ត្រូវការជំនួយ

ក្នុងអំឡុង​ពេល​សង្រ្គាម​លោក​លើក​ទី​២ ចក្រ​ភព​អង់​គ្លេស គឺ​ជា​តំណាង​ឲ្យ​ខ្សែ​បន្ទាត់​ចុង​ក្រោយ នៃ​ការ​តស៊ូ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​នៃ​ការ​សង្កត់​សង្កិន​ របស់​ពួក​ណា-ហ្ស៊ី នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខណៈ​ពេល​ដែល​ចក្រ​ភព​អង់​គ្លេស ​បាន​ទទួល​រង​ការ​​វាយ​ប្រហារ​ឥត​ឈប់​ឈរ ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន​ដួល​រលំ​បាន ចក្រ​ភព​មួយ​នេះ​ក៏កំពុង​តែជួ​ប​ការ​ខ្វះ​ខាត​ធន​ធាន សម្រាប់​បន្ត​ទប់​ទុល​ការវា​យ​ប្រហារ​នោះ។

ហេតុ​នេះ​ហើយ បាន​ជា​លោក​នា​យក​រដ្ឋ​មន្ត្រី វីនស្ទុន ឈើឈីល(Winston Churchill) បាន​អំពាវ​នាវ​ទៅ​កាន់​ពិភព​លោក តាម​ការ​ផ្សាយ​នៃ​វិទ្យុ​ប៊ីប៊ីសី​ថា “សូម​ឲ្យ​ឧបករ​ណ៍​មក​យើង ហើយ​យើង​នឹង​បញ្ចប់​​កិច្ចការ​នេះ”​។ គាត់​ដឹង​ថា បើ​គ្មាន​ជំនួយ​ពី​ខាង​ក្រៅ​ទេ នោះ​ពួក​គេ​មិន​អាច​ទប់​ទល់​នឹង​ការ​វា​យប្រហារ ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​បាន​ឡើយ។

ជីវិត​របស់​មនុស្ស​ក៏​មាន​លក្ខណៈ​ដូច​នោះ​ផង​ដែរ។ ជា​ញឹក​ញាប់ យើង​មាន​ការ​ខ្វះ​ខាត នៅ​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​មាន​ក្នុងជី​វិត​យើង ហើយ​យើង​ត្រូវ​ការ​ជំនួយ ពី​ខាង​ក្រៅខ្លួ​ន​យើង។ ក្នុង​នាម​ជា​ផ្នែក​មួយ នៃ​រូប​កាយ​ព្រះ​គ្រីស្ទ យើង​អាច​ទទួល​បាន​ជំនួយ​នោះ ពី​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ព្រះ​គ្រីស្ទ​(រ៉ូម ១២:១០-១៣) ហើយ​នោះ​ជា​ការ​អស្ចារ្យ​ណាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ទី​បំផុត យើង​ត្រូវ​ស្វែង​រក​ជំនួយ​ពី​ព្រះ​វរបិតា​ដែល​គ​ង់​នៅ​ស្ថាន​សួគ៌។ យើង​មាន​ដំណឹង​ដ៏​ល្អ និង​អស្ចារ្យ​មួយ គឺ​ថា ព្រះ​នៃយើ​ង​បាន​ឲ្យ​យើង​ចូល​មក​ចំពោះទ្រ​ង់ ដោយ​ទំនុក​ចិត្ត គឺ​ដូច​ដែល​មានសេចក្តីចែងមកថា “ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​​រក​បាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើ ៤:១៦)។

ស្ថិត​ក្នុង​ពេល​បែប​នោះ ការ​អធិ​ស្ឋាន គឺ​ជា​ធន​ធាន​ដ៏​អស្ចារ្យ​បំផុ​ត​ដែល​យើង​មាន ព្រោះ​ការ​អធិ​ស្ឋាន​នាំឲ្យ​យើង​ចូល​ទៅ​ក្នុ​ងព្រះ​​វត្ត​មាន​ព្រះ។ នៅ​ក្នុង​ព្រះវ​​ត្ត​មាន​ព្រះ យើង​រក​បាន​ជំនួយ​ដែល​យើង​ត្រូវ​ការ នៅ​ក្នុង​សេចក្តី​មេត្តា​ករុណា និង​ព្រះ​គុណ​ព្រះ។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles