បទគម្ពីរទាំង១០ដែលគេស្វែងរកជាងគេ

បាយ​ប៊ល​ហ្គេត​វេយ(BibleGateway)​​ ​គឺ​ជា​ប្រភព​នៃ​អត្ថ​បទ​ព្រះ​គម្ពីរ នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធ័រណិត ដែល​មាន​អ្នកចូល​ទស្សនា​ជា​ទម្លាប់​​ក្នុ​ង​មួយ​ខែ ៨​លាន​នាក់។ កាលពី​បួ​នប្រាំ​ឆ្នាំមុ​ន គេបា​ន​រក​ឃើញ​ថា បទ​គម្ពីរ យ៉ូហាន ៣:១៦​​ គឹ​ជាខ​គម្ពី​រដែលគេ​បានស្វែ​ងរ​កខ្លាំ​ង​ជាង​គេ នៅ​ក្នុង​គេហ​ទំព័រ​នោះ។

ខ្ញុំ​​យល់​ថា គេ​មិន​គួរ​មាន​ចិត្ត​ភ្ញាក់​ផ្អើល នៅ​ពេ​លបា​នដឹ​ងថា​ ខ​គម្ពីរ​នោះ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​១ ​ក្នុង​បញ្ជី​នៃ​ការ​ស្វែងរ​ក​ឡើ​យ។ បទគម្ពីរ​នេះ​បាន​ចែង​ឲ្យ​យើង​ដឹង​ថា ដ្បិត​ព្រះទ្រង់​ស្រឡាញ់​​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជាទ្រង់​ប្រ ទាន​ព្រះរា​ជ​បុត្រា​ទ្រង់​តែមួ​យ ដើម្បី​ជួយ​សង្រ្គោះ​យើងឲ្យ​រួច​ពីបាប ហើយ​ប្រទានជីវិត​អស់​កល្បជា​និច្ច​ដល់​យើង។ គេ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ខ​គម្ពីរ​ទី១០ដែល​គេស្វែង​រក​ខ្លាំង​ជាង​គេ ​គឺម៉ាថាយ ២៨:១៩​​ ដែល​និយាយ​អំពី​មហាបេសក​កម្ម ដែល​ព្រះ​យេស៊ូវ​បង្គាប់​អ្នក​ដើរ​តាម​ទ្រង់ ឲ្យ​ផ្សាយ​ដំណឹង​ល្អ គឺ​ដូច​ដែល​​ចែង​ថា “ដូច្នេះ ចូរ​​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍”(ម៉ាថាយ ២៨:១៩)។

ក្នុង​ចំណោម​ខគ​ម្ពីរ​ទាំង​១០ ដែ​ល​គេ​បាន​ស្វែង​រក​ខ្លាំង​ជាងគេ​ ក៏មាន​បទគម្ពីរ យេរេមា ២៩:១១ និង រ៉ូម ៨:២៨ ដែលចែង​អំពី​ផែន​ការណ៍ និងបំណង​ព្រះ​ទ័យ​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​រាស្រ្ត​ទ្រង់។ បទ​គម្ពីរមាន​​ផ្ទុក​ទៅ​ដោយ​សេចក្តី​ពិត សម្រា​ប់​ឲ្យ​យើង​ស្វែង​រក និង​ចែក​ចាយ។ នៅ​ក្នុង​ទំនុក​តម្កើង ១១៩ ដែលជា​ជំពូកវែង​ជា​ងគេ ក្នុង​ព្រះគ​ម្ពីរ អ្នក​និពន្ធ​ព្រះគ​ម្ពីរទំនុ​កតម្កើង​បានចែ​កចាយ អំពី​គំនិត​របស់​ខ្លួន​អំពី​ព្រះ​បន្ទូល និងសេចក្តីប្រាថ្នា​របស់​ខ្លួន នៅ​ក្នុង​ការ​ស្វែង​រក​ព្រះប​ន្ទូល និង​ទទួល​ការ​បង្រៀន​ពី​ព្រះ។ គាត់​បា​ន​មាន​ប្រសាសន៍ថា “ឱ​​ទូល​បង្គំ​​ស្រឡាញ់​​ក្រឹត្យវិន័យ​​រប​ស់​ទ្រង់​ណាស់​ហ្ន៎”(ខ.៩៧)។ ពេល​យើង​អាន​ព្រះ​គម្ពីរ យើង​អាច​ដឹង​ថា អ្នក​និពន្ធ​ទំនុក​តម្កើង ស្រឡាញ់​ព្រះបន្ទូល ដោយ​សារ ព្រះ​បន្ទូល​ផ្តល់​ឲ្យ​គាត់​នូវ​ប្រាជ្ញា និង​ការ​យល់​ដឹង ព្រមទាំង​ជួយ​តម្រង់​ផ្លូវ​គាត់ ឲ្យ​ជៀស​ចេញ​ពី​ការ​ក្រក់ ហើយ​ព្រះ​បន្ទូ​ល​មាន​​រ​ស់ជា​តិ ​ផ្អែម។ ដូច​នេះ គាត់​បាន​ជញ្ជឹង​គិត​ព្រះ​បន្ទូល “ទាំង​យប់​ទាំង​ថ្ងៃ”។

ចូរ​យើង​ចំណាយ​ពេ​ល​អាន​ព្រះ​គម្ពីរ។ កាល​ណា​យើង​ស្វែង​រក​ព្រះ​បន្ទូល​កាន់​តែ​ច្រើន នោះ​យើង​​ក៏ស្រឡាញ់​ព្រះ​បន្ទូល និ​ង​ព្រះ​ដែល​និពន្ធ​ព្រះ​គម្ពីរ​ កា​ន់​តែខ្លាំ​ង(ខ.៩៧)។-Anne​​ Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles