ចូរពិចារណាអំពីប្រភព

ខ្ញុំ​ចូល​ចិត្ត​ចំណី​អាហារ​ដែល​មាន​ដាក់​គ្រឿង​ទេស​​ស៊ី​ណា​-មុន ដូច​ជា គួង នុំ​ស្រួយ​ក្រា​ហាម ស្ក​គ្រាប់ ចំណិត​នុំ​ប៉័ង ផ្លែ​ប៉ោម និង​នុំ​ប្រេហ្ស៊ល។ គ្រឿង​ទេស​​ស៊ីណាមុន ស្ថិត​ក្នុង​ចំណោម​គ្រឿង​ទេស ដែល​ធ្វើ​ឲ្យ​ចំណី​អាហារ​មាន​រស់​ជាតិ​កាន់​តែ​ឆ្ងាញ់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ពី​មុន ខ្ញុំ​មិន​បាន​ដឹង​ថា គ្រឿង​ទេស​នេះ មាន​ប្រភព​មក​ពីណា​ទេ។ ក្រោយ​មក ពេល​ខ្ញុំបា​ន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស្រី​លង្កា កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ក៏​បាន​ដឹង​ថា ៩០​ភាគ​រយ​នៃគ្រឿ​ង ទេស​ស៊ីណាមុន​ទាំង​អស់ នៅ​ក្នុង​ពិភ​ព​លោក​នេះ មាន​ប្រភព​មក​ពី​ប្រទេស​ដែនកោះ​មួយ​នេះ ដែល​មាន​ទីតាំង​នៅក្នុ​ងមហា​សមុទ្រ​ប៉ាស៊ីហ្វ៊ិក​។ នៅ​ក្នុង​ការ​ញាំ​ចំណី​អាហារ​ដែល​មាន​ដាក់​គ្រឿង​ទេស​ស៊ីណាមុន ក្នុង​អំឡុ​ងពេ​ល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ គឺ​ខ្ញុំ​មិន​ដែល​បាន​គិត​អំពី​ប្រភព​នៃ​គ្រឿង​​ទេស​នេះ​ឡើយ។

គួរ​ឲ្យ​ស្តាយ​ណាស់ ដែល​ជួន​កាល ខ្ញុំ​ក៏​បាន​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ តាម​របៀប​ដូច​នេះ​ផង​ដែរ។ ព្រះ​បាន​ប្រទាន​ពរ​ឲ្យ​ខ្ញុំ​មាន​ភរិយា​ដ៏​អស្ចារ្យ​ម្នាក់ និង​មាន​កូន​៥​នាក់ ហើយ​មាន​ចៅ​ៗ ដែល​បា​ននាំ​ឲ្យ​ខ្ញុំ​មាន​ការ​អរ​សប្បាយ​យ៉ាង​ខ្លាំង។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​ខ្ញុំ​កំពុង​មាន​សេចក្តី​អំណរ​ចំពោះ​ពួក​គេ ​ជួន​កាល ខ្ញុំ​ភ្លេច​គិត​អំពី​ប្រភព​នៃ​ព្រះ​ពរ​ទាំង​នោះ ដែល​អ្នក​និពន្ធ​ទំនុក​បរិសុទ្ធ​ក៏​បាន​ហៅ​ថា “ប្រភព​នៃ​ព្រះ​ពរ​នីមួយ​ៗ​”។ គឺ​ដូច​ដែល​សាវ័ក​យ៉ាកុប​បាន​បក​ស្រាយ​ថា “គ្រប់​​ទាំង​​រប​ស់​​​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្តី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ”(១:១៧)។

តើ​យើង​កំពុង​តែ​មាន​ការ​រមើល​គុណ​យ៉ាង​ណា នៅ​ពេល​ដែល​យើង​បាន​អរ​សប្បាយ​នឹង​ព្រះ​ពរ​ដ៏​ហូរ​ហៀរ​នៃ​ជីវិត ដោយ​មិន​បាន​អរ​ព្រះ​គុណ​ព្រះ​វរបិតា ដែល​ទ្រង់​ជា​ប្រភព​នៃ​ស្នា​ព្រះ​ហស្ថ​ទាំ​ង​អស់។​-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles