ភាពអស្ចារ្យនៃវាលរហោស្ថាន

អ្នក​និពន្ធ​បទ​ទំនុក​តម្កើង​មាន​ភាព​ងាយ​ស្រួល​ នៅ​ក្នុង​ការ​សរសើ​រ​តម្កើង ខ្លាំង​ជាង​យើង ដោយសារ​ចំណង​ទាក់​ទង​ជិតស្និទ្ធ​ ជា​មួយ​ពិភព​ធម្ម​ជាតិ ខ្លាំង​ជាង​យើង។ ស្តេច​​ដាវី​​​ឌបា​​ន​​ចា​ប់​ផ្តើមមាន​​ជីវិត​ជា​អ្នក​គង្វាល នៅ​ទីវាល ក្រោយ​មក បា​ន​ចំណាយ​ពេល​លាក់​ខ្លួន​ជា​ច្រើន​ឆ្នាំ នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ផ្ទាំង​ថ្ម នៅន​គរ​អ៊ីស្រា​អែល​។ ដូច​នេះ ជា​ធម្មតា យើង​សង្កេត​ឃើញ​បទ​កំណាព្យ​ជា​ច្រើន​រប​ស់ទ្រ​ង់ មាន​ការ​ឆ្លុះប​ញ្ចាំង​អំពី​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ និង​ការ​ឲ្យត​ម្លៃចំពោះ​ពិភព​ធម្មជាតិ។ ទំនុកត​ម្កើងជា​តំ​ណាង​ឲ្យ​ពិភព​លោក ដែល​មានការ​រួម​ផ្សំ​គ្នា​តែ​មួយ ពី​​ផ្នែក​នីមួ​យ​ៗ ដែល​ត្រូវ​បាន​ទ្រទ្រ​ង់ ដោយ​ព្រះ​នៃសេចក្តី​ស្រឡាញ់។

ការ​ពិពណ៌នា​អំពី​វាល​រហោស្ថាន បាន​ជួយ​ឲ្យយើ​ងដឹ​ង​អំពី​សោភ័ន​ភាព​ដ៏​អស្ចារ្យ​នៃព្រះ​ ដែល​យើង​មើល​មិន​ឃើញ និង​មិន​អាច​គ្រប់​គ្រង​បាន។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​មិន​អាច​សរសើរ​តម្កើង​ព្រះ ដែល​ឆ្នៃ​បង្កើត​សត្វ​កាំប្រ​ម៉ា និង​សត្វ​ប្រើស និង​ដាក់​ដើម​ឈើព​ណ៌បៃ​ត​ង់​ខ្ចី​ដ៏ស្រ​ស់បំព្រង នៅ​តា​មច​ង្កេះភ្នំ​ដែ​ល​មានផ្ទាំង​ថ្ម​ពណ៌​ប្រផេះ ហើយ​បា​នកែ​ច្នៃ​​ទេសភាព​នោះ ឲ្យ​ក្លាយ​ជា​ផ្ទាំង​គំនូ​ដ៏វិ​ចិត្រ?

ការ​ពិពណ៌នា​ តាម​ក្តីស្រ​ម៉ៃ​របស់​អ្នក​និពន្ធ​បទ​ទំនុក​តម្កើង បាន​ធ្វើ​ឲ្យ​ពិភព​លោក​មិន​អាច​ទប់​សេចក្តី​អំណរ ដែល​ព្រះបា​ន​បណ្តាលឡើយ​។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ចូរ​ឡើង​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះយេហូវ៉ា ឱ​ផែនដី​ទាំង​មូល​អើយ ចូរ​ទំលាយ​ច្រៀង​ដោយ​អំណរ អើ ចូរ​ច្រៀង​សរសើរ​ចុះ”(ទំនុកតម្កើង ៩៨:៤)។ ធម្ម​ជាតិ​ក៏​បាន​ចូល​រួម​​សរសើរ​តម្កើង គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា : “ ចូរ​ឲ្យ​អស់​ទាំង​ទន្លេ​ទះ​ដៃ ហើយ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ”(ខ.៨)។

អ្នក​និពន្ធ​ទំនុក​តម្កើង​បាន​ផ្តល់​នូវ​ដំណោះស្រា​យដ៏​អ​ស្ចារ្យ ចំពោះ​បញ្ហានៃ​វ​ប្បធម៌​ដែល​មិន​ពូកែ​សរសើរ​តម្កើង​ព្រះ ដោយ​ផ្តល់​ឲ្យនូ​វ​ពាក្យ​ពេចន៍​ដ៏​ចាំ​បាច់ សម្រាប់​សរសើរ​តម្កើង។ យើង​គ្រាន់​តែ​ប្រើ​ពាក្យ​ទាំង​នោះ ដោយ​អនុញ្ញាត​ឲ្យ​ព្រះ​ប្រើ​បទ​ទំនុក​តម្កើង ដើម្បី​រៀប​ចំ​អាកប្ប​កិរិយ៉ា​របស់​យើ​ង​ឲ្យបា​ន​ល្អ។-Philip Yancey

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles