អ្នកចាំចាប់

ជីវិត​មនុស្ស​ប្រៀប​បាន​នឹង​សហ​គ្រាស​ដ៏​ប្រថុយ​ប្រថាន​មួយ។ ជួន​កាល យើង​ហោះ​ហើរ​យ៉ាង​ខ្ពស់​ត្រដែត ដោយ​ការ​អរ​សប្បាយ​នឹង​ជោគ​ជ័យ​របស់​យើង។ តែ​ក្រោយ​មក យើង​ក៏​ធ្លាក់​ចុះ​វិញ​ភ្លាម ចូល​ទៅ​ក្នុងការ​ខកចិត្ត​ដ៏​ធ្ងន់​ធ្ងរ និង​ចូល​ទៅ​ក្នុង​បរាជ័យ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច បណ្តាលឲ្យ​ចិត្ត​យើង​មាន​ការ​ងឿង​ឆ្ងល់​ថា តើ​នៅ​មានអ្វី​គួរ​ឲ្យ​យើង​សង្ឃឹម​ទៀត​ទេ។

នៅ​ក្នុង​កម្ម​វិធី​បុណ្យ​សព កាល​ពី​ពេ​ល​ថ្មី​ៗ​នេះ លោក​គ្រូ​គ​ង្វាល​បា​នចែ​ក​ចាយ​ អំពី​រឿង​របស់​អ្នក​លេង​សៀក​យោល​​ទោង​ម្នាក់។ អ្នក​សម្តែង​រូបនេះ បាន​ទទួល​ស្គាល់​ថា ទោះ​បី​ជាគេ​បាន​យល់​ថា គាត់​គឺ​ជា​តារា​ដែល​រះនៅ​ក្នុង​កម្ម​វិធី​សម្តែង​ក៏​ដោយ ក៏​មិត្ត​រួម​ក្រុម​របស់​គាត់ ទើប​ជា​តារា​ដ៏​ពិត ព្រោះ​អ្នក​នោះ​បាន​យោល​ទោង​មួយ​ទៀត សំដៅ​ទៅ​ចាប់​ គា​ត់យ៉ា​ងជា​ប់ ពេល​គាត់​​ហក់​ចេញ​ពី​ទោង​របស់​ខ្លួន ដើម្បី​ផ្តល់​ការ​ធានា​ថា គាត់​នឹង​ចុះទៅ​ដីវិញ​យ៉ាង​មាន​សុវត្ថិ​ភាព។ គាត់​បាន​ពន្យល់​ថា ការ​ជឿជាក់ គឺ​ជា​គន្លឹះ​នៃ​ការ​លេង​សៀក​នោះ។ អ្នកលោត​ចេ​ញ​ពី​ទោង​ត្រូវ​ជឿជាក់​ថា អ្ន​ក​ចាំ​ចាប់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ហើយ​​អាច​ចាប់​គាត់ ដោយ​ដៃ​ទាំង​ទ្វេរ​។ ការស្លា​ប់​គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ជឿ​ជាក់​ថា ព្រះ​ទ្រង់គឺ​ជា​អ្នក​ចាំ​ចាប់​យើង​មិ​ន​ឲ្យ​ធ្លាក់។ បន្ទាប់​ពី​យើង​បាន​ហោះ​ហើ​រឡើ​ង​ក្នុង​ជីវិត យើង​អាច​សំឡឹង​ឆ្ពោះ​ទៅ​រក​ព្រះ ដែល​កំពុង​លា​​ព្រះ​ហស្ថ ចាំចាប់​អ្នក​ដើរ​តាម​ទ្រង់​ឲ្យ​ជាប់ ហើយ​ទាញ​យើង​ចេញ​ដោយ​សុវត្ថិ​ភាព ម​ក​រ​ក​ព្រះ​អង្គ​ទ្រ​ង់​ជា​រៀង​រហូត។ ខ្ញុំ​ចូល​ចិត្ត​ការ​ប្រៀប​ធៀប​ដូច​នេះ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ព្រះ​បន្ទូល​កម្សាន្ត​ចិត្តនៃ​ព្រះ​យេស៊ូវ​ ​ចំពោះ​ពួក​សិស្ស​ទ្រង់​ថា “កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ … ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា … ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ”(យ៉ូហាន ១៤:១-៣)។

ជីវិត​មនុស្ស​​គឺពិត​ជា​ប្រៀប​បាន​នឹង​ការ​ធ្វើ​ជំនួញ​ដ៏ប្រថុយ​ប្រថាន តែសូ​មទ​ទួលកា​រ​​លើក​ទឹកចិត្តថា បើ​អ្នក​មាន​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ហើយ នោះទ្រ​ង់​ជាអ្ន​​កចាំ​ចាប់ ដែល​កំពុង​រង់​ចាំទ​ទួល​អ្នក នៅ​ចុ​ងបំផុត ដើម្បី​នាំ​អ្នក​ទៅ​ផ្ទះដោ​យ​សុវត្ថិ​ភាព។-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles