ការអ្វីដែលត្រូវប្រកាស់

នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​ឥ​វ៉ាន់​​រប​ស់អ្ន​កដំ​ណើរ​ជាប្រ​ចាំ ភ្នាក់​ងា​គយ​នៃប្រ​ទេស​ស្វីស​បាន​រក​ឃើញ​ថា ឥវ៉ាន់​នៅ​ក្នុង​វ៉ាលី​​មួយ​នោះ មិន​មែន​ជា​របស់​ធម្មតា​ឡើយ ព្រោះ​វា​ជា​រូប​គំនូរ​ដើម ទាំង​១៤​សន្លឹក ដែល​លោក​ប៉ាប្លូ ពីកាសូ(Pablo Picasso)បាន​គូរ។ ស្នាដៃ​សិល្បះ ដែល​មាន​ក្នុង​សៀវ​ភៅគំ​នូរ ត្រូ​វ​បា​ន​គេប៉ា​ន់ប្រម៉ាណ​ថា មាន​តម្លៃ១,៥ លាន​ដុល្លា តែអ្ន​កដំ​ណើររូ​ប​នោះ បានប​ង្ហាញ​ថា គាត់ “គ្មាន​ពាក្យ​អ្វី​ដើម្បី​ប្រកាស់” ប្រាប់​អជ្ញាធរ​គយ​ឡើយ​។

យើង​ពិបាក​នឹង​យល់​អំពី​របៀប ដែល​នរណា​ម្នាក់​លាក់​សៀវ​ភៅ​គំនូរ​របស់​លោក​ពី​កាសូ ​ក្នុង​អាវ​រងា ហើយ​ឆ្លង​កាត់​អាកាស​យាន្ត​ដ្ឋាន​ ដោយ​សង្ឃឹម​ថា នឹង​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ។ បុរស​ម្នាក់​នោះ គឺ​ពិត​ជាអ្នក​គេច​ពន្ធ​រូប​គំនូ​​នោះ​មែន។

ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​មាន​ការ​ប្រកាស់ ដែល​មាន​តម្លៃជាង ការប្រកាស់​អំពី​រូប​គំនូ​រ​របស់លោក​ពីកាសូ​ទៅ​ទៀត! តែ​ជួន​កាល យើង​លាក់​ទុក​រតនៈ​សម្បត្តិ​នៃ​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ នៅ​ក្នុង​ចិត្ត​របស់​យើង ជា​ជាង​ប្រកាស់​ប្រាប់​អ្នក​ដទៃ ដែល​នៅ​ជុំវិ​ញខ្លួ​ន​យើង។ ព្រះ​យេស៊ូវ​បាន​រំឭក​យើង​ថា “ អ្នក​​រាល់​​គ្នា​​ជា​​ពន្លឺ​​​នៃ​​លោកីយ៍”(ម៉ាថាយ ៥:១៤)។ យើង​ក៏​ត្រូវ​មាន​បំណ​ងឆ្លុះ​ប​ញ្ចាំង​ឲ្យ​គេ ឃើ​ញសិ​រីល្អ​ព្រះ ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ថា ពួក​គេ​ត្រូវ​ការ​ទ្រង់។ ទ្រង់​ក៏បា​ន​ត្រាស​ហៅ​យើង​ឲ្យ ប​ញ្ចេញ​ពន្លឺ ដើម្បី​ឲ្យពួ​ក​គេ​មើល​ឃើញ​ការ​ល្អរ​បស់​យើង ហើយ​សរសើរ​តម្កើង​ព្រះ​វរបិតា ដែល​គង់​នៅស្ថា​នសួ​គ៌(ខ.១៦)។

ពេល​យើង​លាក់​ទុក​សេចក្តីជំ​នឿលើ​ព្រះគ្រីស្ទ នោះ​មាន​ន័យ​ថា យើង​កំពុង​ប្រថុ​យ​នឹង​ការ​ធ្វើ​ជា​អ្នក​គេច​ពន្ធ​ខាង​វិញ្ញាណ​ហើយ។ ផ្ទុយ​ទៅ​វិញ សូម​យើង​បើក “វ៉ាលី”ខាង​វិញ្ញាណ ដើម្បី ចែ​ករ​តនៈ​សម្បត្តិ​ដល់​អ្នក​ដទៃ ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ដ៏ជា​អម្ចាស់។ – Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles