ការដណ្តើមចំណីដ៏វឹកវរ

តាម​អ្នក​សិក្សា​អំពី​ត្រី​ឆ្លាម​បាន​ឲ្យដឹង​ថា ត្រី​ឆ្លាម​ច្រើន​តែ​វាយ​ប្រហារ នៅ​ពេល​ពួក​វា​ធំ​ក្លិន​ឈាម​នៅ​ក្នុង​ទឹក។ ឈាម​នោះ​ជា​កត្តាប​ញ្ឆេះ​ពួក​វា​ ឲ្យទៅ​ស្វែង​រក​ចំណី ហើយ​ពួក​វា​ក៏​ធ្វើ​ការ​វាយ​ប្រហារ ហើយ​ជា​ញឹក​ញាប់ គឺ​​វាយ​ប្រហារ​​ជាក្រុម ដែល​បណ្តាល​ឲ្យ​មាន​ការ​ដណ្តើម​​ចំណីរ​ដ៏វឹក​វរ ដែល​អាច​គ្រោះថ្នា​ក់ដ​ល់​ជីវិត។ ឈាម​​ក្នុង​ទឹក គឺ​ជា​សញ្ញា​បញ្ជាក់​អំ​ពី​ភាព​ងាយ​រង​គ្រោះ រប​ស់​គោល​ដៅ​នៃ​ត្រី​ឆ្លាម។

គួរ​ឲ្យ​ស្តាយ​ណាស់ ជួន​កាល នេះ​ក៏​ជា​របៀប​ដែល​សាម៉ាជិក​ពួក​ជំនុំ​ខ្លះ​បាន​ឆ្លើយ​តប ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ខុស​មក​លើ​ខ្លួន​ផង​ដែរ។ ពួក​គេ​មិន​បាន​ចាត់​ទុក​ពួក​ជំនុំ ជា​សហគមន៍ ដែល​មនុស្ស​ទទួល​សេច​ក្តី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ថែរក្សា​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ធ្វើ​ឲ្យ​ពួក​ជំនុំ​មាន​បរិយ៉ា​កាស​ដ៏​គ្រោះ​ថ្នាក់ ដែល​មាន​ពួក​អ្នក​ចូល​ចិ​ត្ត​វាយ​ប្រហារ​កំពុង​ស្វែង​រក “ឈាម នៅ​ក្នុង​ទឹក” នៃ​ភាព​បរា​ជ័យ ​និង​កំហុស​របស់​នរណា​ម្នាក់​។ ហើយ​ក្រោយ​មក ការ​ដណ្តើម​ចំណី​យ៉ាង​វឹក​វរ​ក៏​កើត​មាន​ឡើង។

ពេល​មាន​នរណា​ម្នាក់​ដួល​ចុះ​ យើង​មិន​​ត្រូ​វជាន់​ថែម​ពី​លើ​ទេ ផ្ទុយ​ទៅ​វិញ យើង​គួរ​ផ្តល់​នូវ​ការ​លើក​ទឹក​ចិត្ត​នៃ​ព្រះ​គ្រីស្ទ ដោយ​ជួយ​ស្អាង​អ្នក​ដែល​បាន​ដួល​ចុះ​នោះ។ ជា​ការ​ពិត​ណាស់ យើង​មិន​ត្រូវ​ថ្កោល​ទោស​កិរិយ៉ា​ដែល​មាន​បាប​នោះ​ឡើយ តែ​ព្រះ​អម្ចាស់​នៃ​យើង បាន​ត្រាស​ហៅ​យើង ឲ្យ​បង្ហាញ​សេចក្តី​មេត្តា​ដល់​អ្នក​ដទៃ។ ទ្រង់​មាន​បន្ទូល​ថា “​មាន​​ពរ​​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តាករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​មេត្តាករុណា​វិញ”(ម៉ាថាយ ៥:៧)។ គេ​បាន​ឲ្យ​និយម​ន័យ​នៃ​ពាក្យ “សេចក្តីមេត្តាកុរណា”ថា ជា​ការ​មិន​បាន​ទទួល​អ្វី ដែល​យើង​សម​នឹង​ទទួល ហើយ​យើង​ម្នាក់​ៗ​សុទ្ធ​តែ​សម​នឹង​ទទួល​ការ​ជំនុំ​ ជម្រះ។​ ព្រះ​ដែល​បាន​បង្ហាញ​សេចក្តី​មេត្តា​ករុណា​ដល់​យើង នៅ​ក្នុង​ព្រះគ្រី​ស្ទ ក៏​បាន​ត្រាស​ហៅ​យើង ឲ្យ​បង្ហាញ​សេចក្តី​មេត្តា​ករុណា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

ដូច​នេះ ពេល​យើង​ឃើញ​មាន “ឈាម​នៅ​ក្នុង​ទឹក” សូម​យើង​ខិត​ខំ​បង្ហាញ​សេចក្តី​មេត្តា​កុរណា។ គង់​មាន​ថ្ងៃ ដែល​យើង​ចង់​ឲ្យ​អ្នក​ដទៃ​បង្ហាញ​សេចក្តី​មេត្តា​ករុណា​ដល់​យើង! -Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles