ការអធិស្ឋានដែលព្រះមិនទាន់ឆ្លើយតប

សាវ័ក​ប៉ុល​មាន​សេចក្តី​ប្រាថ្នា​ដ៏​សំខាន់​មួយ : ​គឺ​ ច​ង់ឲ្យជន​រួមជាតិ​យូដារ​បស់​គាត់​ ទទួល​យក​ព្រះ​មែស៊ី ដែល​គាត់​បាន​ជួប​ដោយ​ផ្ទាល់ កាល​ពី​លើក​មុន​ ​បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​​មា​ន​សេចក្តី​​ទុក្ខ​សោក​ជា​ខ្លាំង និង​សេចក្តី​ព្រួយ​លំបាក​ក្នុង​ចិត្ត​ជានិច្ច ដ្បិត​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះគ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​ឯ​សាច់​ឈាម”(រ៉ូម ៩:២-៣)។ ប៉ុន្តែ ចាប់​ពី​ក្រុង​មួយ​ដល់​ក្រុង​មួយ​ទៀត ជន​រួម​ជាតិ​យូដា​របស់​គាត់ បាន​បដិសេធ​គាត់ និង​មិន​ព្រម​ទទួល​ជឿ​ព្រះ​ គ្រីស្ទ​ដែល​គាត់​បាន​ផ្សាយ​ឡើយ។

ព្រះ​គម្ពីរ​រ៉ូម គឺ​ជា​សំបុត្រ​ដ៏​ថ្លៃ​ថ្លា​បំផុត​របស់​សាវ័​កប៉ុល ដែល​គាត់​បាន​កំណត់​យក​បទ​គម្ពីរ​មួយ​វគ្គ​ជា​គោល​(រ៉ូម ៩-១១) ដែល​ក្នុង​នោះ គាត់​មាន​ការ​តយុទ្ធ​ដោយ​បើក​ចំហរ ពេ​ល​ដែល​​ព្រះ​មិន​ទាន់​បាន​ឆ្លើយ​តប សេចក្តី​អធិស្ឋាន​ដ៏​សំខាន់ក្នុងជី​​វិត​គាត់​។ គាត់​បាន​ទទួលស្គា​ល់ថា​ ការ​លំបាក​ដែល​គាត់​ជួប​ប្រទះ​នេះ បាន​នាំ​មក​នូវ​ផល​ប្រយោជន៍​ដ៏​សំខាន់​មួយ​គឺ​ : ការដែលពួកសាសន៍ យូដាបដិសេធន៍ព្រះយេស៊ូវ បាននាំឲ្យ​សាសន៍​ដទៃ​ទទួល​ទ្រង់​វិញ។ សាវ័កប៉ុលក៏បាន​សន្និដ្ឋាន​ថា ព្រះ​មិន​បាន​បដិសេធ​ពួក​សាសន៍​យូដា​ទេ តែ​ផ្ទុយ​ទៅវិញ ពួក​គេ​ក៏មាន​ឱកាស​ដូច​ពួក​សាសន៍​ដទៃ​ផង​ដែរ។

ព្រះ​បាន​ឱប​ក្រសោប​យក​មនុស្ស​ជាតិ កាន់​តែ​ច្រើន​ឡើង​ៗ គឺ​មិន​មែន​កាន់​តែ​តិច​ទៅ​ៗ​ ឡើយ។ បទ​គម្ពីរ​ដែល​សាវ័​កប៉ុ​ល​បាន​និពន្ធ ក៏​កាន់​តែ​មាន​ន័យ​ឡើង ពេល​ដែល​គាត់​បង្អង់ ដើម្បី​ពិចារណាអំ​ពីសេចក្តី​ដែល​សំខា​ន់​ជាង។ បន្ទាប់​មក គាត់​ក៏​បាន​សរសេរ​បទ​គម្ពីរ​សរសើរ​តម្កើង​ព្រះ​ថា “អើ​ហ្ន៎​ប្រាជ្ញា និង​ចំណេះ​​ដ៏​បរិបូរ​​របស់​​ព្រះ​ជ្រៅ​ណាស់​តើ ឯ​ព្រះដំរិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន”(រ៉ូម ១១:៣៣)។

សេចក្តី​អាថ៌​កំបាំង​ដែល​គេមិ​នទា​ន់យល់ និង​សេចក្តី​អធិស្ឋាន​ដែល​ព្រះ​មិន​ទាន់​ឆ្លើយ​តប​ នឹង​ត្រូវ​រលាយ​បាត់​បន្តិច​ម្តង​ៗ ពេល​ដែល​គេពិ​ចារណា អំពី​ភាព​អស្ចារ្យ​នៃ​ផែន​ការណ៍​ដែល​ព្រះមា​នអស់​កល្ប​ជា​និច្ច។ នៅ​ទី​បំផុត សេចក្តី​អធិស្ឋាន​ដែល​ព្រះ​មិន​ទាន់​ឆ្លើយ​តប បាន​​នាំ​ឲ្យ​ខ្ញុំស្គាល់សេ​ចក្តី​អាថ៌​កំបាំង ដែល​បាន​ធ្វើឲ្យ​សា​វ័ក​ប៉ុល​ស្ង​ប់ចិត្ត ពោល​គឺ​ឲ្យ​ខ្ញុំ​ដឹង​ថា ទស្សន​វិស័យ​របស់​ខ្ញុំ និង​ទស្សន​វិស័យ​របស់​ព្រះ គឺ​មាន​ភាព​ខុស​គ្នាស្រ​ឡះ។-Philip Yancey

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles