ចូរបញ្ចេញពន្លឺឡើង

ខ្ញុំសូម​និយាយដោយ​មិន​លាក់លាម​ថា ខ្ញុំ​មិន​ចង់​ទៅទិញ​ឥវ៉ាន់​នៅក្នុ​ង​ហាង​នោះទៀត​ទេ។ កាល​ពី​៤​សប្តាហ៍​មុន ខ្ញុំនឹង​ភរិយា​របស់​ខ្ញុំ បានព្យាយាម​ឲ្យ​អ្នក​លក់សង​ប្រាក់​មក​វិញ ចំពោះ​ទូទឹក​កកដ៏អាក្រក់​មួយគ្រឿង ដែលយើង​បាន​ ទិញ។ ពេល​ខ្ញុំនិយា​យទៅ​កាន់អ្នក​គ្រប់​គ្រង​ផ្នែក​លក់​ម្តង​ទៀត យើង​ហាក់ដូច​ជាកំ​ពុង​តែ​ធ្វើ​ដំណើរ​ តាម​ផ្លូវ​ទាល់មួយ។ ពេល​ដែលយើង​កំពុង​ជជែ​កគ្នា​ ខ្ញុំ​ចង់​ដឹង ថា​តើ​យើង​អាច​ដក​ប្រាក់​នោះ​មក​វិញ​ឬ​ទេ ប៉ុន្តែ ខ្ញុំ​ក៏បានព្យា​យាម​មាន​ចិត្ត​សណ្តោស​ចំពោះ​គេ​ផ​ងដែ​រ។

មាន​ពេល​មួយ អ្នក​គ្រប់​គ្រង​ក៏បា​ន​ប្រាប់​ខ្ញុំ​ថា “ឥឡូវ​នេះ តាម​ធម្មតា អតិ​ថិជ​ន​បាន​មក​ស្រែក​ឡូឡា​ ដា​ក់​ខ្ញុំ តែ​អ្នក​មាន​ចិត្ត​អត់​ធ្មត់​ណាស់”។ បន្ទាប់​មក គាត់​ក៏​និយាយ​ថា “សូម​យើង​ដោះស្រា​យ តាម​មធ្យោ​បា​យ​ផ្សេង​វិញ”។ គាត់​​ក៏បាន​សួរ​ខ្ញុំ​នូវ​សំណួរ​ខ្លះ​ៗ ហើយក៏បា​ន​វាយ​លេខ​មួយ​ចំនួន ចូល​ទៅក្នុង​ម៉ាស៊ីន​កត់​បញ្ជីប្រាក់។ បន្ទាប់​ពី​យើង​បាន​រង់​ចាំ​យូរ​បន្តិច ហើយ​បាន​ស្តាប់​គាត់​ប្រាប់​អំពី​អតិថិជ​ន​ដែល​ក្រេវ​ក្រោធ​ខ្លាំង ម៉ាស៊ីន​នោះ​ក៏បា​នបញ្ចេញ​វិក័យ​ប័ត្រ​មក​ខាង​ក្រៅ ដោ​យ​បង្ហាញ​ថា យើង​អាច​ដក​ប្រាក់​មក​វិញ​បាន។ បទពិសោធន៍​ដ៏អា​ក្រក់​ដែល​យើង​មាន​នៅក្នុង​ការ​ទិញ​ឧបករណ៍ប្រើ​ប្រាស់ ក៏​បានកន្លង​ផុត​ទៅ។ ពេល​យើងកំពុង​​លា​គ្នា គាត់​​ក៏​ប្រាប់​​ថា “សូមអរគុណ ដែល​បាន​ធ្វើឲ្យ​យើង​ស្រួល​ធ្វើ​ការ​ជា​មួយ”។

ការ​ដែល​ខ្ញុំគិ​ត​ថា ខ្លួន​ត្រូវ​មាន​អាកប្ប​កិរិយ៉ា​ល្អ ពេល​ដែល​ខ្ញុំមិ​នមាន​អារម្មណ៍ ល្អ បាន​ជួយ​សម្រួល​ដំណើរ​ការ​នៃកា​រដក​ប្រាក់​មក​វិញ​ តែ​យើងបាន​​បង្ហាញ​ចេញ​នូវ​​ចិត្ត​សណ្តោស​ចំពោះ​អ្នក​ដទៃ មិន​មែន​ដើម្បី​ឲ្យ​អាច​ដក​ប្រាក់​មក​វិញ​ឡើយ។ តាម​ពិត មូល​ហេតុ គឺ​ដោយ​សារ​ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ យើង​ត្រូ​វតែបញ្ចេញ​នូវ​ពន្លឺ​នៃ​ព្រះ​យេស៊ូវ​(អេភេសូ ៥:៨) ដល់​មនុស្ស​គ្រប់​គ្នា ទោះ​បី​ជា​ពួក​គេ​ជាអ្នក​ជិត​ខាង​ដែល​ឆេវ​ឆាវ ​ឬ​ជាអ្នក​រត់​តុ ដែល​​ខ្វះកា​រ​គួរ​សម ឬ​ជា​អ្នកគ្រប់​គ្រង​ហាងលក់​ទំនិញ​នៅ​ផ្សាទំ​នើប​ក៏​ដោយ។ ពាក្យ​សម្តី និង​អាកប្ប​កិរិយ៉ា​របស់​យើង ត្រូវ​ធ្វើ​ជា​បន្ទាល់​ដ៏​វិជ្ជ​មាន(​អេភេសូ ៤:២៩-៣២ កូល៉ុស ៤:៦)។ តើ​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ការ​បះ​ទង្គិច​គ្នា​ឬ? សូម​ឲ្យ​ពន្លឺ​របស់​ព្រះ​យេស៊ូវ​បាន​ចែង​ចាំង​ឡើង។-Dave Dranon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles