អ្វីដែលអស្ចារ្យបំផុត

តើ​​មានអ្វីដែ​ល​អស្ចារ្យ​បំផុត នៅ​ក្នុងវិស័យ​កីឡា? តើ​ការ​ទទួល​តំណែង​ជើង​​​ឯក​ឬ? តើឯ​កត្ត​កម្ម​ឬ? ឬ​មួយ​ការ​មាន​កិត្តិយស? នៅ​ក្នុង​​ទីលាន​ប្រកួត​កីឡា​បាល់​បោះ​ផាលេស្ត្រា(Palestra) នៃ​សកល​វិទ្យាល័យ​ផេន​ស៊ីលវានា(Pennsylvania) ​គេ​បា​នដា​ក់​ពាក្យ​ស្លោក​មួយ ព្យួរ​នៅ​លើ​ជញ្ជាំង ដែ​ល​នាំ​ឲ្យ​គេមា​ន​ទស្សនៈ​ខុស​ប្លែក​មួយ អំពី​ភាព​អស្ចារ្យ​បំផុត នៅ​ក្នុង​វិស័យ​កីឡា។ ពាក្យ​ស្លោក​នោះ​ចែង​ថា “កា​រឈ្នះ​ការ​ប្រកួត គឺ​មាន​ភាព​អស្ចារ្យ។ ការ​ចូល​រួ​មប្រ​កួត គឺ​កាន់​តែ​មាន​ភាព​អស្ចារ្យ។ តែ​ការ​ចូល​ចិ​ត្តកា​រ​ប្រកួត​កីឡា គឺ​មាន​ភាព​អស្ចារ្យ​បំផុត”។ ពាក្យ​ស្លោក​នេះ​បាន​ធ្វើ​ កា​រ​រំឭ​កឡើ​ងវិ​ញថា និយាយ​​រួម កីឡាគឺ​គ្រាន់​តែ​ជា​ការ​ប្រកួត ដែល​យើងបាន​លេង ​ដោយ​អំណរ​កាល​នៅ​ពី​ក្មេង។

មាន​អ្នក​ដឹក​នាំ​សាសនា​ម្នាក់​បាន​មក​ល្បង​សួរ​ព្រះយេស៊ូវ អំពី​ភាព​អស្ចារ្យ​បំផុត ដោយ​ពាក្យ​ថា “ក្នុង​បណ្តា​​ក្រឹត្យ​វិន័យ តើ​​បញ្ញ​ត្ត​​ណា​​ដែល​យ៉ាង​សំខាន់​បំផុត?”(ម៉ាថាយ ២២:៣៦)។ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប ​ដោយ​លើក​ទឹក​ចិត្ត​អ្នក​ដឹក​នាំ​រូប​នោះ ឲ្យ​មាន​សេច​ក្តី​ស្រឡាញ់ គឺ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ដទៃ។ គឺដូច​ដែល​ទ្រង់​បាន​មាន​បន្ទូ​លថា “«ត្រូ​វ​​​ឲ្យ​​ស្រឡាញ់​​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង» នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១ ហើយ​បញ្ញត្ត​ទី​២​ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»”(ម៉ាថាយ ២២:៣៧-៣៩)។

ទោះ​​សេចក្តី​ជំនឿ​ដែលយើ​ងមា​ន​ក្នុង​ព្រះគ្រីស្ទ បាន​បណ្តាល​ចិត្ត​យើង​ឲ្យ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ក៏ដោយ ក៏​យើង​មិន​អាច​ធ្វើ​ការ​អ្វី​ឲ្យ​អស្ចារ្យ​ជាង​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើ​ង​ឡើយ ព្រោះ​សេចក្តី​ស្រឡាញ់​បង្ហាញ​បំណង​​ព្រះ​ហឫ​ទ័យ នៃ​ព្រះ​វរបិតា​ដ៏​បរិសុទ្ធ​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌។ និយាយរួម “ព្រះជាសេចក្តីស្រឡាញ់”(១យ៉ូហាន ៤:៨)។ យើង​ងាយ​នឹង​ភ្លេច​ក្រឹត្យ​វិន័យ​នេះ ដោយសារ​រវល់​ធ្វើ​​កិច្ចការ​ដែល​មិនសូវ​សំខាន់ជាង តែ​យើង​ត្រូវ​តែ​បន្ត​ផ្តោត​ទៅ​លើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត គឺ​ការ​ស្រឡាញ់ព្រះ​នៃ​យើង ដែល​​ការ​​នេះ​នឹ​​ងជួ​យ​ឲ្យ​យើង​អាច​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច​នេះគ្មា​នកា​រអ្វី​ដែ​លអស្ចារ្យ​ជាងនេះ​ឡើយ។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles