ការប្រគុំបទចម្រៀង

នៅ​ពេល​ល្ងាច​ដ៏​រី​ករាយ ក្នុង​​រដូវ​ក្តៅ មាន​មនុស្ស​មួយ​ហ្វូង​ធំ​បាន​មក​ជួប​ជុំគ្នា នៅ​ក្នុង​ទីលាន​ដ៏​ស្រស់​ស្អាត​មួយ ដើម្បី​ទស្សនា​ការ​ប្រគុំ​តន្រ្តី ដែ​លត្រូវ​បាន​រៀប​ចំ​ឡើង ដោយ​មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់ ដែល​រៀន​នៅ​មហា​វិទ្យា-​ល័យ​ជា​មួយ​គ្នា។ ថ្ងៃ​នោះ​​​ជា​ថ្ងៃខួប​កំណើត​របស់​គាត់ ដូច​នេះ​ពិធី​ករ​ក៏​និយាយ​ពន្លយ​ពាក្យ​ថា យើង​នឹង​នាំ​គ្នា​ច្រៀង​បទ “រី​ក​រាយ​ថ្ងៃ​កំណើត” សម្រាប់​គាត់។ ពួក​គេ​​ក៏​​ចាប់​ផ្តើម​​ច្រៀង​​ម្នាក់​ម្តង​ៗ ដោ​យឃី និង​ចង្វាក់​ផ្សេង​គ្នា បណ្តាល​ឲ្យ​​មាន​​ភាព​​​មិ​ន​សូវ​ស៊ីសង្វាក់​គ្នា។ ការ​ច្រៀង​នោះ​​មិន​​ពិរោះ​​សោះ។ យើង​​​ពិត​ជា​​សោក​ស្តាយ​ណាស់ ចំពោះសម្លេង​ច្រៀង​របស់​ពួក​គេ ។ ពេល​ដែល​មិត្ត​ភ័ក្រ​រប​ស់ខ្ញុំ​ឡើង​ទៅលើ​​វេទិការ គាត់​ក៏​ផ្តល់​ឱ​កាស​ឲ្យ​យើង​ម្តង​ទៀត។ គាត់​មិន​បានចាប់​ផ្តើម​ដោយ​​បញ្ចេញ​​សូរ​​ទេ តែ​គាត់​បាន​ធ្វើ​ដៃ​ចុះ​ក្រោម​ជា​សញ្ញា​ឲ្យ​​ទម្លាក់​សម្លេង​ ដូច​នេះ ​យ៉ាង​​ហោច​​ណាស់ ហើយ​​​ក៏​បាន​​ច្រៀង​​ព្រ​​ម​គ្នា។ នៅ​ចុង​បញ្ចប់​នៃ​បទ​ចម្រៀង​ ភាគ​ច្រើន​នៃពួ​កគេ​បាន​ច្រៀង​ដោយ​ឃី ស្ទើរ​តែ​ដូច​ៗ​គ្នា។

ពួក​គេ​គួរ​តែ​បន្លឺ​សម្លេង​ចេញ​ជា​បទ​ចម្រៀង គឺ​មិន​គួរ​បង្កើ​តជា​សម្លេង​រំខាន​ដូច​នេះ​ទេ ហើយ​ការ​នេះ ​ក៏​បាន​ធ្វើ​ឲ្យខ្ញុំ​នឹក​ឃើញ បញ្ហា​មួយ ដែល​ពួក​ជំនុំ​នៅ​សតវត្សរ៍​ទី​១​បាន​ជួប​ប្រទះ​។ ពួក​គេ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា អំពី​អ្នក​ដឹក​នាំរ​បស់​ពួក​គេ។ អ្នក​ខ្លះ​ដើ​រតាម​សាវ័ក​ប៉ុល ហើយ​ខ្លះទៀ​ត​បាន​ដើរ​តាម​លោក​អ័ប៉ុឡូស​(១​កូរិនថូស ៣:៤)។ ការ​នេះបា​ន​នាំ​ឲ្យ​មាន​ការ​ឈ្លោះ ប្រ​កែក និង​បែក​បាក់​គ្នា​(ខ.៣)។ ពួក​គេ​មិន​បាន​រួម​គ្នា​បង្កើត​ជា​​បទ​ចម្រៀង​​ទេ តែ​​បែរ​ជា​បាន​ធ្វើ​ឲ្យ​មាន​សម្លេង​រំខាន​ទៅ​វិ​ញ​​។ បើ​យើង​ធៀប​ការ​នេះ នឹង​ការ​ច្រៀង​ព្រម​គ្នា​វិញ នោះ​ការ​ដែល​មនុស្ស​មិន​​ឯក​ភាព​គ្នា អំពី​អ្នក​ដឹក​នាំ គឺ​មិន​ខុស​ពី​ការ​ដែល​ពួក​គេរាល់​គ្នា“ច្រៀង”ព្រម​​​ៗ​​គ្នា ដោយ​ចង្វាក់ និង​សូរ​ដែល​ពួក​គេពេ​ញ​ចិត្ត​រៀង​ៗ​ខ្លួន។

ដើម្បី​ប្រគុំ​ជាប​ទ​ដ៏​ពិរោះ ដែល​នឹង​ទាក់​ទាញ​អ្នក​មិន​ជឿ​ព្រះ ឲ្យ​ជឿ​ព្រះ​យេស៊ូវ អ្នក​ជឿ​ព្រះ​ទាំង​អស់ ត្រូវ​តែ​ដើរ​តាម​អ្នក​ដឹក​នាំ​តែ​មួយ ហើយ​អ្នក​ដឹក​នាំ​នោះ​ត្រូវ​តែ​ជា​ព្រះ​គ្រីស្ទ។ -Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles