ថ្នាំព្យាបាលការភ័យខ្លាច

នៅ​ក្នុង​ការ​​​ថ្លែង​​សន្ទ​រកថា​ នៅ​ក្នុងពិ​ធីទទួល​មុខ​ដំណែ​ង​ជា​ប្រធានា​ធិបតី​អាមេរិ​ក​ជា​លើ​ដំបូង នៅ​ឆ្នាំ ១៩៣៣ លោក​​ហ្រ្វង់​គ្លីន ឌី រូសាវែល(Franklin D. Rooservelt) បាន​មាន​ប្រសាសន៍​ទៅកាន់​ប្រជាជាតិ​មួយ ដែល​កំពុង​តែ​នៅ​មាន​ការ​ភ័យ​ខ្លាច​​​នៅឡើយ ដោយ​សារ​មហា​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក។ ដោយ​សង្ឃឹម​ថា នឹង​បាន​ប​ញ្ឆេះ​ចិត្ត​ប្រជាជន​​ឲ្យមាន​ទស្សនៈ​វិស្ស័យ​វិជ្ជមាន ចំពោះ​វិបត្តិ​សេដ្ឋ​កិច្ច​នោះ គាត់​ក៏​បាន​ប្រកាស​ថា “​អ្វី​ដែល​យើង​ត្រូវ​ខ្លាច​នោះ គឺ​​ការ​​ភ័យ​​ខ្លាច!”

ជា​ញឹក​ញាប់ ការ​ភ័យ​ខ្លាច​កើត​មាន​នៅក្នុ​ងជី​វិត​របស់​យើង ពេល​ដែល​យើង​ហៀប​នឹង​បាត់​បង់​អ្វី​មួ​យ ដូច​ជា ទ្រព្យ​សម្បត្តិ សុខ​ភាព កិត្តិ​យស មុខ​ដំណែង សន្តិ​សុ​ខ គ្រួសារ ឬ​មិត្តភ័​​ក្រ​របស់​យើង។ កាល​ណា​យើងមា​ន​ការ​ភ័យ​ខ្លាច នោះ​មាន​ន័យ​ថា យើង​កំពុង​​ប៉ង​ប្រាថ្នា​ចង់​ការពារ​កា​រ​អ្វី​ ដែល​មាន​សារៈ​សំខាន់ នៅ​ក្នុង​ជីវិត​យើង ជា​ជាង​ថ្វាយ​ការ​ទាំង​នោះដ​ល់ព្រះ ដោយ​ជំនឿ ដើម្បី​ឲ្យ​ទ្រង់​មើល​ថែរ និង​គ្រប់​គ្រង។ ពេល​ការ​ភ័យ​ខ្លាច​គ្រប់​គ្រង​យើង​ហើយ​ វាធ្វើ​ឲ្យយើ​ង​ពិការ​ខាង​ផ្លូវ​អារម្មណ៍ ហើយ​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​យើង​ទន់​ខ្សោយ​បន្តិច​ម្តង​ៗ។ យើង​មិន​ហ៊ាន​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះ​គ្រីស្ទ ឬ​មិន​ហ៊ាន​លះប​ង់​ជីវិត និង​ធន​ធាន ដើម្បី​ប្រយោជន៍​អ្នក​ដទៃ ឬ​មួយ​យើង​មិន​ហ៊ាន​ធ្វើ​ដំណើរ​ចូ​ល​ទៅ​ក្នុងទឹ​កដី​​ថ្មី​ជា​ដើម​។ វិញ្ញាណដែ​ល​មាន​ការ​ភ័យ​ខ្លាច កាន់​តែងា​យ​នឹង​ទទួល​រង​គ្រោះ ពី​​ពួក​ខ្មាំង​សត្រូវ ដែល​ល្បួង​យើង ឲ្យ​ងាក​ចេញ​ពី​ការ​បង្រៀននៃព្រះគម្ពីរ ហើយ​ដោះស្រា​យ​បញ្ហា ដោយ​ចិត្ត​ឯង។

ជា​កា​រ​ពិត​ណាស់​ ដើម្បី​បំបាត់​ការ​ភ័យ​ខ្លាច យើង​ត្រូវ​ទុក​ចិត្ត​ព្រះ​អទិករ​របស់​យើង។ ទាល់​តែ​យើង​មាន​ការ​ជឿជា​ក់ លើ​ភាព​ពិត ​នៃ​ព្រះ​វត្ត​មាន អំណាច ការ​ការពារ និង​ការ​ផ្គត់​ផ្គង់​របស់​ព្រះ ដែល​មាន​សម្រាប់​ជីវិត​យើង ទើប​យើង​អាច​មាន​សេចក្តី​អំណរ ដូច​អ្នក​និព្ធ​បទ​ទំនុក​តម្កើង ដែល​បាន​ពោល​ថា “ខ្ញុំ​​បា​ន​ស្វែង​​រក​​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់​ទាំង​សេចក្តី​ភិតភ័យ​របស់​ខ្ញុំ ”(ទំនុកតម្កើង ៣៤:៤)។-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles