នាក់​ៗប្រគុំ​បទ​ចម្រៀង​តែ​មួយ​ទេ។ កាល​ណា​យើង​ស្គាល់​ផ្នែក​របស់​យើង​កាន់​តែ​ច្បាស់ នោះ​យើ​ងក៏​អាច​អនុវត្ត​​តាម​​អ្នក​​ដឹ​ក​​នាំ​បាន​កាត់​តែ​ប្រសើរ ហើយ​យើង​ក៏​ប្រគុំ​តន្ត្រី​កាន់​តែ​ពិរោះ។

តន្រ្តី​មាន​ប្រយោជ​ន៍​បំផុត ពេល​យើង​ប្រើ​វា នៅ​ក្នុង​ការ​ច្រៀង​សរសើរ​តម្កើង​ព្រះ។ ពេល​ការ​សាងសង់​ព្រះ​វិហារ​ស្តេចសាឡូម៉ូន​បាន​ចប់​​សព្វគ្រប់ ពួក​តន្ត្រីករ​ក៏​បាន​ច្រៀង​សរសើរ និង​អរ​ព្រះគុណ​ព្រះ។ ពេល​ដែល​ពួក​គេ​សរសើរ​តម្កើង “សិរីល្អ​នៃ​ព្រះអម្ចាស់ បាន​ពេញ​ក្នុង​ព្រះវិហារ​នៃ​ព្រះ”(២របាក្សត្រ ៥:១៤)។

យើង​អរ​ព្រះគុណ​ព្រះ សម្រាប់​តន្រ្តី​ដ៏​ពិរោះ ដែល​ដូច​ជា​ការ​បើក​បង្ហាញ​ អំពី​ន​គរស្ថាន​សួគ៌ ជា​កន្លែង​ដែល​សិរីល្អ​ព្រះ​នឹងសណ្ឋិតនៅ​ជា​រៀង​ដរាប ហើយ​ការ​សរសើរ​តម្កើង​ទ្រង់ នឹង​មិន​ដែល​ចប់​ឡើយ។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles